ទេសភាពស្រស់បំព្រងនៃប្រាសាទសំបូរព្រៃគុកក្នុងរដូវកាលបៃតង

ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​រដូវ​កាល​បៃតង​ប្រៀប​បី​ដូច​ជា​ឋានសួគ៌​ផុស​ឡើង​កណ្ដាល​ព្រៃ​ធម្មជាតិ។ សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​បុរាណ​ដ៏​ចំណាស់​ល្អ​ឯក​មួយ​នេះ​ កំពុង​ទាក់​ចិត្ត​ទេសចរ​ឱ្យ​ចង់​ទៅ​ទស្សនា​ជា​ពិសេស​ក្នុង​រដូវ​កាល​នេះ​តែ​ម្ដង។

រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​សំបូរ​ព្រៃ​គុក​កំពុង​បង្ហាញ​សម្រស់​ដ៏​ស្រស់​ត្រកាល​ទាក់​ភ្នែក​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ឱ្យ​រំភើប​ចិត្ត ​និង​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​តំបន់​ទេសចរណ៍​ដ៏​ល្អ​ឯក​មួយ​នេះ។ ប្រាង្គ​ប្រាសាទ​ដែល​ឈរ​បង្ហាញ​ភាព​រឹង​មាំ​កណ្ដាល​ព្រៃ​ព្រឹក្សា​ពណ៌​បៃតង​ធម្មជាតិ​បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បាន​ឃើញ​មាន​ចិត្ត​ជ្រួល​ជ្រើម​ចង់​ទៅ​ទស្សនា​ហោច​ណាស់​ឱ្យ​បាន​ម្ដង​ដែរ។

មិន​ត្រឹម​មាន​សម្រស់​ដ៏​ល្អ​ឯក​ប៉ុណ្ណោះ​ទេ​ប្រាសាទ​បុរាណ​ដែល​សាង​សង់​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ឥសាន​វរ្ម័ន​ទី១ នៅ​ក្នុង​សតវត្ស​ទី​៧ ក្នុង​គ.ស ៦១៦ ដល់ ៦៣៥ នា​សម័យ​ចេនឡា ក៏​មាន​តឹកតាង​ប្រវត្តិសាស្ត្រ​ជា​ច្រើន ​ដើម្បី​ជា​ការ​សិក្សា ​និង​ស្រាវ​ជ្រាវ​ផង​ដែរ។ ​

រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ គឺ​ជា​អតីត​រាជធានី​ចាស់​មាន​ឈ្មោះ​ថា ឦសានបុរៈ ដែល​ពី​សម័យ​ដើម​ជា​មជ្ឈមណ្ឌល​នៃ​ព្រាហ្មញ្ញ​សាសនា​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់ ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ​និយម។ ប្រាសាទ​សំបូរ​ព្រៃ​គុក​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ។ ប្រាសាទ​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ស្ទឹង​សែន​មាន​ចម្ងាយ​ប្រហែល ២៨​ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទី​រួម​ខេត្ត​កំពង់ធំ។

ប្រាសាទ​សំបូរ​ព្រៃ​គុក​បាន​ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទី៣ របស់​កម្ពុជា​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ បន្ទាប់​ពី​ប្រាសាទ​ព្រះ​វិហារ​និង​ប្រាសាទ​អង្គរវត្ត៕

រូបភាព ៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *