កំពុងលេចធ្លោខ្លាំង តែ Byeon WooSeok ប្រឈមអស់ឱកាសកាន់ប្រេនល្បីៗ ដោយសាររឿងមួយនេះ

តារាសម្ដែងកូរ៉េ Byeon WooSeok បានក្លាយជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងឆ្នាំ ២០២៤។ បន្ទាប់ពីសម្ដែងរឿងភាគកូរ៉េ “Lovely Runner” អាជីពសិល្បៈរបស់លោកប្រែប្រួលស្ទើរ ១៨០​ ដឺក្រេ មិនដល់រយៈពេល ៣ ខែផង បណ្ដាញសង្គម​អ៊ីនស្ដាក្រាមរបស់លោក ឡើងពីអ្នកចុចតាមដាន ១ លាននាក់រហូតដល់ជិត ១១​លាននាក់ដែលជាចំនួនយ៉ាងច្រើនមួយ។ ភាពល្បីល្បាញរបស់លោក គឺស្ទើរទាំងស្រុងទទួលបានមកពីការសម្ដែងជាតួឯកប្រុសក្នុងរឿង “Lovely Runner” នេះតែម្ដង។

ជាមួយគ្នាដែរ បន្ទាប់ពីទទួលបានជោគជ័យក្នុងរឿង “Lovely Runner” លោកក៏បានក្លាយជាអ្នកតំណាង និងម៉ូឌែលរបស់ប្រេនជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង ដោយរួមមានដូចជា NongHyup Bank, LG Household, Physiogel, LG Electronics និង F&F   ជាដើម។ តម្លៃខ្លួនរបស់លោកសម្រាប់ការកាន់ប្រេន ឬធ្វើជាម៉ូឌែល ត្រូវបានគេរាយការណ៍ថា មានចន្លោះប្រមាណពីជាង ៥០ ម៉ឺនដុល្លារអាមេរិក ដល់ ៦៥ ដុល្លារអាមេរិក។ តម្លៃខ្លួនរបស់តារាប្រុស Byeon WooSeok គឺប្រហាក់ប្រហែលទៅតារាប្រុសល្បីលំដាប់ប្រទេស Cha EunWoo ទៅហើយ។

ទន្ទឹមនេះ រឿងអាស្រូវរបស់តារាប្រុស Byeon WooSeok នៅឯព្រលានយន្ដហោះ បានក្លាយជាប្រធានបទល្បីខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង ហើយរឿងមួយនេះអាចធ្វើឲ្យលោកត្រូវបានដកចេញពីជម្រើសរបស់ប្រេនល្បីៗ ជាច្រើនក្នុងប្រទេស។ បកត្រឡប់ទៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ តារាប្រុស Byeon WooSeok បានធ្វើដំណើរទៅកាន់ ហុងកុង ដើម្បីធ្វើជំនួបអ្នកគាំទ្រ។ ដោយសារតែមានអ្នកគាំទ្រច្រើនពេក អ្នកការពារ និងសន្ដិសុខនៅទីនោះ ក៏បានចុចពិលបញ្ចាំងទៅកាន់មុខអ្នកគាំទ្រ និងអ្នកដំណើរផ្សេងទៀត។ មិនតែប៉ុណ្ណោះ នៅពេលដែលលោកចូលទៅដល់បន្ទប់រងចាំ បុគ្គលិកសន្ដិសុខ ក៏បានត្រួតពិនិត្យលិខិតឆ្លងដែនរបស់អ្នកដំណើរផ្សេងទៀត។ ជាពិសេស ព្យាយាមគ្រប់គ្រងច្រកចេញចូលឆ្លងទៅមក ដោយគ្មានការអនុញ្ញាត ដែលផ្ដល់ការរំខានដល់អ្នកដំណើរដទៃ។ ហេតុការណ៍នេះ បានក្លាយជាប្រធានបទក្ដៅត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម និងធ្វើឲ្យមនុស្សជាច្រើនបានបញ្ចេញមតិមិនពេញចិត្ដផងដែរ។ ទន្ទឹមនេះ ការយឺតពេលលើការបកស្រាយ និងពន្យល់ពីស្ថានភាពដែលបានកើតឡើង បានធ្វើឲ្យតារាប្រុសរូបនេះទទួលបានការរិះគន់ខ្លាំង។

ភាពល្បីល្បាញពេករបស់លោក ត្រូវបានមនុស្សជាច្រើនលើកឡើងថា វាអាចបង្កជាគ្រោះថ្នាក់ និងភាពរញ៉េរញ៉ៃឥតសណ្ដាប់ធ្នាប់ដល់មនុស្សជុំវិញ។ Dispatch ក៏បានលើកឡើងផងដែរថា វាតែងតែមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់​នៅពេលដែលតារាល្បីដើរចូលក្នុងប្រទេស អ្នកគាំទ្រប្រជ្រៀតគ្នា មានការរុញគ្នារញ៉េរញ៉ៃ ធ្វើឲ្យព្រលានយន្ដហោះត្រូវបានបំផ្លាញគ្មានសណ្ដាប់ធ្នាប់។

ប្រភពផ្ទៃក្នុងបានឲ្យដឹងថា តារាប្រុសរូបនេះក្រោយទទួលបានភាពល្បីល្បាញ លោកហាក់ផ្ដោតតែលើការថតពាណិជ្ជកម្មប៉ុណ្ណោះ ដោយសារតែប្រាក់ឈ្នួលមានតម្លៃថ្លៃ និងងាយស្រួលជាងការថតរឿង។ ថ្វីបើលោកត្រូវបានគេស្នើឲ្យទៅសម្ដែងរឿងជាច្រើនបន្ទាប់ពីសម្ដែងរឿង “Lovely Runner” ប៉ុន្ដែបច្ចុប្បន្នលោកមិនទាន់ទទួលថតរឿងថ្មីឡើយ។ រឿងអាស្រូវនៅព្រលានយន្ដហោះរបស់លោក ធ្វើឲ្យលោកអាចប្រឈមខ្ពស់ នឹងត្រូវគេដកឈ្មោះចេញពីបញ្ជីជ្រើសរើស សម្រាប់ប្រេនល្បីៗ ជាច្រើន ដោយសារប្រេនជាច្រើនគឺយកតារាដែលគ្មានរឿងអាស្រូវមកតំណាងផលិតផលរបស់ខ្លួន ចំណែកតារាដែលមានរឿងអាស្រូវសូម្បីតែបន្ដិច ក៏គេអាចពិចារណាដកចេញវិញដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​