បង្ហាញតួឯកប្រុសរឿងភាគកូរ៉េកំពូលៗទាំង ១០ នាក់ដែលមានអ្នកតាមដានច្រើនជាងគេលើ IG

ជាដើមសុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជនទូទាំងពិភពលោកតាមរយៈការសម្តែងរបស់ពួកគេនៅក្នុងភាពយន្តភាគ​ក៏ដូចជាភាពយន្តខ្នាតធំល្បីៗជាច្រើន។ ដូច្នេះ​វា​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ដែល​ពួក​គេ​​មាន​អ្នក​តាម​ដាន​ច្រើន​​នៅ​លើ Instagram ខណៈដែលអ្នកគាំទ្រតែងតែចង់ភ្ជាប់ទំនាក់ទំនងនិងតាមដានរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតអាយដលរបស់ពួកគេ។ ខាង​ក្រោម​នេះ AMS សូមបង្ហាញត្រួសៗពី​​តួឯកប្រុសកូរ៉េល្បីៗ​ទាំង ១០ ដែល​មាន​អ្នក Follow ច្រើន​ជាង​គេលើ Instagram​ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤៖ តារាសម្ដែងប្រុសល្បីៗកូរ៉េដូចជា Cha Eun Woo, Lee Min Ho និង Ji Chang Wook

Lee Dong Wook បានចូលប្រឡូកក្នុងវិស័យរឿងភាគ K-drama តាំងពីឆ្នាំ ១៩៩៩ ដោយបានបង្ហាញខ្លួនជាលើកដំបូងជាមួយរឿង School 2។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈការសម្ដែងរឿង Goblin, Tale of the Nine-Tailed, Strangers from Hell, Bad and Crazy និងរឿងច្រើនទៀត។ លោក​ជា​តារា​សម្ដែង​ម្នាក់​ដែល​ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​រូបរាង​សង្ហាមិនធម្មតា។ សម្រាប់គម្រោងបន្ទាប់ លោកនឹងសម្ដែងនៅក្នុងខ្សែភាពយន្ត Harbin។ ១០. Lee Dong Wook (១៨,៤ លាន)

Nam Joo Hyuk បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៤ ជាមួយរឿង Surplus Princess ។ ពីតួអង្គអ្នកកីឡាប៉ិនលេងសើចក្នុងរឿង Weightlifting Fairy Kim Bok Joo រហូតដល់តួអ្នកកាសែតស៊ូជីវិតក្នុងរឿង The Light in Your Eyes លោកបានសម្ដែងរឿងភាគដ៏ពេញនិយមជាច្រើន។ ស្នាដៃល្បីៗផ្សេងទៀតរួមមាន Start Up, Twenty-Five, Twenty-One និង Vigilante ។ បច្ចុប្បន្នលោកកំពុងបំពេញកាតព្វកិច្ចយោធា។ ៩. Nam Joo Hyuk (១៩ លាន)

Kim Soo Hyun បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៧ ជាមួយនឹងរឿងភាគ Kimchi Cheese Smile ហើយក្រោយមកក៏ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកជាមួយនឹងរឿងភាគបុរាណដ៏ល្បី Moon Embracing the Sun ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១២ បន្តដោយរឿងភាគជោគជ័យជាច្រើនទៀតដូចជា My Love From the Star, The Producers និង It’s Okay to Not Be Okay និងរឿងចុងក្រោយរឿង Queen of Tears។ ៨. Kim Soo Hyun (២០,១ លាន)

Hwang In Yeop បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយរឿងភាគ W.H.Y. និងចាប់ផ្ដើមទទួលភាពល្បីល្បាញពេលសម្ដែងនៅក្នុងរឿង 18 Again ដែលជារឿង Remake ពីភាពយន្តហូលីវូដ 17 Again ។ លោកត្រូវបានគេស្គាល់ជាអន្តរជាតិសម្រាប់ការសម្ដែងក្នុងរឿង True Beauty ហើយក៏បាន​សម្ដែង​រឿង​ល្បីៗច្រើនទៀត​ដូច​ជា The Sound of Magic, The Tale of Nokdu និង​រឿង​ជា​ច្រើន​ទៀត។ ៧. Hwang In Yeop (២០,៥ លាន)

Song Kang ចាប់​ផ្ដើម​អាជីព​នៅ​ឆ្នាំ ២០១៥ ជាមួយ​រឿងភាគ Hello, Spring និងបានលេចមុខនៅក្នុងរឿងភាគពេញនិយមជាច្រើនដូចជា Love Alarm, Sweet Home, Nevertheless និង My Demon ។ ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ជោគជ័យមួយសម្រាប់តារាសម្តែងរូបនេះ ខណៈដែលលោកបានបង្ហាញខ្លួននៅក្នុងរឿង Sweet Home 2 និង My Demon ។ បច្ចុប្បន្ន Song Kang កំពុងបំពេញកាតព្វកិច្ចយោធា ខណៈរឿងភាគ Sweet Home រដូវកាលទី ៣ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៩ ខែកក្កដា។ ៦. Song Kang (២២​ លាន)

២០២៣ អាចចាត់ទុកថាជាឆ្នាំដ៏អស្ចារ្យដូចគ្នាសម្រាប់ Park Seo Joon ដោយលោកបានបង្ហាញខ្លួនជាលើកដំបូងនៅហូលីវូដជាមួយភាពយន្ត The Marvels ហើយថែមទាំងបានដើរតួឯកក្នុងរឿងភាគ Gyeongseong Creature និងរឿង Dream ផងដែរ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១១ ជាមួយខ្សែភាពយន្ត Perfect Game និងបានសម្តែងក្នុងរឿងភាគល្បីៗដូចជា Fight For My Way, Itaewon Class, What’s Wrong With Secretary Kim និងរឿងជាច្រើនទៀត។ បច្ចុប្បន្នលោកកំពុងត្រៀមខ្លួនសម្រាប់ថតរឿងភាគ Gyeongseong Creature រដូវកាលទី ២ ។ ៥. Park Seo Joon (២៥,៩​ លាន)

Lee Jong Suk បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ ក្នុងរឿងភាគ Princess Prosecutor និងរឿង Be With Me និងបានទទួលភាពល្បីល្បាញជាលើកដំបូងតាមរយៈរឿង School 2013 បន្តដោយរឿង I Can Hear Your Voice, Doctor Stranger និង Pinocchio ។ រឿងភាគពេញនិយមខ្លាំងៗរបស់លោករួមមាន Big Mouth, Romance is a Bonus Book និង W: Two Worlds ។ ៤. Lee Jong Suk (២៦,៦​ លាន)

Ji Chang Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងរឿង You Stole My Heart និងរឿង Sleeping Beauty។ លោកចាប់ផ្ដើម​កេរ្តិ៍ឈ្មោះ​ខ្លាំងក្រោយសម្ដែងរឿងភាគបុរាណ Empress Ki និងត្រូវបានគេស្គាល់តាមរយៈរឿងល្បីៗជាច្រើនទៀតដូចជា Healer, K2 និង The Worst of Evil ព្រមទាំងរឿងភាគស្នេហាបែបកំប្លែងដូចជា Suspicious Partner និង Backstreet Rookie ។ ៣. Ji Chang Wook (២៧,២ លាន)

Lee Min Ho បាន​ចេញ​ដំបូង​ក្នុង​ឆ្នាំ ២០០២ ជាមួយ​នឹង​រឿងភាគ Romance និងបានទទួល ភាពល្បីល្បាញខ្លាំងពេលសម្ដែងរឿង F4 កូរ៉េ ឬ Boys Over Flowers ដែលធ្វើឱ្យលោកក្លាយជាតារាកូរ៉េដែលគេស្គាល់ច្រើនបំផុតមួយរូបរហូតមកដល់បច្ចុប្បន្ន។ ក្រោយមក តារាសម្ដែងរូបនេះ​បានលេចមុខក្នុងរឿងល្បីៗផ្សេងទៀតដូចជា Personal Taste, The Legend of the Blue Sea, The King: Eternal Monarch និង Pachinko ជាដើម។ ក្នុងពេលឆាប់ៗនេះ លោកនឹងបង្ហាញមុខក្នុងភាពយន្តភាគ Ask the Stars ជាមួយតារាស្រី  Gong Hyo-jin។ ២. Lee Min Ho (៣៥,១ លាន)

Cha Eun Woo គឺជាសមាជិកមួយរូបក្នុងក្រុម ASTRO ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ ជាមួយអាល់ប៊ុម Spring Up ។ ពួកគេត្រូវបានគេស្គាល់សម្រាប់បទចម្រៀងដូចជា Crazy Sexy Cool, Blue Flame និងបទជាច្រើនទៀត។ ជាមួយទម្រង់មុខនិងរូបរាងសង្ហាដូចព្រះប្រទាន Cha Eun Woo ជារឿយៗតែងត្រូវបានគេចាត់ថ្នាក់ជាតារាប្រុសដែលសង្ហាបំផុតនៅប្រទេសកូរ៉េ។ ប៉ុន្មានឆ្នាំមកនេះ Cha Eun Woo បានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗជាច្រើនដូចជា True Beauty, Wonderful World និង My ID is Gangnam Beauty ជាដើម ៕ ១. Cha Eun Woo (៤៥,៧ លាន)

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *