អៀ ម៉េងលិ ប្រកាសឱ្យបុរសជាអតីតគូស្នេហ៍ចូលខ្លួនដោះស្រាយលុយបំណុលជាង៨ម៉ឺនដុល្លារ

ជារឿងភ្ញាក់ផ្អើលមួយទៀតហើយ ពាក់ព័ន្ធរឿងលុយបំណុល ដោយមុននេះបន្តិច តារាស្រីសាច់សខ្ចីដូចបណ្តូលចេក កញ្ញា អៀ ម៉េងលិ បានបង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុក ប្រកាសឱ្យបុរសម្នាក់ចូលខ្លួនដោះស្រាយលុយបំណុលជាង៨ម៉ឺនដុល្លារ។ អ្វីដែលភ្ញាក់ផ្អើលខ្លាំងគឺ បុរសម្នាក់ដែល ម៉េងលិ ប្រកាសឱ្យចូលខ្លួនដោះស្រាយបំណុលនោះ ត្រូវគេចាំបានថា ជាអតីតគូស្នេហ៍នាងដែលធ្លាប់ស្រលាញ់គ្នា៥ឆ្នាំ និងតែងបង្ហាញភាពផ្អែមល្អែមជាញឹកញាប់លើបណ្តាញសង្គមកាលពេលកន្លងទៅ។

យោងតាមការប្រកាសរបស់ស្រីស្អាត អៀ ម៉េងលិ បុរសម្នាក់ដែលនាងប្រកាសឱ្យចូលខ្លួនមកដោះស្រាយលុយបំណុលនោះមានឈ្មោះថា លោក វ៉ុនប៊ុន លក្ម្សី ហៅ សកល បានជាប់បំណុលលុយជាង ៨ម៉ឺនដុល្លារជាមួយនាង ថែមទាំងបានយក Ipad Air និង iPhone 12pro max របស់នាងទៅជាមួយដែរ។ តារាស្រីកំពុងឡើងតម្លៃខ្លួន១ទ្វេជា២រូបនេះ បញ្ជាក់ថា នាងបានចាញ់បោកបុគ្គល ឈ្មោះ សកល ដោយសារបុគ្គលម្នាក់នេះនិយាយថា ចូលហ៊ុនគ្នារកស៊ី និងយកទៅលេងភាគហ៊ុន តែតាមការពិត គឺប្រព្រឹក្តល្បែងស៊ីសង។ ហើយ បុគ្គលឈ្មោះ សកល បានយកលុយពីនាងទៅតាំងពី ដើមឆ្នាំ2020 រហូតមកដល់ថ្ងៃនេះ។

តារាសម្តែងស៊ិចស៊ីរូបនេះលើកឡើងថា នាងសម្រេចចិត្តបង្ហោះរូបភាពទាំងនេះព្រោះ បុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន រហូតនាងអស់ការ កំណត់។ 

គួររំឮកផងដែរថា កញ្ញា អៀ ម៉េងលិ និងលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល ធ្លាប់មានទំនាក់ទំងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំ ប៉ុន្តែចំណងស្នេហានោះត្រូវបញ្ចប់ទៅវិញ។ ក្រោយស្រីស្អាតរូបនេះប្រកាសពីការចែកផ្លូវគ្នាជាសាធារណៈលើបណ្តាញសង្គមនៅថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​ ធ្វើឱ្យមិត្តភ័ក្តិ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកតារាស្រីរូបនេះ និងអតីតគូស្នេហ៍ផ្អែមល្ហែមនិងគ្នាណាស់ រហូតអ្នកគាំទ្រស្ទើរតែលើសជាតិស្ករ។

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០២១ មហាជនអ្នកលេងបណ្តាញសង្គម ធ្លាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្តងរួចមកហើយ បន្ទាប់ពីកញ្ញា អៀ ម៉េងលិ បានបង្ហោះចែកផ្លូវគ្នានឹងមិត្តប្រុស ថែមទាំងលើយករឿងរ៉ាវលុយកាក់មកបង្ហាញជាសាធារណៈទៀត។ ប៉ុន្តែរឿងនោះត្រូវរលុបទៅវិញ ក្រោយស្រីស្អាតរូបនេះចេញមុខបញ្ជាក់ថា មានជនខិលខូច Hack Acc របស់នាង រួចយកបង្ខូចឈ្មោះនាង និងសង្សារ ដោយពេលនោះនាងថែមទាំងបញ្ជាក់ថា នាងនិងគូស្នេហ៍ឈ្មោះ សកល មិនបានបែកគ្នាទេ គឺនៅធម្មតា រហូតដល់ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ដែលនាងប្រកាសផ្តាច់ទំនាក់ទំនងស្នេហាគ្នាជាសាធារណៈ។

យ៉ាងណាមិញ បន្ទាប់ពីតារាស្រីសាច់សដូចសំឡីប្រកាសឱ្យបុរសម្នាក់ដែលគេស្គាល់ថាជាអតីតគូស្នេហ៍របស់នាង ចូលខ្លួនដោះស្រាយលុយបំណុលជាង៨ម៉ឺនដុល្លារ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាចូលទៅ Comment មតិយោបល់ព្រោងព្រាត ក្នុងនោះគេឃើញមានទាំងមតិវិជ្ជមាន និងអវិជ្ជមាន រហូតម្ចាស់សាមីខ្លួនទ្រាំមិនបានចូលទៅ Comment តបថា «សូមបងប្អូន ខមមិនខ្លះយកខួរគិតផង ខ្ញុំក៏មិនចង់មានបញ្ហាចឹង គ្មានអ្នកណាចង់ទេ គឺមកពីពាក្យថាទុកចិត្ត ស្រលាញ់ ស្មោះត្រង់ ចឹងកុំខមមិនមកដាក់អោយខ្ញុំទៀត ចឹងទេ ខ្ញុំreport ចោលទាំងអស់និង»



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ