ធ្លាយ​រូបថត​កាល​អាយុ ១៨ឆ្នាំ​ជាច្រើន​​របស់ Song Hye Kyo ធ្វើ​ឱ្យ​មហាជន​កាន់តែចាប់អារម្មណ៍

បង្ហាញ​ខ្លួន​ដំបូង​នៅ​អាយុ ១៨ ឆ្នាំ មក​ដល់​ពេល​នេះគឺរយៈពេលជាង ២០ ឆ្នាំ​មក​ហើយ ដែល​ Song Hye Kyo ​នៅ​តែ​ទទួល​បាន​តំណែង​ជា “Korea Drama Queen” និងទទួលបានការវាយតម្លៃខ្ពស់សម្រាប់គ្រប់រឿង​ថ្មីៗ​របស់​នាង។

ថ្មីៗនេះ សារព័ត៌មាន Sports Chosun បានចែករំលែករូបភាពរបស់ Song Hye Kyo នៅក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងក្នុងឆ្នាំ ១៩៩៩ ដោយនៅពេលនោះ តារាស្រីរូបនេះមានអាយុ ១៨ ឆ្នាំ ហើយបានចូលរួមសម្ដែងក្នុងរឿង Soonpoong Clinic ។ រូប​ភាពដ៏ល្អឥតខ្ចោះរបស់​តួឯកស្រី​ The Glory ពេលចូលសិល្បៈដំបូងៗ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាងច្រើន​ពី​ទស្សនិកជន។

យោងតាម ​​Sports Chosun សម្រស់​ក្មេងខ្ចី និងគួរឲ្យស្រលាញ់របស់ Song Hye Kyo ត្រូវបានគេសម្គាល់ឃើញនៅពេលដែលនាងនៅរៀននៅវិទ្យាល័យ ដូច្នេះហើយក្រៅពីក្លាយជាតារាសម្តែង នាងក៏ត្រូវបានគេអញ្ជើញឱ្យធ្វើជាតារាបង្ហាញម៉ូដនៅក្នុងទស្សនាវដ្តី យុវវ័យ ឬផលិតផលសម្រាប់យុវវ័យផងដែរ។

ក្នុងឆ្នាំ ១៩៩៩ នាងបានបង្ហាញខ្លួនជាតួរាយរងនៅក្នុងភាពយន្តផ្សេងៗដូចជា Six Siblings, Soonpoong Clinic និង White Nights 3.98 ។ លុះដល់​ឆ្នាំ ២០០០ Song Hye Kyo ក៏បាន​ក្លាយ​ជា​តារា​​ដ៏​ល្បី​មួយរូបនៅអាស៊ីក្រោយ​ក្លាយជា​តួ​ឯក​ស្រី​ក្នុង​រឿងភាគ Autumn in my heart ។

បើក្រឡេកមើលអាជីពជាង ២០ ឆ្នាំរបស់ Song Kye Kyo គេអាចវាយតម្លៃបានថានាងតែងតែរក្សាតំណែងជា “Drama Queen” ខណៈវាជារឿងកម្រណាស់ដែលអាចមានតារាសម្ដែងមានស្នាដៃល្បីផ្ទុះស្ទើរគ្រប់រឿងដូចនាង។

​នៅ​អាយុ ១៩ ឆ្នាំ​នាង​បាន​ក្លាយ​ជា​តារា​ក្នុង​បញ្ជី Grade A ជាមួយ​នឹង​រឿង Autumn in my Heart ។ ក្នុង​វ័យ​២៣​ឆ្នាំ Song Hye Kyo បាន​បង្កើត Trend ​ម៉ូដ​សក់ជាច្រើន​ជាមួយ​​រឿង Full House ។ នៅអាយុ ៣៤ ឆ្នាំ ភាពយន្តភាគ Descendants of the Sun បានជួយឱ្យកេរ្តិ៍ឈ្មោះ Song Hye Kyo ឡើងដល់ចំណុចកំពូលម្តងទៀត។ ក្នុង​វ័យ​៤១​ឆ្នាំ នាងបាន​ផ្លាស់ប្ដូររូបភាព​តួអង្គរបស់ខ្លួនទាំងស្រុង​តាមរយៈការ​សម្ដែង​ជាតួ Moon Dong Eun ក្នុង រឿង The Glory ។ លើសពីនេះ នាងក៏មានស្នាដៃល្បីៗជាច្រើនទៀតដូចជា Hotel Manager, One For All, The World They Live In, That Winter Wind …។

ជាមួយនឹងភាពជោគជ័យខាងលើ Song Hye Kyo បច្ចុប្បន្នគឺជាតារាស្រីដែលរកចំណូលបានច្រើនជាងគេក្នុងពិភពសិល្បៈកូរ៉េ និងទទួលបានចំណូលប្រហែល ២០០ លានវ៉ុន (១៥ម៉ឺន​ដុល្លារ) ពីការសម្ដែងរឿងមួយភាគៗ។ លើសពីនេះ នាង​ក៏​ជា​តំណាងផ្សព្វផ្សាយ​ឱ្យ​ម៉ាក​សម្លៀកបំពាក់​ប្រណីត​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ផងដែរ​។

នាពេលខាងមុខ Song Hye Kyo នឹងសហការជាមួយនឹង តារាវ័យក្មេង Han So Hee ក្នុងខ្សែភាពយន្តភ័យរន្ធត់ The Price of Confession ។ ភាពយន្ត​នេះ​និយាយ​ពី​រឿង​បង្ហូរឈាម​របស់​គ្រូ​សិល្បៈ (សម្តែង​ដោយ Song Hye Kyo) និង​ស្ត្រី​អាថ៌កំបាំង​ម្នាក់ ខណៈអ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណី​ឃាតកម្ម។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ ទស្សនាវដ្តី ELLE, Song Hye Kyo បានចែករំលែកពីបំណងប្រាថ្នារបស់នាងក្នុងការសម្ដែងតួអង្គប្រភេទផ្សេងៗគ្នាថា៖ “ខ្ញុំតែងតែចង់សម្ដែងក្នុងភាពយន្ដបែបខុសៗគ្នា។ បើតួ​អង្គ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​មិនស័ក្តិសម​សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​នឹង​មិន​ទទួល​សម្ដែងទេ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ