ឱក សុគន្ធកញ្ញា ជានិច្ចកាលតែងតែទទួលបានការសរសើរ និងចាត់ទុកជាតារាស្រីកំពូលម្នាក់ទាំងការច្រៀង និងលេងម៉ូដសម្លៀកបំពាក់ បើទោះជាមានតារាក្មេងៗបន្តរះឡើងច្រើនក៏ដោយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ តារាស្រីដែលទទួលបានការស្រលាញ់ គាំទ្រក្មេងចាស់ប្រុសស្រីរូបនេះ ទើបតែរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសទី២ កាលពីដើមខែមីនា កន្លងទៅ កញ្ញា ក៏បានរៀបចំកម្មវិធីជប់លៀងលក្ខណៈគ្រួសារផងដែរ។

ទោះមានកូន២ ក៏ពិតមែន តែសម្រស់តារាចម្រៀងស្រី ៣៧ ឆ្នាំរូបនេះនៅតែស្រស់ស្អាត រាងស្រឡូនដដែល។ ពិសេសការតុបតែងខ្លួន មិនថាសម្លៀកបំពាក់ ម៉ូដសក់ make up សមនឹងរូបរាងអ្នកនាងតែម្ដង ធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់បានរូបរាងដូចអ្នកនាងដែរ ហើយក៏ឆ្ងល់ពីក្បួនថែរក្សាសម្រស់ តើមានអ្វីខ្លះទៅ ទើបមិនព្រមចាស់បែបនេះសោះ។
ម្ចាស់បទ «ដានជើងក្របី» ថ្ងៃខួបកំណើតកូនប្រុស អ៊ឹង ឫទ្ធីបញ្ញា ហៅ Presley ពេលជួបជុំញ៉ាំអាហារពេលល្ងាច បានគ្រងឈុតរ៉ូបសប្រេន LaLING ដែលមានតម្លៃប្រមាណជាង ២០០ ដុល្លារជាង អមជាមួយវ៉ែនតាបែប fashion មើលទៅដូចក្មេងស្រី ២០ ឆ្នាំ។
វ័យកាន់តែចាស់ តែសម្រាប់ ឱក សុគន្ធកញ្ញា បែរជាអ្នកគាំទ្រ ប្រទះឃើញថាអ្នកនាងកាន់តែស្អាតឡើងៗទៅវិញ រហូតសាមីខ្លួនក៏ធ្លាប់និយាយក្នុង live បែបលេងសើចថា ពីក្មេងខ្លួនមិនស្អាតឡើយ ទើបតែចាស់នេះទេ បានកាន់តែស្អាតឡើងៗ៕














រូបភាព៖ One Memory




















































Account
Security
Favourite Content