ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Paing Takhon ស្និទ្ធស្នាលគ្នាប្លែកពេក ហ្វេនៗ ship មិនឈប់

ពេលនេះផលិតកម្ម LD Entertainment បានកំពុងដំណើរការថតរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» យ៉ាងសស្រាក់សស្រាំតាមកាលវិភាគដែលបានគ្រោងទុក។ ជារឿយៗគេឃើញតួអង្គសម្តែងក្នុងរឿងនេះ បង្ហោះរូបថតក្រោយឆាកបង្ហាញពីការសម្តែង និងវីដេអូផ្សេងៗជាច្រើនទៀតចែកឱ្យហ្វេនបានទស្សនា។

គួរឱ្យចាប់អារម្មណ៍ទើបថតជាមួយគ្នាបានប៉ុន្មានថ្ងៃ តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon និងបវរកញ្ញារាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី មើលទៅហាក់សិទ្ធស្នាលគ្នាប្លែកខុសពីធម្មតា រហូតហ្វេនៗតាមឃ្លាំមើលសកម្មភាព និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរឡើងព្រោងព្រាត។

តួយ៉ាង ថ្មីៗនេះគេតែងតែប្រទះឃើញរូបភាព និងវីដេអូក្រោយឆាកដែល វត្តី និង Paing Takhon បញ្ចុកចំណីអាហារគ្នាទៅវិញទៅមើល និងតាមមើលថែទាំគ្នាស្ទើរគ្រប់ជំហ៊ាន។ មិនតែប៉ុណ្ណោះ ប៉ុន្មាន​ថ្ងៃ​មុន វត្តី និង Paing Takhon ក៏បានបណ្តើរគ្នាចូលរួមកម្មវិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (12thCIFF) ជាមួយក្រុមផលិតកម្ម LD Entertainment ផងដែរ ប៉ុន្តែហ្វេនៗបែរជាចាប់ភ្លឹកមើលតែសកម្មភាពតារាសម្តែងទាំងពីរ​ស្អិតដូចស្ករតាំងម៉ែគ្រប់ទីកន្លែង សូម្បីថតរូបក៏ឱបចង្កេះកូនអ្នកខេត្តព្រះសីហនុរូបនេះឡើងស្អិតមិនលែងមួយប៉ុស្ត៍ឡើយ។

អ្វីដែលហ្វេនៗចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺខ្សែភ្នែកមុតឆ្វាតរបស់តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon ពេលមើលទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យហ្វេនៗអត់ទ្រាំមិនតាមដានសកម្មភាពតារាសម្តែងទាំងពីររូបនេះបានឡើយ។ ប៉ុន្តែ ពេលនេះគេនៅមិនទាន់ដឹងថា ទំនាក់ទំនងអ្នកទាំងពីរអាចនឹងវិវត្តន៍ទៅជាយ៉ាងណាទេ គ្រាន់តែហ្វេនៗនាំគ្នាឃ្លាំមើលសិនប៉ុណ្ណោះ។

សូមជម្រាបថា ស្នាដៃរឿងខ្នាតធំថ្មី «RENT BOY» ជាប្រភេទរឿង AEC movie នេះ មានការចូលរួមសម្តែងដោយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ានជាច្រើនរូបរួមមាន៖ តារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon, តារាភាពយន្តជើងចាស់ ទេព រិន្ទដារ៉ូ, កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022, តារាសម្តែងឆ្នើមជួរមុខ ខាត់ វ៉ៃហាំង, តារាកំប្លែងស្ងួតថៃ Tukky Sudarat, តួកំប្លែងឈ្មោះ ផេនខេក ក្នុងរឿងខ្មោចត្រឡោកបែក Kohtee Aramboy និងតារាសម្តែងវៀតណាម Nguyễn Kiều Trinh ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ