អ្នកម្ដាយកំពូលលេង Fashion! ឱក សុគន្ធកញ្ញា នៅតែពូកែរើសឈុត ថ្ងៃខួបកំណើតកូនប្រុសទី២

​ឱក សុគន្ធកញ្ញា ជានិច្ចកាល​តែងតែ​ទទួល​បាន​ការ​សរសើរ និង​ចាត់​ទុក​ជា​តារា​ស្រី​កំពូល​ម្នាក់​ទាំង​ការ​ច្រៀង និង​លេង​ម៉ូដ​សម្លៀកបំពាក់ បើទោះជា​មាន​តារា​ក្មេង​ៗ​បន្ត​រះឡើង​ច្រើន​ក៏​ដោយ​ នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ តារា​ស្រី​ដែល​ទទួល​បាន​ការ​ស្រលាញ់ គាំទ្រ​ក្មេង​ចាស់​ប្រុស​ស្រី​រូបនេះ ទើប​តែ​រៀបចំ​កម្មវិធី​ខួបកំណើត​ឲ្យ​កូន​ប្រុស​ទី២ កាលពី​ដើមខែ​មីនា កន្លង​ទៅ កញ្ញា ក៏​បាន​រៀបចំ​កម្មវិធី​ជប់លៀង​លក្ខណៈ​គ្រួសារ​ផងដែរ។

ទោះ​មាន​កូន​២ ក៏​ពិត​មែន តែ​សម្រស់​តារា​ចម្រៀង​ស្រី ៣៧ ឆ្នាំ​រូបនេះ​នៅតែ​ស្រស់​ស្អាត រាង​ស្រឡូន​ដដែល។ ពិសេស​ការ​តុបតែង​ខ្លួន មិន​ថា​សម្លៀកបំពាក់ ម៉ូដ​សក់ make up សម​នឹង​រូបរាង​អ្នកនាង​តែម្ដង ធ្វើឲ្យ​អ្នក​គាំទ្រ​ជាច្រើន​ចង់បាន​រូបរាងដូច​អ្នកនាង​ដែរ ហើយ​ក៏​ឆ្ងល់ពី​ក្បួន​​​ថែរក្សា​សម្រស់ តើ​មាន​អ្វី​ខ្លះ​ទៅ ទើប​មិន​ព្រម​ចាស់​បែបនេះ​សោះ។

ម្ចាស់​បទ «ដាន​ជើង​ក្របី» ថ្ងៃ​ខួប​កំណើត​កូន​ប្រុស អ៊ឹង ឫទ្ធីបញ្ញា ហៅ Presley ពេល​ជួបជុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច ​បាន​គ្រង​ឈុត​រ៉ូប​ស​ប្រេន LaLING ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២០០ ដុល្លារ​ជាង អម​ជាមួយ​វ៉ែនតា​បែប fashion មើល​ទៅ​ដូច​ក្មេង​ស្រី ២០ ឆ្នាំ​​។

វ័យ​កាន់តែ​ចាស់ តែ​សម្រាប់​ ឱក សុគន្ធកញ្ញា បែរជា​អ្នក​គាំទ្រ​ ប្រទះ​ឃើញ​ថា​អ្នកនាង​កាន់តែ​ស្អាត​​ឡើង​ៗ​ទៅ​វិញ រហូត​សាមី​ខ្លួន​ក៏​ធ្លាប់​និយាយ​ក្នុង live បែប​លេងសើច​ថា ពីក្មេង​ខ្លួន​មិន​ស្អាត​ឡើយ ទើប​តែ​ចាស់នេះទេ បានកាន់តែ​ស្អាត​ឡើង​ៗ៕

រូបភាព៖ One Memory



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *