Nayeon បង្កើតកំណត់ត្រាក្លាយជាតារាស្រីខេប៉ុបទីមួយដែលមានអាល់ប៊ុម ២ ជាប់ Top នៅ Billboard

កាលពីពេលថ្មីៗនេះ Nayeon សមាជិកក្រុម TWICE បានធ្វើការវិលត្រលប់ក្នុងនាមជាតារាទោលជាមួយមីនីអាល់ប៊ុមទី២ មានចំណងជើងថា “NA” ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗ ជាពិសេសសម្រាប់បទចម្រៀងមេមានចំណងជើងថា “ABCD”។ មិនតែប៉ុណ្ណោះ អាល់ប៊ុមថ្មីរបស់នាងបានសាងសមិទ្ធផលធំមួយទៀតលើតារាង Billboard។

យោងតាមទិន្នន័យចុងក្រោយពី Billboard នៅថ្ងៃទី ២៤ ខែមិថុនា អាល់ប៊ុម “NA” របស់ Nayeon បានបង្ហាញខ្លួននៅចំណាត់ថ្នាក់ទី ៧ ក្នុងសប្ដាហ៍ដំបូងលើតារាង Billboard 200 ខណៈអាល់ប៊ុមចំនួន ៤៧០០០ ឈុតត្រូវបានលក់ដាច់នៅសហរដ្ឋអាមេរិក។

គួររំឭកថា អាល់ប៊ុមទី១របស់ Nayeon មានចំណងជើងថា “IM NAYEON” ក៏បានជាប់ចំណាត់ថ្នាក់លេខ ៧ ដូចគ្នាលើតារាង Billboard 200 នៅសប្ដាហ៍ដំបូង។ សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍នេះធ្វើឱ្យ NAYEON អាចបង្កើត​កំណត់​ត្រា​ថ្មី​ក្នុង​អាជីព​ទោល​ ដោយក្លាយជាតារាស្រី K-pop ដំបូងគេ និងតែមួយគត់ដែលមានអាល់ប៊ុមចំនួន ២ ជាប់ចំណាត់ថ្នាក់ Top 10 ក្នុងតារាងអាល់ប៊ុមពិភពលោកមួយនេះ។

កាលពីខែមិថុនា ឆ្នាំ២០២២ តារាស្រីវ័យ ២៨ឆ្នាំរូបនេះបានក្លាយជាសមាជិកដំបូងគេក្នុងក្រុម TWICE ដែលបានចេញអាល់ប៊ុមទោល ដោយបទល្បីរបស់នាងក្នុងអាល់ប៊ុមដំបូងនោះគឺបទ “POP!”។ រយៈពេល២ឆ្នាំកន្លងផុត នៅខែមិថុនាឆ្នាំ២០២៤នេះ នាងក៏បានចេញអាល់ប៊ុមទោលទី២នេះ មានចំណងជើង “NA” ដែលជាពាក្យភាសាកូរ៉េមានអត្ថន័យថា “ខ្ញុំ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ



Leave a Reply

Your email address will not be published.Required fields are marked *