៦ ឆ្នាំមកហើយ ហ្វាហ្វា ទើបមានឱកាសរំលឹកវិជ្ជាគុនចាស់ ដែលជួយឱ្យនាងថ្កុំថ្កើងដូចសព្វថ្ងៃ

មុនសាងបានកេរឈ្មោះល្បីល្បាញក្នុងវិស័យភាពយន្តដូចសព្វថ្ងៃនេះ ស្រីស្អាត ហ្វាហ្វា ក៏ជាអតីតបវរកញ្ញាម្នាក់ ដែលធ្លាប់តំណាងកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss CosmoWorld 2018 នៅប្រទេសម៉ាឡេស៊ី ដោយពេលនោះនាងទទួលបានជយលាភី Top 8 ពីការប្រកួតអន្តរជាតិមួយ​នោះ។

ក្រោយត្រឡប់មកវិញ តារាស្រីសាច់ស​ខ្ចីរូបនេះបានប្រើប្រាស់បទពិសោធន៍ការប្រកួត និងទេពកោសល្យសិល្បៈពីកំណើត​មកអភិវឌ្ឍសមត្ថភាព រហូតសាងបានកេរឈ្មោះល្បីល្បាញ និងមានគេស្គាល់ទូទាំងប្រទេសបែបនេះ។ ច្រើនឆ្នាំកន្លងផុតទៅ ហ្វាហ្វា ស្រាប់តែមានឱកាសបានត្រឡប់មករំលឹកវិជ្ជាគុនចាស់របស់នាង ដែលកប់ទុករយៈពេល ៦ ឆ្នាំមកហើយ នោះគឺការដើរម៉ូដ។ 

តួយ៉ាងថ្មីៗនេះតារា​ស្រីរូបស្រស់នេះ បានបង្ហោះវីដេអូខ្លីមួយពីសកម្មភាពនៃការហាត់រៀនដើរម៉ូដឡើងវិញរបស់នាង ជាមួយតារាម៉ូដែល ឌី​ ឧស្សហ៍ ដែលជាគ្រូប្រចាំរបស់សាលាបង្រៀនដើរម៉ូដ​ អូលីវ៉ា គង់។ ក្នុងនោះផងដែរ ហ្វាហ្វា បានរៀបរាប់ដោយក្តីនឹករលឹកថា «រំលឹកវិជ្ជាគុណ ខានដើរ 6 ឆ្នាំហើយចាអតីត Miss CosmoWorld Cambodia 2018»។

ថ្វីបើខកខានការដើរម៉ូដរយៈច្រើនឆ្នាំក៏ពិតមែន តែសមត្ថភាពរបស់តារាស្រីរូបនេះនៅតែល្អប្រសើរ ដោយនាងចាប់យកគន្លឹះនៃការដើរ Catwalk បានយ៉ាងឆាប់រហ័ស និងអាច​ដើរបានយ៉ាងល្អទៀតផង។ 

តាមការបង្ហើបឱ្យដឹងពីគ្រូបង្រៀននៅទីនោះ ការដែល ហ្វាហ្វា មករំលឹកវិជ្ជាគុនចាស់នេះ​ គឺដោយសារនាងទើបត្រូវបានស្ថាប័នរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand Siem Reap 2024 ប្រកាសជា​គណៈកម្មការ​កិត្តិយសក្នុងការដាក់​ពិន្ទុ​ក្នុងការប្រកួត ដើម្បីសម្រិតសម្រាំងរករាជនីសម្រស់ប្រចាំខេត្តសៀមរាប។ ដូច្នេះ ទើបនាងឆ្លៀតឱកាសនេះរំលឹកការដើរម៉ូដរបស់ខ្លួនតែម្តង។ តែសម្រាប់គម្រោងថា នឹងត្រឡប់ចូលប្រកួតកម្មវិធីសម្រស់ម្តងទៀតឬយ៉ាងណានោះ​ គឺគ្មានអ្នកដឹងឡើយ ព្រោះ​ ហ្វាហ្វា មិនបានបង្ហើបពីរឿងនោះទេ។

ពាក់ព័ន្ធរឿងនេះដែរ កន្លងមកតារាសម្តែងស៊ិចស៊ី ហ្វាហ្វា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងគ្មានគម្រោងត្រឡប់មកប្រឡូកវិស័យបវរកញ្ញាម្តងទៀតឡើយ ព្រោះជាប់រវល់ការងារសិល្បៈច្រើនខ្លាំង ម៉្យាងក៏ចង់ទុកឱកាសឱ្យអ្នកជំនាន់ក្រោយផងដែរ។ លុះបច្ចុប្បន្នតារាស្រីរូបនេះ ក៏ឡើងតំណែងជាថៅកែស្រីហាងគុយទាវ ណងហ្វា ទៀត ដូច្នេះគេពុំដឹងថា ការសម្រេចចិត្តរបស់នាងយ៉ាងណាឡើយ មានតែរង់ចាំមើលតាមដានទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក