មកស្គាល់កីឡាករបាល់ទាត់ ដែលមានទីផ្សារការងារសិល្បៈច្រើន

ដ្បិត​ថា​ជា​កីឡាករ​បាល់​ទាត់​ក៏​ពិត​មែន ប៉ុន្តែ​កំលោះ​សង្ហា​ប៉ុន្មាន​រូប​នេះ ក៏​ធ្លាប់ និង​កំពុង​មាន​ទីផ្សារ​ការងារ​ជាច្រើន​ទាក់ទង​ជាមួយ​សិល្បៈ ឬ​ថត​ផ្សព្វផ្សាយ​ផលិតផល​ និង​ថត​ចម្រៀង ខ្សែភាពយន្ត​ដូច​តារា​ៗ​ដែរ។

១. លី វ៉ាហេទ

កីឡាករ​រូប​សង្ហា​ដែល​ជា​អតីត​សង្សារ​ចាស់ អ្នកនាង​ សុខ សោម៉ាវត្តី ធ្លាប់​ថត​រឿង និង​ផ្សព្វផ្សាយ​ផលិតផល​ជាច្រើន។ ​ ​​

២. ធារី ចន្ថាប៊ីន

ក្រោយ​ផ្លាស់​មក​ពី​ប្រទេស​បារាំង ចូល​ក្លឹប​ភ្នំពេញ​ក្រោន កីឡាករ​វ័យ ៣១ ​ឆ្នាំ​រូប​នេះ ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ម្ចាស់​ផលិតផល ដោយសារ​កាយសម្បទា​រឹងមាំ និង​មាន​ six pack។ ​មិន​ត្រឹម​តែ​លោក​ប៉ុណ្ណោះ​ទេ មិត្ត​ស្រី​លោក​ឈ្មោះ Kate ក៏​មិន​សម្បូរ​ការងារ​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ថែរក្សា​សម្រស់ និង​ចូលរួម​កម្មវិធី​សម្ពោធ​ជាច្រើន។

៣. Nick Taylor

កីឡាករ​ខ្មែរ​-អាមេរិក ដែល​កំពុង​ពេញ​និយម​ពី​សំណាក់​អ្នក​គាំទ្រ​កីឡា​បាល់ទាត់ និង​អ្នក​គាំទ្រ​ផ្នែក​កម្សាន្ត ដោយសារ​​ទម្រង់​មុខ​សង្ហា​បែប​កូន​កាត់។ ថ្មី​ៗ​នេះ​លោក​បាន​ចូលរួម​ថត MV ចម្រៀង​ឲ្យ​កញ្ញា រ៉ាប៊ី និង​បាន​ទៅ​ចូល​រួម​កម្មវិធី​សប្បុរស​មួយ​និង​បាន​ថត​រូប​ជាមួយ សាន្ត​ កុសុមៈ ធ្វើឲ្យ​អ្នក​គាំទ្រ​​ផ្គូផ្គង​ឲ្យ​តារា​ស្រី​ទាំង​ ២ ភ្លាម។ មិន​ទាន់​ចប់​ត្រឹម​នេះ​ឡើយ Nick ក៏​បាន​ក្លាយ​ជា​វីរ​បុរស​ជួយ​សុនខ​ពី​ការ​ប្រើ​អំពើ​ហិង្សា​ពី​ម្ចាស់​វា ដែល​នោះ​ជា​ព័ត៌មាន​គួរឲ្យ​ចាប់អារម្មណ៍​ពី​ទំហំ​ចិត្ត​ដែល​កីឡាករ​វ័យ​ក្មេង​រូប​នោះ មាន​ចំពោះ​សត្វ​ចិញ្ចឹម។

៤. កែវ សុខផេង

សុខផេង ជា​កីឡាករ​បាល់ទាត់​ដែល​បាន​ក្លាយ​ជាអ្នក​តំណាងផ្សព្វផ្សាយ​ឲ្យ​ទូរស័ព្ទ​ដៃ Oppo និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន J&T។

៥. ច្រឹង ពលរដ្ឋ

ធ្លាប់​ចូលរួម​ថត​រឿង ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​លោក​ជា​កីឡាករ​ដែល​មាន​សំឡេង​ពីរោះ​មិន​ចាញ់​តារា​ចម្រៀង​អាជីព​ឡើយ។ ដូចនេះ​ហើយ​ទើប​កីឡាករ​ក្លឹប​វិសាខា​រូបនេះ​​ឧស្សាហ៍​មាន​សកម្មភាព​ជាមួយ​តារា​សិល្បៈ ហើយ​ថ្មី​ៗ​នេះ​ទៀតសោត​លោក​ក៏​បាន​ចូលរួម​កម្មវិធី​ The Wall Song។​

៦. ចាន់ វឌ្ឍនាការ

កន្លងមក វឌ្ឍនាការ ធ្លាប់​មាន​ថត​ទាំង TVC ថត​ចម្រៀង និង​ពាណិជ្ជកម្ម​ផ្សេង​ៗ។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​មាន​មិត្ត​ជិតស្និទ្ធ​ដែល​ជា​អ្នក​សិល្បៈ​ច្រើន​ទៀត​ផង។

៧. លឹម ពិសុទ្ធ

មួយ​រយៈ​មុន លឹម ពិសុទ្ធ ក៏​បាន​ចូលរួម​ថត​ផ្សាយ​ឲ្យ​នាឡិកា​ដៃ​ម៉ាក​ថ្មី​មួយ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក