នៅតែអេម! ៦ ឈុតពីរាជិនីសម្រស់ Fan BingBing ទាញយកចំណាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធី Fashion Week

រាល់ពេលដែលនិយាយដល់ស្ទីលតុបតែង Fashion របស់តារាសម្ដែងស្រីចិន Fan BingBing នៅតែជាតារាស្រីម្នាក់ដែលតែងត្រូវបានគេនឹកឃើញដល់។ រាល់ពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីនានា នាងតែងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារនាងពូកែរកនឹកក្នុងការតុបតែងខ្លួន និងមើលទៅស្រស់ស្អាត ថ្មីប្លែកគ្រប់ពេលវេលា។

ថ្មីៗ នាងបានក្លាយជាប្រធានត្រូវបានគេលើកឡើងក្នុងបណ្ដាញសង្គម ដោយសារតែភាពទាក់ទាញរបស់នាង ក្នុងការជ្រើសរើសយកសម្លៀកបំពាក់ស្លៀកចូលរួមកម្មវិធី Fashion។ នាងបានបង្ហាញខ្លួនក្នុងកម្មវីធី Fashion របស់ប្រេន Tony Ward នៅឯទីក្រុង ប៉ារីស ប្រទេស បារាំង សម្រាប់ Collection រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២៤-២០២៥។ នាងបានស្លៀកឈុតពណ៌ផ្កាឈូកវែងដ៏ស្រស់ស្អាត និងមានលេងស្ទីលដែកពណ៌ទឹកប្រាក់នៅដៃទាំងសងខាង។

មិនតែប៉ុណ្ណោះ នាងក៏បានចូលរួមកម្មវិធីរបស់អ្នកច្នៃម៉ូតល្បីលោក Stephane Rolland សម្រាប់ការបង្ហាញសម្លៀកបំពាក់ Collection រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២៤-២០២៥ ដោយបានស្លៀករ៉ូបពណ៌ស លាយទឹកមាស មើលទៅប្លែកស្រស់ស្អាតខ្លាំង។

ជាមួយគ្នាដែរ នាងក៏បានចូលរួមកម្មវិធីរបស់អ្នកច្នៃម៉ូតល្បីលោក Georges Hobeika។ សម្រាប់ការបង្ហាញសម្លៀកបំពាក់ Collection រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២៤-២០២៥ ដោយបានស្លៀករ៉ូបពណ៌ក្រហមលេចធ្លោ និងមើលទៅភ្លឺផ្លេក គួរឲ្យទាក់ទាញ។

រូបនាងក៏បានចូលរួមកម្មវិធីរបស់អ្នកច្នៃម៉ូតល្បីលោក Georges Chakra សម្រាប់ការបង្ហាញសម្លៀកបំពាក់ Collection រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២៤-២០២៥ ដោយបានស្លៀករ៉ូបពណ៌ប្រាក់វែង អូសដី អមជាមួយគ្រឿងអលង្ការយ៉ាងស្រស់ស្អាត។

ទន្ទឹមនេះ នាងក៏បានចូលរួមកម្មវីធីរបស់អ្នកច្នៃម៉ូតល្បី Iris Van Herpen ។ សម្រាប់ការបង្ហាញសម្លៀកបំពាក់ Collection រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២៤-២០២៥ ដោយបានស្លៀករ៉ូបពណ៌ទឹកមាសស្ដើង ភឺ្លផ្លេក និងមានទម្រង់ដូចផ្កា។​  

ក្រៅពីនេះ នាងក៏បានស្លៀកឈុតប្រពៃណីបុរាណចិន យ៉ាងស្រស់ស្អាតសម្រាប់ Paris Fashion Gala ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមមិនថាក្នុងស្រុក ឬក្រៅស្រុក។

គួរបញ្ជាក់ថា បើទោះជាធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ ប៉ុន្ដែ Fan BingBing នៅតែជាតារាស្រីចិនមានភាពលេចធ្លោម្នាក់។ ការត្រឡប់មកវិញ បន្ទាប់​ពីជួបរឿងអាស្រូវ រូបនាងផ្ដោតលើការចូលរួមកម្មវិធីធំៗ និងលេងស្ទីល Fashion។ យ៉ាងណាក្ដី ក្នុងបទសម្ភាស Fan BingBing បានលើកឡើងថា នាងមិនបោះបង់អាជីពជាតារាសម្ដែងឡើយ និងខិតខំប្រឹងប្រែងឲ្យតែមានឱកាសរូបនាង មិនឲ្យរំលងឡើយ ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok