អាកាសយានដ្ឋាន​ល្អ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ២០២៣ ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន

កាល​ពី​ពេល​ថ្មីៗ​នេះ គេហទំព័រ​ចាត់​ថ្នាក់​អាកាសចរណ៍ Skytrax ​បាន​បង្ហាញ​បញ្ជី​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ពី​ចំណាត់​ថ្នាក់​នៃ​អាកាសយានដ្ឋាន​ល្អ​បំផុត​របស់​ពិភព​លោក​សម្រាប់​ឆ្នាំ២០២៣ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស TimeOut។

Skytrax បាន​ធ្វើការ​ស្ទង់​មតិ​ជា​សកល​ទៅ​លើ​អាកាសយានដ្ឋាន​ជាង ៥៥០ នៅ​ជុំ​វិញ​ពិភព​លោក​ដោយ​ផ្អែក​ទៅ​លើ​​កត្តា​មួយ​ចំនួន​ដូចជា​អាហារ ជម្រើស​ទំនិញ សុវត្ថិភាព ប្លង់​មេ កន្លែង​អង្គុយ WiFi និង​កម្រិត​នៃ​ផាសុកភាព។

ជា​លទ្ធផល ក្នុង​ចំណោម​ជាង៥៥០ អាកាសយានដ្ឋាន Changi របស់​សិង្ហបុរី​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​អាកាសយានដ្ឋាន​ល្អ​បំផុត​របស់​ពិភព​លោកឡើងវិញក្រោយបាត់តំណែងអស់ ២ឆ្នាំ។ ដោយឡែក​នេះគឺ​ជា​លើកទី ១២ ហើយដែល​ប្រលាន​យន្ត​ហោះ​មួយ​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ១។ គួរជម្រាបថា អាកាសយានដ្ឋាន Changi មាន​អ្វីៗ​គ្រប់​យ៉ាង​រាប់​ចាប់​តាំង​ពី​ អាង​ហែល​ទឹក រោងកុន សួន​កុមារ ទឹក​ធ្លាក់​សិប្បនិម្មិត​ខ្ពស់​ជាង​គេ​លើ​លោក ឱកាស​ទិញ​ទំនិញ​គ្មាន​កំណត់​ ហាង​ចិញ្ចឹម​ត្រី សួន​មេ​អំបៅ និង​ព្រៃ​ធម្មជាតិ​ដ៏​ធំ​នៅ​ក្នុង​នោះ។

សម្រាប់ចំណាត់ថ្នាក់​ទី​ពីរ​បាន​ទៅ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ Hamad របស់​ប្រទេស​កាតា ដែល​បានធ្លាប់​ជាប់​ចំណាត់ថ្នាក់លេខ ១ ក្នុងឆ្នាំ ​២០២១ និង​២០២២។ អាកាសយានដ្ឋាន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ ដូច​ជា​ការ​ស្កេន​មុខ​ជំនួស​ឲ្យ​លិខិត​ឆ្លង​ដែន បូករួម​នឹង​សួន​ត្រូពិក កន្លែង​ទទួល​ទាន​អាហារ​ផ្ដាច់​មុខ ហាងទំនិញ​រាប់រាយកន្លែង និង​កន្លែង​សម្រាក​ពិសេស។

ចំណែក​ចំណាត់​ថ្នាក់​លេខ​៣ ពោល​គឺ​មេដាយ​សំរឹទ្ធ ​បាន​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តូក្យូ​។ អាកាសយានដ្ឋាន​មាន​ចម្ងាយ​ហាក់​ឆ្ងាយ​ពី​ក្រុង​​ក្រុង​តូក្យូ​ពោល​គឺ​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​កន្លះ​ម៉ោង​ពី​កណ្ដាល​ក្រុង​។ ការ​ជាប់​ចំណាត់​ថ្នាក់​លេខ ៣​នេះ​កើត​ឡើង​​បន្ទាប់​ពី​អាកាសយានដ្ឋាន​បាន​​សាង​សង់​អគារ​ថ្មី​ដែល​មាន​សណ្ឋាគារ​ប្រណីត សេវាកម្ម​ស្ប៉ា​លើ​ដំបូល និង​ចំណត​ឡាន​ក្រុង​រហ័ស។

ខាង​ក្រោម​នេះ​គឺ​ជា​អាកាសយានដ្ឋាន​ល្អ​បំផុត​​ទាំង​១០ ប្រចាំ​ឆ្នាំ​២០២៣៖

  1. អាកាសយានដ្ឋាន Changi សិង្ហបុរី
  2. អាកាសយានដ្ឋាន Doha Hamad
  3. អាកាសយានដ្ឋាន​អន្តរជាតិ​តូក្យូ
  4. អាកាសយានដ្ឋាន Seoul Incheon
  5. អាកាសយានដ្ឋាន​ប៉ារីស CDG
  6. អាកាសយានដ្ឋាន​អ៊ីស្តាន់ប៊ុល
  7. អាកាសយានដ្ឋាន Munich
  8. អាកាសយានដ្ឋាន Zurich
  9. អាកាសយានដ្ឋាន​តូក្យូណារីតា
  10. អាកាសយានដ្ឋាន Madrid Barajas៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។