ឌី បញ្ញាវិមាលា រំពឹងដណ្តើមមកុដរាជិនីសម្រស់ Miss Grand សៀមរាប ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ

ដូចប្រិយមិត្តបានជ្រាបហើយថា អតីតម្ចាស់មកុដ Miss Teen International Cambodia 2021កញ្ញា ឌី បញ្ញាវិមាលា បានបោះជំហានចូលប្រកួតកម្មវិធី Miss Grand Cambodia ក្នុងឆ្នាំ ២០២៤ នេះ ដោយនាងបានដាក់ពាក្យចូលរួមប្រកួត Miss Grand Siem Reap ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតតារាចម្រៀង អេនជី។

សម្រាប់ការប្រកួតថ្នាក់ខេត្តនេះ បវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាព និងភាពក្លាហាន វិមាលា ជាបេក្ខភាព MGSR ប្រាសាទបេងមាលា។ បច្ចុប្បន្នសោភាពរូបស្រស់នេះកំពុងមមាញឹកហាត់សម ពង្រឹងសមត្ថភាព​ ដើម្បីប្រកួតប្រជែងដណ្តើមមកុដរាជិនីសម្រស់ប្រចាំខេត្តសៀមរាប ឆ្ពោះទៅការប្រកួតថ្នាក់ជាតិនាពេលឆាប់ៗខាងមុខ។

អតីត Miss Teen International Cambodia 2021 ហាក់មិនញញើតវេទិកាប្រកួតដ៏ធំនេះឡើយ ផ្ទុយទៅវិញនាងបានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតដ៏អស្ចារ្យនេះ ព្រោះមុនដាក់ពាក្យប្រកួតនាងបានចំណាយពេលសិក្សាស្វែងយល់​ពីកម្មវិធីយ៉ាងលម្អិត និងបានដឹងពីអ្វីដែលកម្មវិធីត្រូវការ។

បេក្ខភាព MGSR ប្រាសាទបេងមាលា លើកឡើងថា វេទិកា Grand មិនមែនត្រូវការតែសម្រស់មួយមុខទេ ប៉ុន្តែសមភូមិ Miss Grand ត្រូវការទាំងចំណេះដឹង ភាពឆ្លាត វាងវៃ និងភាពរហ័សរហួនផងដែរ។ ដើម្បីដណ្តើមភាពជោគជ័យក្នុងសមភូមិដ៏ក្តៅគគុកនេះ​ មាលា បានពង្រឹងសមត្ថភាពសិល្បៈគ្រប់ផ្នែកដូចជា ការដើរ សម្តែង ការច្រៀង-រាំ ដោយនាងអាចរាំបានទាំងរបាំបុរាណ និងចង្វាក់​បែបសម័យទំនើប។ 

MGSR ប្រាសាទបេងមាលា ជឿជាក់ថា នាងនឹងអាចដណ្តើមយកមកុដ Miss Grand Siem Reap បាន ដោយសារតែនាងមានទំនុកចិត្ត និងភាពជឿជាក់ខ្ពស់លើសមត្ថភាព​ខ្លួនឯង។ បរវកញ្ញាវ័យ ១៨ ឆ្នាំនេះ ប្តេជ្ញាមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងនោះឡើយ។

ឆ្លៀតឱកាសនេះ​ ឌី បញ្ញាវិមាលា សូមថ្លែងអំណរគុណដល់ហ្វេនៗទាំងអស់ដែលតែងតែគាំទ្រនាងតាំងពីដើមរហូតមកទល់ពេលនេះ​ សូមអ្នកទាំងអស់គ្នាកុំភ្លេចតាមដានដំណើរការប្រកួត Miss Grand Siem Reap និងជួយបោះឆ្នោតគាំទ្រនាងឱ្យបានច្រើន ដើម្បីមានឱកាសឈានដណ្តើមមកុដរាជនីសម្រស់ប្រចាំខេត្តសៀមរាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព