មិននឹកស្មាន! តួ stunt លោក ឌី សៅ ធ្លាប់ជាអ្នកសម្របសម្រួលការសម្ដែងជូន តារាហូលីវូដ Annalynne McCord

តាម​រយៈ​ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​លោក ឌី សៅ បាន​ឱ្យ​ដឹង​ថា​រូប​លោកធ្លាប់​ជា​អ្នក​សម្របសម្រួល​ការ​សម្ដែង​ជូន ​​Annalynne McCord ខណៈ​តារា​ស្រី​ល្បី​ឈ្មោះ​របស់​​ហូលីវូដរូប​នេះទើប​បាន​មកលេងប្រទេស​កម្ពុជា។

លោក ឌី សៅ បាន​ឱ្យ​ដឹង​ថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញ Annalynne McCord ទៅលេងប្រទេសរបស់យើង។ ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​នាង​កាល​ពី​បួន​ឆ្នាំ​មុន ហើយ​នាង​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ។ ខ្ញុំ​ជា​អ្នក​សម្រប​សម្រួល​ការ​សម្ដែង​ប្រយុទ្ធគ្នាសម្រាប់​ភាពយន្ត។ មិនមានឱកាសច្រើនទេនៅ hollywood ដើម្បីបង្ហាញមុខ. នោះមិនអីទេ។ ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាព. សូមអរគុណដល់នាង»។

លោក ឌី សៅ គឺជាកូនខ្មែរមួយរូបដែលលេចធ្លាខ្លាំង​តាម​រយៈជាតួសម្តែង​ជំនួស និងបង្ហាត់ក្បាច់គុន​ទៅដល់តួសម្តែងក្នុងភាពយន្តល្បីៗដូចជា Shang-Chi and the Legend of the Ten Rings និង everything everywhere all at once។ អ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​បន្ថែម លោក​ជា​អ្នក​សម្របសម្រួល​ការងារ​ក្នុង​ឈុត​ឆាក​ប្រយុទ្ធ​ជូន Annalynne McCord ដែល​នាង​ជា​តារា​អន្តរជាតិ ទើប​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពីពេលថ្មីៗនេះ។

គួរ​ឱ្យ​ដឹង​ថា តារា​ហូលីវូដ ​ Annalynne McCord បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ពេល ថ្មីៗ ព្រម​ទាំង​បាន​ទៅ​ទស្សនា​គំនូរ​សិល្បៈ​ដែល​រៀបរាប់​បង្ហាញ​ពី​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ស៊ីវិល​ខ្មែរ​ក្នុង​សោកនាដកម្ម​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​ដោយ​កង​ទ័ព​សៀម។ តារា​ហូលីវូដ​ស្រី​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ចំពោះ​ទង្វើ​ឈ្លាន​ពាន​ដ៏​ឃោរឃៅ​របស់​ចោរ​សៀម និង​បាន​សន្យា​ដោយ​ការ​ប្រើប្រាស់​សំឡេង​របស់​ខ្លួន​ទាមទារ​យុត្តិធម៌​ជូន​កម្ពុជា​ទៀត​ផង៕

រូបភាព ៖ DY Sao



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *