ឌុច លីដា មិនចោលរឿងម៉្យាង ទើបរាងស្អាតទោះមានកូន១ហើយ

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយភាព ឌុច លីដា ហាក់​រយាល​ដៃ​ពី​ការងារ​សិល្បៈ។ ចំពោះ​មូលហេតុ​គឺ​ដោយសារ​នាង​ត្រូវ​បំពេញ​ភារៈ​ជា​ភរិយា​មើល​ថែទាំ​ស្វាមី និង​កូន​ប្រុស​បណ្ដូលចិត្ត ម៉្យាង​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ផង​នោះ បាន​ធ្វើ​ឱ្យ​អ្នក​ម៉ាក់​កូន​១​រូប​នោះ បាត់​មុខ​ស្ងាត់​ឈឹង​ពី​ការងារ​សិល្បៈ​តែ​ម្ដង ទើប​ថ្មី​ៗ​នេះ​នាង​ចាប់ផ្ដើម​ចេញ​មុខ​តាម​កម្មវិធី​អ្នក​សិល្បៈ​វិញ​ដូច​ពី​មុន តែ​ក៏​មិន​ញឹកញាប់​ពេក​នោះ​ដែរ។

អ្នកនាង​បាន​ប្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​សិល្បៈ​ក្នុង​ស្រុក​ដឹង​នា​ថ្ងៃ​រៀបមង្គលការ ទឹម រដ្ឋា ថា ប្ដី​នាង​មិន​បាន​ហាម​ឃាត់​ចំពោះ​ការ​បន្ត​អាជីព​ចាស់​នោះ​ទេ ចំពោះ​ការ​ថត​រឿង​វិញ​នោះ គឺ​អាស្រ័យ​លើ​រូប​នាង​ជា​អ្នក​សម្រេច​ចិត្ត។ តែ​ចំពោះ​ការ​ថត​រឿង​សិចស៊ី​ខ្លាំង​ដូច «ស្បែក​គង់» និង «នារី​វេទមន្ត» ដូច​កាល​នាង​នៅ​ក្រមុំ ប្រហែល​មិន​អាច​ទៅ​រួច​នោះ​ទេ។

ទោះ​ពេល​នេះ កូនប្រុស​របស់​នាង​ ឈ្មោះ កិត្យាមណី មាន​វ័យ​ជាង​១ ឆ្នាំ​ទៅ​ហើយ​ក្ដី ឌុច លីដា នៅ​មិន​ទាន់​ច្បាស់​ថា នឹង​ទទួល​ថត​ភាព​យន្ត​វិញ​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​កូន​នាង​នៅ​តូច ដូច្នេះ​ហើយ​ការ​ទទួល​ថត​រឿង​ភាគ ឬ​ការងារ​សិល្បៈ​តាម​ខេត្ត​នានា នាង​មិនទាន់​ទទួល​ឡើយ តែ​បើ​ការងារ​ណា​ខ្លី​ៗ ដូចជា​ថត​ផលិតផល ស៉្បត​ខ្លី​ៗ​គឺ​ទទួល​ធ្វើ​វិញ​បណ្ដើរ​ៗ​។

ក្រឡេក​មក​មើល​សម្រស់​រូបរាង​កាយ​វិញ​នោះ លីដា នៅ​តែ​មាន​រាង​ស្លីម​ស្រឡូន​ស្អាត​មិន​ចាញ់​ជំនាន់​នៅ​ក្រមុំ​ឡើយ ខណៈ​កូន​ចម្រើន​វ័យ​កាន់​តែ​ធំ​ឡើង​រាល់​ថ្ងៃ​ទៅ​ហើយ​នោះ។ បង្ហើប​ប្រាប់​ឱ្យ AMS ដឹង តួឯក​ស្រី​ដ៏​សិចស៊ី​ក្នុង​រឿង «នារី​វេទមន្ត» ថា នាង​បាន​ធ្វើ​រឿង​ម៉្យាង​ជា​ប្រចាំ​ពុំ​ដែល​ខាន ទើប​រូបរាង​នៅតែ​ស្រឡូន​ស្អាត នោះ​គឺ​ការ​ហាត់ប្រាណ។

តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នោះ បាន​ឲ្យ​ដឹង​ថា ៖ «តាម​ពិត​ទៅ​តិចនិក​ថែ​សម្រស់​ដូច​អត់​មាន​អ្វី​ច្រើន​ទេ គីមី​ខ្លះ​បុរាណ​ខ្លះ​អ៊ីចឹង​ទៅ​ណាស់ … សម្រាប់​ការ​ហាត់ប្រាណ​គឺ​ខ្ញុំ​អត់​ចោល​ទេ​ទាំង​មុន​ខ្ញុំ​សម្រាល​ទាំង​ខ្ញុំ​សម្រាល​ហើយ​ក៏​ខ្ញុំ​អត់​ចោល​ដែល ទោះ​កំពុង​ពពោះ​ក៏​ខ្ញុំ​ហាត់ប្រាណ​ដែល បន្ទាប់​មក​យើង​ព្យាយាម​ថែរក្សា​ខ្លួន​តាម​បែប​បុរាណ​ខ្មែរ​យើង​មាន​ពន្លៃ​មាន​អី​ជាដើម។ ខ្ញុំ​ក៏​ធ្វើ​មិន​បាន​ដិតដល់​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​បាន​ប៉ុណ្ណា​​យក​ប៉ុណ្ណឹង»

អ្នក​ម៉ាក់​វ័យ​ក្មេង ឌុច លីដា នៅ​មិនទាន់​មាន​គម្រោង​យក​កូន​ទី​២​នៅ​ឡើយ​ទេ ព្រោះ​នាង​ចង់​ទុក​ពេល​វេលា​ចិញ្ចឹម​បីបាច់​​កូន​ទី១​ឱ្យ​បាន​ល្អ​សិន និង​ដើម្បី​ដកស្រង់​បទពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​បាន​ល្អ​ជាង​នេះ មុន​ពេល​សម្រេចចិត្ត​យក​កូន​បន្ទាប់​នៅ​ពេល​ខាង​មុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ