យប់មិញនេះមានករណីឆាបឆេះអាហារដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវ ៣១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាហាងរបស់តារាស្រី ពេជ្រ ចរណៃ។ បន្ទាប់ពីកើតហេតុកម្លាំងជំនាញ ពន្លត់អគ្គិភ័យក៏បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ភ្លាមផងដែរ។


បើយោងតាមការបង្ហោះរបស់លោក ឡៃ ចាន់ថៃ តារាសម្ដែង និងជាមិត្តស្និទ្ធស្នាល បានបញ្ជាក់ថាអាហារដ្ឋានរបស់កញ្ញា ពេជ្រ ចរណៃ ដែលស្ថិតនៅផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានភ្លើងលេបត្របាក់ខ្ទេចគ្មានសល់អស់ប្រហែល ៩០ ភាគរយឯណោះ។ ចំណែក ចរណៃ បានត្រឹមយំហើមភ្នែក ព្រមទាំងបានបញ្ជាក់ថាពេលនេះនាងមិនមានរងរបួសអ្វីទេ។
អ្នកគាំទ្រដែលបានចូលរួមសោកស្ដាយជាមួយ ពេជ្រ ចរណៃ ចូលរួមសោកស្ដាយ ចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនោះ។ ទំហំខូចខាតនៃគ្រោះអគ្គីភ័យនោះ គឺអស់សម្ភារខាងក្នុងស្ទើរទាំងស្រុង ប៉ុន្តែមិនមានការរាលដល់ផ្ទះជិតខាង និងគ្រោះថ្នាក់ដល់មនុស្សទេ។ ចំណែកឯមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
ពេជ្រ ចរណៃ តារាក្បាច់គុនល្បុក្កតោដែលទទួលបានការគាំទ្រខ្លាំង ហើយភាគច្រើនកញ្ញាទទួលថតរឿងប្រភេទវាយតប់ (action movie)៕






រូបភាព៖ ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ, Ley Thaichan























Account
Security
Favourite Content