កម្មវិធីប្រឡងរ៉េបដែលរៀបចំឡើងដោយផលិតកម្មបារមី និង ភ្លើងគប់ បានចេញជារូបរាងបណ្ដើរៗហើយ ដោយជ្រើសរើសបានពិធីករពិធីការិនី ២ រូប និងកំពូលសិល្បករ ៦ រូប។ សម្រាប់ម្នាក់ក្នុងចំណោមសិល្បករ ៦ នាក់ ដែលនឹងត្រូវបង្ហាញ មហាជនចាប់អារម្មណ៍បំផុតគឺរូបបិទមុខ ដែលអ្នកគាំទ្រសន្និដ្ឋានថាជា ឌីជេ ក្ដឹប។


បើទោះជាខាងផលិតកម្ម បារមី និង ភ្លើងគប់ មិនបានបង្ហាញរូបភាពច្បាស់ក៏ដោយ តែអ្វីដែលមហាជនសង្កេត និងចំណាំបានយ៉ាងច្បាស់គឺ ឌីជេ ក្ដឹប បើទោះជារូបភាពត្រូវបាន blur មុខក៏ដោយ តែរូបរាង ទម្រង់មុខ និងស្ទីល៍តុបតែងខ្លួន ជាម្ចាស់បទ «សុរា» តែម្ដង។ អ្វីដែលអ្នកគាំទ្រច្បាស់ ដោយសារតែមួកចាក់នៅក្នុងរូបភាព blur នោះ ដូចគ្នាទៅនឹងរូបមួកចាក់ដែល ឌីជេ ក្ដឹប ចូលចិត្តពាក់ ហើយលោកក៏បានបង្ហោះរូបមួកនោះ ជាមួយ caption “អរុណសួស្ដី!ក្មេងស្រលាញ់ការតែងនិពន្ធ”។

រូបភាព ឌីជេ ក្ដឹប ទោះមិនបង្ហាញច្បាស់ តែអ្នកគាំទ្រទាយរួចទៅហើយថា បើ HE NEXT LEVEL: RAPSTAR មានតារារ៉េបជំនាន់មុនរូបនេះមែន ច្បាស់ណាស់ថាកម្មវិធីនឹងល្អមើល និងចម្រាញ់បានជើងខ្លាំងៗជាក់ជាមិនខាន ព្រោះថា ឌីជេ ក្តឹប មិនត្រឹមមានបទពិសោធន៍សម្បូរបែបនោះទេ លោកក៏ធ្លាប់បានរួមការងារជាមួយតារាចម្រៀងលំដាប់កំពូលនៅស្រុកខ្មែរច្រើនមកហើយដែរ។
ត្រឹមតែរូបភាពមិនច្បាស់ដែលអ្នកគាំទ្រទស្សន៍ទាយយ៉ាងច្បាស់ថាជាម្ចាស់បទ «មែនក៏អី» ដែរ ហើយរូបភាពមួយសន្លឹកនោះមានការ Like share ច្រើនខ្លាំងជាងសិល្បករដទៃទៀត ដែលបារមីប្រកាសថាជាផ្នែកសំខាន់ជំរុញកម្មវិធី“THE NEXT LEVEL: RAPSTAR”។


គួរបញ្ជាក់ផងដែរថា ឌីជេ ក្ដឹប ធ្លាប់បានរួមការងារជាមួយសិល្បករបារមីជាច្រើនដងរួចមកហើយ មិនតែប៉ុណ្ណោះជាសិស្សច្បងក្នុងវិស័យហ៊ីបហបដែលតែងតែកោតសរសើរអ្នកជំនាន់ក្រោយដែលមានសមត្ថភាព។ បើនិយាយពី ក្ដឹប មិនតែមានសមត្ថភាពរ៉េបបានពីរោះឡើយ លោកក៏ចេះតែងនិពន្ធបទចម្រៀង និង Melody ផងដែរ។ ដូចនេះហើយមិនមែនជារឿងធម្មតាឡើយ បើ ឌីជេ ក្ដឹប ពិតជាគ្រូបង្វឹកម្នាក់ក្នុងចំណោមប៉ុន្មានរូបដទៃទៀតនោះ៕


រូបភាព៖ Kdep EySan























Account
Security
Favourite Content