ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសិល្បករ បារមី និងក្រុមការងារបានបើកកិច្ចប្រជុំដ៏សំខាន់ស្ដីពីការបែងចែក និងប្រើប្រាស់ថវិកាទាំង ៨០ ០០០ ដុល្លារ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ជនភៀសសឹក។

នាថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥ ម្សិលមិញនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបើកកិច្ចប្រជុំដ៏សំខាន់មួយដោយមានការចូលរួមពីថ្នាក់ដឹកនាំ សិល្បករ និងតារាចម្រៀងរបស់ផលិតកម្ម បារមី រួមមាន វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា។
កិច្ចប្រជុំដ៏សំខាន់នេះធ្វើឡើងក្នុងគោលបំណងបែងចែក និងប្រើប្រាស់ថវិកាទាំង ៨០ ០០០ ដុល្លារ ដែលបានពីការប្រគំតន្ត្រី Rise for Khmer នៅប្រទេសបារាំងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ជនភៀសសឹក។
ក្នុងកិច្ចប្រជុំដ៏សំខាន់នាពេលនេះ លោកជំទាវអ្នកឧកញ៉ាប្រធានបានលើកឡើងថា៖ ការប្រើប្រាស់ថវិកាសប្បុរសធម៌គ្រប់កាក់គ្រប់សេន ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះមនុស្សធម៌ ដើម្បីឱ្យជំនួយនេះអាចទៅដល់ដៃអ្នកត្រូវការយ៉ាងពិតប្រាកដ និងទាន់ពេលវេលា។






ជាមួយគ្នានេះដែរ កាលថ្ងៃទី ២១ ធ្នូ ២០២៥ តារាចម្រៀង វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ព្រមទាំងសិល្បករសិល្បការិនីជាច្រើនដួងទៀត បាននាំគ្នាជួយរៀបចំឥវ៉ាន់ដើម្បីដឹកជញ្ជូនជួយពលរដ្ឋភៀសសឹក ជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងក្រុមការងារជាច្រើននាក់ទៀតផងដែរ។




គួរឱ្យដឹងថា បន្ទាប់ពីកិច្ចសហប្រតិបត្តិការនៃការប្រគំតន្ត្រី Rise for Khmer ដ៏ជោគជ័យបំផុតនៅលើទឹកដីបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងបារមី រួមទាំងអ្នកពាក់ព័ន្ធបានសម្រេចយកថវិកាដែលបានពីការប្រគំតន្ត្រីសប្បុរសធម៌នៅបារាំងក្នុងចំនួន ៨០ ០០០ ដុល្លារ ជួយដល់ជនភៀសសឹកកម្ពុជាទាំងអស់៕
រូបភាព ៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content