ស្វាមីសាន់ឆាយបញ្ជាក់ច្បាស់ៗថាអ្នកណាជាអ្នកទទួលកេរ្តិ៍មរតកដ៏មហាសាលរបស់ភរិយា

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារ​លើ​បណ្តាញ​សង្គមដោយ​បង្ហាញ​ពី​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ភរិយា និងនិយាយពីការបែងចែកទ្រព្យសម្បត្តិរបស់នាងផងដែរ។

តារាចម្រៀងដែលមានឈ្មោះដើមថា Koo Jun-yup បានសរសេរថា៖ “នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ទេពធីតារបស់ខ្ញុំបានត្រឡប់ទៅឋានសួគ៌វិញហើយ។ ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​រាល់​គ្នា​ដែល​កាន់​ទុក្ខនាង»។ ឥឡូវនេះ ខ្ញុំកំពុងឆ្លងកាត់ទុក្ខសោកវេទនាដែលមិនអាចពិពណ៌នាបាន។ ខ្ញុំ​គ្មាន​កម្លាំង ឬ​ចង់​និយាយ​អ្វី​ទេប៉ុន្តែ មុនពេលដែលខ្ញុំអាចកាន់ទុក្ខ និងសោកស្ដាយចំពោះការបាត់បង់ដ៏ធំធេងនេះ មនុស្សគ្មានបេះដូងមួយចំនួនបានចាប់ផ្តើមបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារ និងស្នេហារបស់យើង»។

អតីតសមាជិកក្រុមចម្រៀងខេប៉ុប Clon រូបនេះបានរិះគន់បុគ្គលមួយចំនួនចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតថា៖ “មនុស្សមួយចំនួនកំពុងព្យាយាមបំផ្លាញគ្រួសាររបស់យើងដោយបង្កើតព័ត៌មានក្លែងក្លាយអំពីរឿងលុយធានារ៉ាប់រង និងការចំណាយផ្សេងៗ។ វាពិតជាគួរឱ្យខ្លាចណាស់ដែលគិតថាមនុស្សឃោរឃៅបែបនេះពិតជាមាននៅលើលោក តែសូមចិត្ត​អ្នក​ទាំងអស់គ្នាទុកឱ្យ Hsu បានសម្រាក​ដោយស្ងប់​បាន​ទេ?”

ទាក់ទងនឹងរបាយការណ៍មួយចំនួនអំពីបញ្ហាកេរ្តិ៍មរតក DJ Koo បាននិយាយថា៖ “ទ្រព្យសម្បត្តិទាំងអស់របស់ Hsu គឺជាការខិតខំប្រឹងប្រែងរបស់នាងដើម្បីផ្គត់ផ្គង់គ្រួសារដែលនាងស្រឡាញ់ ដូច្នេះខ្ញុំបានសម្រេចចិត្តប្រគល់សិទ្ធិអំណាចពេញលេញលើទ្រព្យទាំងនេះទៅឱ្យម្តាយក្មេករបស់ខ្ញុំ។ ចំពោះចំណែករបស់កូនៗ ខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់តាមរយៈមេធាវី ដើម្បីធានាថាមនុស្សអាក្រក់មិនអាចប៉ះវាបានទេ ហើយនឹងការពារទុកឱ្យពួកគេរហូតដល់ពួកគេធំពេញវ័យ”។

សូមរំឭកថា Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកុម្ភៈ ក្នុងអាយុ ៤៨ឆ្នាំ ខណៈពេលធ្វើដំណើរក្នុងប្រទេសជប៉ុន ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ នាងធ្លាប់បានរៀបការជាមួយមហាសេដ្ឋីចិន Wang Xiaofei ក្នុងឆ្នាំ ២០១១ និងមានកូនប្រុសម្នាក់ កូនស្រីម្នាក់ មុនពេលលែងលះគ្នានៅឆ្នាំ ២០២១។ ផ្អែកតាមសារព័ត៌មាន Mirror Media បានឱ្យដឹងថាបន្ទាប់ពីលែងលះ សាន់ឆាយទទួលបានចំណែកទ្រព្យសម្បត្តិ ១៩ លានដុល្លារ។ សារព័ត៌មានតៃវ៉ាន់ ETToday បានរាយការណ៍ថាបើទោះបីសម្រាកពីការងារសម្ដែងយូរហើយក្ដី ប៉ុន្តែពីចំណូលរបស់នាងពីការទទួលផ្សាយពាណិជ្ជកម្មនានាកន្លងមកគឺមិនតិចជាង ៤,៧៥ លានដុល្លារនោះឡើយ ហើយនាងក៏នៅមានវីឡាប្រណិតចំនួន ២ កន្លែងដែលមានតម្លៃសរុបចូលគ្នាប្រមាណ ១៨ លានដុល្លារ។

ក្នុងឆ្នាំ ២០២២ Barbie Hsu បានរៀបការម្ដងទៀតជាមួយ DJ Koo។ ខណៈគូស្នេហ៍មួយគូនេះធ្លាប់ស្រលាញ់គ្នាម្ដងហើយកាលពីឆ្នាំ ១៩៩៨ ការត្រលប់មកជួបគ្នាម្តងទៀតបន្ទាប់ពីបែកគ្នា ២៣ ឆ្នាំ ធ្វើឱ្យជីវិតគូរបស់ពួកគេកាន់តែទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ



Leave a Reply

Your email address will not be published.Required fields are marked *