ទីបំផុតជម្លោះដ៏ក្ដៅគគុករវាង​ ចន ច័ន្ទលក្ខិណា និង​ ម៉េង កែវពេជ្ជតា បានបញ្ចប់ហើយ

គិត​មក​ទល់​ពេល​នេះ​ ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​សិល្បករ​ជើង​ចាស់ ២ រូប ​គឺអ្នក​នាង ​ចន ​ច័ន្ទ​លក្ខិណា​ និងតារា​ចម្រៀង ម៉េង ​កែវ​ពេជ្ជតា ​ដែលអូស​បន្លាយ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​​​​ រហូត​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ពេល​ថ្មី​ៗ​​នេះ ​ដោយម្ខាងៗ​​សុទ្ធ​តែ​​ប្ដេជ្ញា​តតាំង​ឱ្យ​ដល់​ទី​បញ្ចប់​ថែម​ទៀត​ផង​។​

ដោយ​មើល​ឃើញ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ និង​មាន​ភាព​តឹងតែង​​រវាង​​តារា​ជើង​ចាស់​ទាំង​២​ លោក​ជំទាវ​អ្នក​ឧកញ៉ា ​ម៉ៅ​ ចំណាន ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​ បាន​ចូល​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​​ដោយ​​បាន​អញ្ជើញ​ភាគី​ទាំង​សង​ខាង​​មក​ជួប​ដោយ​ផ្ទាល់​​នៅ​រសៀល ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ ដើម្បី​ដោះ​ស្រាយ​ឈាន​ដល់​ការ​បញ្ចប់​រឿង​។ ទី​បំផុត​ភាគី​នៃ​កំពូល​តារា​ដ៏​មាន​ប្រជាប្រិយភាព​ទាំង២ក៏​បាន​ព្រមព្រៀង​គ្នា​​ចរចា​បញ្ចប់​ជម្លោះ​ដ៏​សែន​តាន​តឹង ​​​និង​ងាក​មក​ចាប់​ដៃ​គ្នា​ធ្វើ​ការងារ​ជា​ប្រយោជន៍​ជាតិ​មាតុភូមិ ​​ពិសេស​ការងារ​ក្នុង​វិស័យ​សិល្បៈ​ដ៏​ផូរផង់​របស់​កម្ពុជា​។​

ទី​បំផុត ​ជម្លោះ​ដ៏​ក្ដៅ​គគុក​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​រវាង​សិល្បករ​តារា​ចម្រៀង​អ្នក​នាង​ ម៉េង​ កែវ​ពេជ្ជតា​ និង​តារា​សម្ដែង​លេច​ធ្លោ​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា ​​ត្រូវ​បាន​ផ្សះផ្សា​ ១០០ ភាគរយ​ ក្រោម​ការ​សម្រប​សម្រួល​ដ៏​ប៉ិន​ប្រសប់​របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ​ ចំណាន ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ធ្វើឲ្យ​មហាជន និង​អ្នក​សិល្បៈ​ដូច​គ្នា​ត្រេកអរ​ពន់ពេក។

​គួរ​បញ្ជាក់​ថា ​យោង​តាម​កិច្ច​ព្រមព្រៀង​​បញ្ចប់​រឿង​ដែលធ្វើឡើងដោយលោកជំទាវមេធាវី ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា (ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន) បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរយល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់