មហាជនអ្នកគាំទ្របង្ហាញក្ដីបារម្ភចំពោះអ្នកផលិតមាតិកាក្នុងស្រុក ហេង វិសាល ក្រោយទទួលបានដំណឹងថាលោកកំពុងជួបបញ្ហាសុខភាពពាក់ព័ន្ធនឹងការធ្វើចលនា។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ ជា ស្រីនា ភរិយារបស់លោក។


តាមការឱ្យដឹងបន្ថែមពីភរិយារបស់លោកនាពេលនេះអ្នកផលិតមាតិកា ហេង វិសាល មានបញ្ហាលៀនឌីសឆ្អឹងខ្នង ដែលបញ្ហានេះធ្វើឱ្យលោកឈឺចង្កេះខ្លាំង និងពិបាកក្នុងការធ្វើចលនាដើរឬអង្គុយ។ ស្ថានភាពសុខភាពរបស់អ្នកផលិតមាតិកាប្រុសរូបនេះធ្វើឱ្យភរិយានិងក្រុមគ្រួសាររបស់លោកមានការបារម្ភជាពន់ពេក។ ក្នុងនោះដែរ បណ្ដាអ្នកគាំទ្ររបស់លោកបានបង្ហាញក្ដីបារម្ភព្រមទាំងបានជូនពរឱ្យលោកឆាប់ជាសះស្បើយនិងទទួលបានសុខភាពល្អដូចដើម។
ជាការពិតក្នុងរយៈពេលជាង ២ សប្ដាហ៍មកនេះលោក និងភរិយាព្រមទាំងគ្រួសារ ក៏ដូចជាក្រុមការងារបានខ្នះខ្នែងទាំងថ្ងៃយប់ ដើម្បីបំពេញបេសកកម្មរៀបចំនិងដឹកជញ្ជូនស្បៀងព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗជូនទៅកាន់ជនភៀសសឹកនិងកងទ័ពជួរមុខនៅតាមបណ្ដាខេត្តមួយចំនួនដែលកំពុងជួបការខ្វះខាត៕


រូបភាព ៖ Sreynea























Account
Security
Favourite Content