បើកបង្ហាញតម្រូវការថ្មី ៨ចំណុច ដែលអ្នកចង់ដាក់ពាក្យប្រកួត MUC 2023 ចាំបាច់ត្រូវដឹង!

ជឿជាក់ថាអ្នកស្នេហាវិស័យ Beauty Pageant នៅកម្ពុជាប្រាកដជាដឹងហើយថា ចាប់ពីឆ្នាំ២០២៣តទៅ កម្មវិធីប្រកួត Miss Universe អាចនឹងមានកំណែទម្រង់ថ្មីមួយចំនួន បន្ទាប់ពីលោកស្រី Anne  Jakrapong ទិញសិទ្ធិ ក្លាយជាម្ចាស់ស្ថាប័ន MU ថ្មី។ តួយ៉ាង កន្លងមកធ្លាប់មានការបង្ហោះឱ្យដឹងថា ស្ថាប័នបវរកញ្ញាចក្កវាឡ (Miss Universe) នឹងចាប់ផ្តើមទទួលស្រ្តីរៀបការរួច និងស្រ្តីជាម្តាយ រួមទាំងស្ត្រីកែភេទឱ្យចូលប្រកួតប្រជែងចាប់ផ្តើមពីឆ្នាំក្រោយតទៅ។ ដូច្នេះ យើងមកមើលពីតម្រូវការថ្មី ៨ចំណុច សម្រាប់អ្នក ចង់ដាក់ពាក្យប្រកួត MUC 2023 ដែលលោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM ទើបបង្ហើបប្រាប់ AMS មុននេះបន្តិច៖

១. ត្រូវតែមានអាយុចន្លោះ ១៨-២៨ឆ្នាំ នៅអំឡុងពេលប្រកួត

២. គ្មានកំណត់ស្តង់ដារ កម្ពស់ ឬទម្ងន់

៣. ភេទស្រី៖ កើតពីធម្មជាតិ ឬមានស្ថានភាពយេនឌ័រស្របច្បាប់ (ករណី៖ បើជាស្រ្តីកែភេទ ត្រូវមានអត្តសញ្ញាណប័ណ្ណ ភេទស្រី និងលិខិតឆ្លងដែន ភេទស្រី)

៤. ត្រូវកាន់កាប់លិខិតឆ្លងដែនកម្ពុជា និង/ឬមានសញ្ជាតិពីរ (ករណី៖ ជនជាតិខ្មែរកំពុងរស់នៅបរទេស ដែលចង់ដាក់ពាក្យប្រកួត ត្រូវតែមានសញ្ជាតិខ្មែរទើបដាក់ពាក្យបាន)

៥. ត្រូវមានសីលធម៌ល្អ

៦. ត្រូវមានជំនាញទំនាក់ទំនងល្អ

៧. ត្រូវមានចំណេះដឹង និងការយល់ដឹងអំពីវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជាតិ ព័ត៌មានទូទៅ និងបញ្ហាសង្គមបច្ចុប្បន្ន

៨. ជាមនុស្សសកម្មក្នុងការជួយការងារសង្គម-សហគមន៍ និងមានការតស៊ូមតិច្បាស់លាស់៕

សូមជម្រាបថា លោកអ្នកអាចដាក់ពាក្យចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe Cambodia 2023 ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ដោយឡែក សម្រាប់អ្នករស់នៅតាមបណ្តាខេត្តក៏អាចចូលរួមជាមួយគ្នាដែល តាមរយៈការទិញសិទ្ធធ្វើជា អ្នកគ្រប់គ្រងកម្មវិធីប្រកួតថ្នាក់ខេត្ត​ (DIRECTORSHIP & LOCAL FRANCHISES​)។ ព័ត៌មានលម្អិតផ្សេងៗលោកអ្នកអាចទំនាក់ទំនងទៅទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក