ទេព បូព្រឹក និង ជី ដេវីត ចូលរួមកម្មវិធីដើរម៉ូតរបស់ប្រេន TAMARA RALPH នៅប៉ារីស

ម្ចាស់​បទ​ «​ទេវរាជ​» ​អ្នក​នាង ​ទេព​ បូ​ព្រឹក្ស​​ និង​ស្វាមី​​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដើរ​ម៉ូត​របស់​ប្រ៊េន​ដ៏​ល្បី​មួយ​ក្នុង​ទី​ក្រុង​ប៉ារីស​​​ កាល​ពី​ថ្ងៃ​ទី ​២៤​ ខែ​ មិថុនា​ កន្លង​ទៅ​​ថ្មី​ៗ​នេះ​។​​​​​

​តារា​ចម្រៀង​​ ទេព​ បូព្រឹក​ ស្វាមី ងួនចាន់​ ដេវីត ​បាន​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​ក្នុង​​​កម្មវិធី​​ ​​Fashion Show របស់​ Tamara Ralph​ ​ដែល​ជា​ប្រ៊េន​ល្បី​ឈ្មោះ​នៅ​ប្រទេស​បារាំង​។ ​​​គូ​ស្នេហ៍​ល្បី​ឈ្មោះ​​​​នេះ​បាន​បង្ហាញ​​ភាព​លេច​ធ្លោ​ទាំង​ការ​តុង​តែង​ខ្លួន​ ជា​ពិសេស​សការ​ជ្រើសរើសម៉ូតម្លៀកបំពាក់​ និង​គ្រឿង​លម្អ​ សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​ស័ក្ដិសម​​កម្មវិធី​លំដាប់​បែប​នេះ​តែ​ម្ដង​។

​ ​ក្រឡេក​មក​អ្នកម្ដាយសម័យ​ថ្មី ​ទេព ​បូ​ព្រឹក្ស​ ជាមួយ​រ៉ូប​ពណ៌​ស​ក្បុស​ប្រៀប​បី​ដូចជា​ម្ចាស់ក្សត្រី​​ជាមួយ​ស្ទីល​ថត​រូប​ដ៏​ស្រស់​ស្អាត​ និង​មាន​ភាព​ទាក់​ទាញ​បាន​បន្ថែម​ឱ្យឃើញនូវភាព​លេច​ធ្លោ​កាន់​តែ​ខ្លាំង​លើ​តារា​ចម្រៀង​ស្រី​រូប​នេះ ​ចំណែកឯ​ស្វាមី​រូប​សង្ហា​​ ជី ដេវីត ក៏​មិន​ធម្មតា​ជាមួយ​ការ​លេង​ស្ទីល​នៃ​ការ​តុបតែង​ខ្លួន​របស់​លោក​ពិត​ជា​សង្ហា ​​និង​ប្រៀប​បី​ដូចជា​តារា​ម៉ូដែល​​ប្រុស​មួយ​រូប​ក្នុង​កម្មវិធី​​បែបហ្វេសសិនមួយនេះ​។​

បន្ទាប់​ពី​ការ​ចូលរួម​ក្នុង​កម្មវិធី​អ្នក​ទាំង​ពីរ​ក៏​បាន​ថត​ជា​វីដេអូ​រាំ​យ៉ាង​ផ្អែម​ល្ហែម​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ចូល​ខមិន​​​សរសើរ​​ពួក​គេ​ទាំង​ពីរ​ថែម​ទៀត​ផង​។​ បូ​ព្រឹក្ស​ និង​ដេវីត ​មិន​ត្រឹម​ជា​គូស្នេហ៍ តែជា​ម៉ាក់​ប៉ា​ ថែមទាំង​ជា​ដៃគូការងារ​​ថែម​ទៀត​ផង​។​ ជាក់​ស្ដែង​បទ​ចម្រៀង ​«​ទេវរាជ​» ​របស់​អ្នក​នាង ​ទេព ​បូ​ព្រឹក្ស​ ត្រូវ​បាន​​និពន្ធ​ដោយ​ស្វាមី​ជា​ទី​ស្រលាញ់​របស់​នាងផ្ទាល់ គឺ​​ ​ជី​ ដេវីត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ