បកត្រលប់ទៅកាន់ឆ្នាំ ២០១២ Sunye សមាជិកក្រុមចម្រៀងនារីល្បី Wonder Girls បានប្រកាសថាខ្លួននឹងរៀបការ ខណៈក្រុមចម្រៀងទាំងមូលក៏ផ្អាកសកម្មភាពមួយរយៈធំផងដែរ។ រហូតដល់ខែ តុលា ឆ្នាំ ២០១៣ នាងក៏សម្រាលកូនដំបូងរបស់ខ្លួន និងសម្រេចចិត្តផ្ដាច់ខ្លួនពីសិល្បៈដើម្បីផ្ដោតលើក្រុមគ្រួសារ។ រហូតមកពេលនេះ ប្រមាណជិត ១០ ឆ្នាំ នាងស្ទើរតែមិនដែលបង្ហាញខ្លួនក្នុងកម្មវិធីណាមួយឡើយ។
ថ្មីៗ នេះ រូបនាងក៏ត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី “Knowing Brother” ស្របពេលដែលអ្នកគាំទ្រជាច្រើនបង្ហាញក្ដីនឹករលឹកចំពោះនាងយ៉ាងខ្លាំង។ តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺនាងបែរជាលើកឡើងថា ខ្លួនពិតជាមានការស្ដាយក្រោយខ្លាំង ក្រោយឆាប់រៀបការពេក។
នាងបានបន្ដថា៖ ការរៀបការនៅអាយុក្មេងពេកធ្វើឱ្យនាងបាត់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្លួន។ ពិតណាស់ តារាក៏ត្រូវមានពេលវេលាឯកជន ត្រូវរៀបការ ត្រូវបង្កើតក្រុមគ្រួសារ នាងយល់ច្បាស់ការចាកចេញទៅបង្កើតគ្រួសារនឹងធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនខកចិត្ត។ សម្រាប់នាងថ្វីបើរៀបការរស់នៅជុំគ្រួសារមានសុភមង្គល តែនៅពេលដែលរៀបការលឿនពេកត្រឹមវ័យ ២៤ ឆ្នាំធ្វើឱ្យនាងស្ទើរតែលែងបានជួបនូវអ្នកគាំទ្ររបស់ខ្លួន បាត់ទំនាក់ទំនង អ្នកគាំទ្ររបស់នាងមួយចំនួនក៏មានការខកចិត្ត ហើយនាងពិតជាសុំទោស។
នាងបានចោទសួរខ្លួនឯងថា៖ ប្រសិនបើត្រឡប់មកវិញ តើនៅមានអ្នកគាំទ្រនាងដូចកាលពីមុនទៀតទេ? នាងសង្ឃឹមថា អ្នកគាំទ្រនៅតែបន្ដផ្ដល់កម្លាំងចិត្ត និងគាំទ្រនាងនៅថ្ងៃខាងមុខ នៅពេលដែលនាងត្រឡប់ចូលមកសិល្បៈវិញ។
គួររំឭកថា បច្ចុប្បន្ននាងបានចុះកុងត្រាជាមួយផលិតកម្ម Polaris Entertainment និងបានក្លាយជាសមាជិកម្នាក់របស់កម្មវិធី “Mama The Idol” ខណៈនាងមានគម្រោងវិលចូលសិល្បៈវិញ និងចេញចម្រៀងថ្មីឆាប់ៗ ខាងមុខ៕

























































Account
Security
Favourite Content