អ្នកគាំទ្របង្ហាញក្ដីបារម្ភចំពោះ ហេង វិសាល ស្របពេលលោកកំពុងជួបបញ្ហាសុខភាព

មហាជន​អ្នក​គាំទ្រ​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល ក្រោយ​ទទួល​បាន​ដំណឹង​ថា​លោក​កំពុង​ជួប​បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចលនា។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់ ជា ស្រីនា ភរិយា​របស់​លោក។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​ភរិយា​របស់​លោក​នា​ពេល​នេះ​អ្នក​ផលិត​មាតិកា ហេង វិសាល មាន​បញ្ហា​លៀន​ឌីស​ឆ្អឹង​ខ្នង ដែល​បញ្ហា​​នេះ​ធ្វើ​ឱ្យ​លោក​ឈឺ​ចង្កេះ​ខ្លាំង និង​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ដើរ​ឬ​អង្គុយ។ ស្ថានភាព​សុខភាព​របស់​អ្នក​ផលិត​មាតិកា​ប្រុស​រូប​នេះ​ធ្វើ​ឱ្យ​ភរិយា​និង​ក្រុម​គ្រួសារ​របស់​លោក​មាន​ការ​បារម្ភ​ជា​ពន់​ពេក។ ក្នុង​នោះ​ដែរ បណ្ដា​អ្នក​គាំទ្រ​របស់​លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ព្រម​ទាំង​បាន​ជូនពរ​ឱ្យ​លោក​ឆាប់​ជា​សះ​ស្បើយ​និង​ទទួល​បាន​សុខភាព​ល្អ​ដូច​ដើម។

ជា​ការ​ពិត​ក្នុង​រយៈពេល​ជាង ២ សប្ដាហ៍​មក​នេះ​លោក​ និង​ភរិយា​ព្រម​ទាំង​គ្រួសារ​ ក៏ដូចជា​ក្រុម​ការងារ​បាន​ខ្នះខ្នែង​ទាំង​ថ្ងៃ​យប់​ ដើម្បី​បំពេញ​បេសកកម្ម​រៀប​ចំ​និង​ដឹក​ជញ្ជូន​ស្បៀង​ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ជូន​ទៅ​កាន់​ជន​ភៀស​សឹក​និង​កង​ទ័ព​ជួរ​មុខ​​នៅ​តាម​បណ្ដា​ខេត្តមួយចំនួនដែល​កំពុង​ជួប​ការ​ខ្វះ​ខាត៕

រូបភាព ៖ Sreynea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។

សាកលវិទ្យាល័យ Stanford បង្កើតមុខវិជ្ជាសិក្សាថ្មីដែលទទួលបានការបំផុសគំនិតពី RM មេក្រុម BTS

សាកលវិទ្យាល័យ Stanford នឹងបើកបង្រៀនថ្នាក់សិក្ខាសាលាពិសេសថ្មីសម្រាប់និស្សិតឆ្នាំទី ១ ដែលទទួលបានការបំផុសគំនិតពីទម្លាប់កម្សាន្តដែលប្រធានក្រុម BTS ចូលចិត្តជា

លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល

តារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ខណៈត្រូវបានចាត់តាំងឱ្យធ្វើជា

Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើសយីហោកូនខ្មែរ ALmée Couture

ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​តារា​ចិន​ដ៏​ល្បី Michelle Chen ឬ​មហាជន​ខ្មែរ​ស្គាល់​ថា​ជា​តួ​ស្រី សៀវ ឡុងនី បាន​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​របស់​យីហោ​កូនខ្មែរ ដ៏​ល្ប

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន



Leave a Reply

Your email address will not be published.Required fields are marked *