ឃើញត្រឹមមួក អ្នកគាំទ្រទាយថា DJ ក្ដឹប ជាគ្រូបង្វឹកម្នាក់​នៃកម្មវិធី THE NEXT LEVEL: RAPSTAR

កម្មវិធី​ប្រឡង​រ៉េប​ដែល​រៀបចំ​ឡើង​ដោយ​ផលិតកម្ម​បារមី និង ភ្លើងគប់ បាន​ចេញ​ជា​រូបរាង​បណ្ដើរ​ៗ​ហើយ ដោយ​ជ្រើសរើស​បាន​ពិធី​ករ​ពិធី​ការិនី ២ រូប និង​កំពូល​សិល្បករ ៦ រូប។ សម្រាប់​ម្នាក់​ក្នុង​ចំណោម​សិល្បករ ៦ នាក់ ដែល​នឹង​ត្រូវ​បង្ហាញ មហាជន​ចាប់អារម្មណ៍​បំផុត​គឺរូប​បិទ​មុខ ដែល​អ្នក​គាំទ្រ​សន្និដ្ឋាន​ថាជា ឌីជេ ក្ដឹប។

បើ​ទោះ​ជា​ខាង​ផលិតកម្ម បារមី និង ភ្លើងគប់ មិន​បាន​បង្ហាញ​រូបភាព​ច្បាស់​ក៏​ដោយ តែ​អ្វី​ដែល​មហាជន​សង្កេត និង​ចំណាំ​បាន​យ៉ាង​ច្បាស់​គឺ ឌីជេ ក្ដឹប បើ​ទោះ​ជា​រូបភាព​ត្រូវ​បាន blur មុខ​ក៏​ដោយ តែ​រូបរាង ទម្រង់​មុខ និង​ស្ទីល៍​តុបតែង​ខ្លួន ជា​ម្ចាស់​បទ «សុរា» តែម្ដង។ អ្វី​ដែល​អ្នក​គាំទ្រ​ច្បាស់​ ដោយសារ​តែ​មួក​ចាក់​នៅ​ក្នុង​រូបភាព blur នោះ ដូច​គ្នា​ទៅ​នឹង​រូប​មួក​ចាក់​ដែល ឌីជេ ក្ដឹប ចូលចិត្ត​ពាក់ ហើយ​លោក​ក៏​បាន​បង្ហោះ​រូប​មួក​នោះ ជាមួយ caption “អរុណសួស្ដី!ក្មេងស្រលាញ់ការតែងនិពន្ធ”។

រូបភាព ឌីជេ ក្ដឹប ទោះ​មិន​បង្ហាញ​ច្បាស់ តែ​អ្នក​គាំទ្រ​ទាយ​រួច​ទៅ​ហើយ​ថា បើ HE NEXT LEVEL: RAPSTAR មាន​តារា​រ៉េប​ជំនាន់​មុន​រូប​នេះ​មែន ច្បាស់​ណាស់​ថា​កម្មវិធី​នឹង​ល្អ​មើល និង​ចម្រាញ់​បាន​ជើង​ខ្លាំង​ៗ​ជាក់​ជា​មិន​ខាន ព្រោះ​ថា ឌីជេ ក្តឹប មិន​ត្រឹម​មាន​បទពិសោធន៍​សម្បូរ​បែប​នោះ​​ទេ លោក​ក៏​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​តារា​ចម្រៀង​លំដាប់​កំពូល​នៅ​ស្រុក​ខ្មែរ​ច្រើន​មក​ហើយ​ដែរ។

ត្រឹមតែ​រូបភាព​មិន​ច្បាស់​ដែល​អ្នក​គាំទ្រ​ទស្សន៍ទាយ​យ៉ាង​ច្បាស់​ថា​ជា​ម្ចាស់​បទ «មែនក៏អី» ដែរ ហើយ​រូបភាព​មួយ​សន្លឹក​នោះ​មាន​ការ Like share ច្រើន​ខ្លាំង​ជាង​សិល្បករ​ដទៃ​ទៀត ដែល​បារមី​ប្រកាស​ថា​ជា​ផ្នែក​សំខាន់​ជំរុញ​កម្មវិធី“THE NEXT LEVEL: RAPSTAR”។


គួរ​បញ្ជាក់​ផង​ដែរ​ថា ឌីជេ ក្ដឹប ធ្លាប់​បាន​រួម​ការងារ​ជាមួយ​សិល្បករ​បារមី​ជាច្រើន​ដង​រួច​មក​ហើយ មិន​តែ​ប៉ុណ្ណោះ​ជា​សិស្ស​ច្បង​ក្នុង​វិស័យ​ហ៊ីបហប​ដែល​តែងតែ​កោត​សរសើរ​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព។ បើ​និយាយ​ពី ក្ដឹប មិនតែ​មាន​សមត្ថភាព​រ៉េប​បាន​ពីរោះ​ឡើយ លោក​ក៏​ចេះ​តែង​និពន្ធ​បទ​ចម្រៀង និង Melody ផង​ដែរ។ ដូចនេះ​ហើយ​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ បើ ឌីជេ ក្ដឹប ពិតជា​គ្រូ​បង្វឹក​ម្នាក់​ក្នុង​ចំណោម​ប៉ុន្មាន​រូប​ដទៃ​ទៀត​នោះ៕

រូបភាព៖ Kdep EySan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *