ពេលនេះផលិតកម្ម LD Entertainment បានកំពុងដំណើរការថតរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» យ៉ាងសស្រាក់សស្រាំតាមកាលវិភាគដែលបានគ្រោងទុក។ ជារឿយៗគេឃើញតួអង្គសម្តែងក្នុងរឿងនេះ បង្ហោះរូបថតក្រោយឆាកបង្ហាញពីការសម្តែង និងវីដេអូផ្សេងៗជាច្រើនទៀតចែកឱ្យហ្វេនបានទស្សនា។
គួរឱ្យចាប់អារម្មណ៍ទើបថតជាមួយគ្នាបានប៉ុន្មានថ្ងៃ តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon និងបវរកញ្ញារាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី មើលទៅហាក់សិទ្ធស្នាលគ្នាប្លែកខុសពីធម្មតា រហូតហ្វេនៗតាមឃ្លាំមើលសកម្មភាព និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរឡើងព្រោងព្រាត។

តួយ៉ាង ថ្មីៗនេះគេតែងតែប្រទះឃើញរូបភាព និងវីដេអូក្រោយឆាកដែល វត្តី និង Paing Takhon បញ្ចុកចំណីអាហារគ្នាទៅវិញទៅមើល និងតាមមើលថែទាំគ្នាស្ទើរគ្រប់ជំហ៊ាន។ មិនតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃមុន វត្តី និង Paing Takhon ក៏បានបណ្តើរគ្នាចូលរួមកម្មវិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (12thCIFF) ជាមួយក្រុមផលិតកម្ម LD Entertainment ផងដែរ ប៉ុន្តែហ្វេនៗបែរជាចាប់ភ្លឹកមើលតែសកម្មភាពតារាសម្តែងទាំងពីរស្អិតដូចស្ករតាំងម៉ែគ្រប់ទីកន្លែង សូម្បីថតរូបក៏ឱបចង្កេះកូនអ្នកខេត្តព្រះសីហនុរូបនេះឡើងស្អិតមិនលែងមួយប៉ុស្ត៍ឡើយ។








អ្វីដែលហ្វេនៗចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺខ្សែភ្នែកមុតឆ្វាតរបស់តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon ពេលមើលទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យហ្វេនៗអត់ទ្រាំមិនតាមដានសកម្មភាពតារាសម្តែងទាំងពីររូបនេះបានឡើយ។ ប៉ុន្តែ ពេលនេះគេនៅមិនទាន់ដឹងថា ទំនាក់ទំនងអ្នកទាំងពីរអាចនឹងវិវត្តន៍ទៅជាយ៉ាងណាទេ គ្រាន់តែហ្វេនៗនាំគ្នាឃ្លាំមើលសិនប៉ុណ្ណោះ។

សូមជម្រាបថា ស្នាដៃរឿងខ្នាតធំថ្មី «RENT BOY» ជាប្រភេទរឿង AEC movie នេះ មានការចូលរួមសម្តែងដោយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ានជាច្រើនរូបរួមមាន៖ តារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon, តារាភាពយន្តជើងចាស់ ទេព រិន្ទដារ៉ូ, កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022, តារាសម្តែងឆ្នើមជួរមុខ ខាត់ វ៉ៃហាំង, តារាកំប្លែងស្ងួតថៃ Tukky Sudarat, តួកំប្លែងឈ្មោះ ផេនខេក ក្នុងរឿងខ្មោចត្រឡោកបែក Kohtee Aramboy និងតារាសម្តែងវៀតណាម Nguyễn Kiều Trinh ជាដើម៕























































Account
Security
Favourite Content