តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឌី សៅ បានឱ្យដឹងថារូបលោកធ្លាប់ជាអ្នកសម្របសម្រួលការសម្ដែងជូន Annalynne McCord ខណៈតារាស្រីល្បីឈ្មោះរបស់ហូលីវូដរូបនេះទើបបានមកលេងប្រទេសកម្ពុជា។

លោក ឌី សៅ បានឱ្យដឹងថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញ Annalynne McCord ទៅលេងប្រទេសរបស់យើង។ ខ្ញុំបានធ្វើការជាមួយនាងកាលពីបួនឆ្នាំមុន ហើយនាងជាមនុស្សមានចិត្តទូលាយ។ ខ្ញុំជាអ្នកសម្របសម្រួលការសម្ដែងប្រយុទ្ធគ្នាសម្រាប់ភាពយន្ត។ មិនមានឱកាសច្រើនទេនៅ hollywood ដើម្បីបង្ហាញមុខ. នោះមិនអីទេ។ ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាព. សូមអរគុណដល់នាង»។





លោក ឌី សៅ គឺជាកូនខ្មែរមួយរូបដែលលេចធ្លាខ្លាំងតាមរយៈជាតួសម្តែងជំនួស និងបង្ហាត់ក្បាច់គុនទៅដល់តួសម្តែងក្នុងភាពយន្តល្បីៗដូចជា Shang-Chi and the Legend of the Ten Rings និង everything everywhere all at once។ អ្វីដែលគួរឱ្យកោតសរសើរបន្ថែម លោកជាអ្នកសម្របសម្រួលការងារក្នុងឈុតឆាកប្រយុទ្ធជូន Annalynne McCord ដែលនាងជាតារាអន្តរជាតិ ទើបមកទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះ។
គួរឱ្យដឹងថា តារាហូលីវូដ Annalynne McCord បានមកដល់ប្រទេសកម្ពុជា កាលពីពេល ថ្មីៗ ព្រមទាំងបានទៅទស្សនាគំនូរសិល្បៈដែលរៀបរាប់បង្ហាញពីការឈឺចាប់របស់ពលរដ្ឋស៊ីវិលខ្មែរក្នុងសោកនាដកម្មសង្គ្រាមឈ្លានពានទឹកដីដោយកងទ័ពសៀម។ តារាហូលីវូដស្រីរូបនេះបានបង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះទង្វើឈ្លានពានដ៏ឃោរឃៅរបស់ចោរសៀម និងបានសន្យាដោយការប្រើប្រាស់សំឡេងរបស់ខ្លួនទាមទារយុត្តិធម៌ជូនកម្ពុជាទៀតផង៕
រូបភាព ៖ DY Sao























Account
Security
Favourite Content