ឡើងកូដស្រឺតៗ! តួព្រះអង្គម្ចាស់ Lee Chae Min គ្រងចំណាត់ថ្នាក់កំពូលក្នុងបញ្ជីតារាសម្ដែងពេញនិយមពីរខែជាប់គ្នា

វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបង្ហាញចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះក្នុងខែតុលានេះសម្រាប់ផ្នែកតារាសម្តែងរឿងភាគ ដោយ​ក្នុងនោះតួឯកប្រុសក្នុងរឿងមេចុងភៅឆ្លងភព Lee Chae Min បាន​គ្រងចំណាត់ថ្នាក់លេខមួយដូចខែមុនដដែល ជាមួយពិន្ទុខ្ពស់ដាច់គេតែម្ដង។

ចំណាត់ថ្នាក់នេះត្រូវបានកំណត់តាមរយៈការវិភាគទិន្នន័យពីការលេចមុខប្រព័ន្ធផ្សព្វផ្សាយ ប្រតិកម្មលើបណ្ដាញអនឡាញ និងសកម្មភាពសហគមន៍ សម្រាប់តារាសម្ដែងកូរ៉េ 100 នាក់ដែលបានបង្ហាញខ្លួននៅក្នុងរឿងភាគដែលចាក់ផ្សាយនៅចន្លោះថ្ងៃទី 7 ខែកញ្ញា ដល់ថ្ងៃទី 7 ខែតុលា។

ជាលទ្ធផល Lee Chae Min ដែលទើបទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងក្នុងរឿង “Bon Appétit, Your Majesty” បានឈរនៅលំដាប់កំពូលនៃបញ្ជីជាមួយនឹងពិន្ទុសន្ទស្សន៍កេរ្តិ៍ឈ្មោះ 8.2 លានពិន្ទុ។ ពាក្យគន្លឹះពេញនិយមលើអនឡាញដែលពាក់ព័ន្ធនឹងលោករួមមាន “Bon Appétit, Your Majesty” “Lee Heon” និង “តួសម្តែងដែលមិនអាចជំនួសបាន” ស្របពេលការបញ្ចេញមតិពាក់ព័ន្ធនឹងលោករួមមានប្រតិកម្មវិជ្ជមានរហូតដល់ 93.75 ភាគរយ។

ចំណាត់ថ្នាក់បន្ទាប់គឺតារារៀមច្បង​ Song Seung Heon ដែលថ្មីៗនេះបានបង្ហាញមុខក្នុងរឿង “My Troublesome Star” បានជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងសន្ទស្សន៍កេរ្តិ៍ឈ្មោះ 3.9 លានពិន្ទុ ។

តារាសម្ដែងតួចាំងគីម Lee Young Ae ដែលបច្ចុប្បន្នកំពុងបង្ហាញមុខក្នុងរឿង “Walking on Thin Ice” បានជាប់ចំណាត់ថ្នាក់លេខ 3 សម្រាប់ខែតុលា ជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះ 3.5 លានពិន្ទុ ។

តារាសម្ដែង Shin Ye Eun ដែលកំពុងបង្ហាញមុខក្នុងរឿង “A Hundred Memories” និង “The Murky Stream” បានជាប់ចំណាត់ថ្នាក់ទី4 ជាមួយនឹងសន្ទស្សន៍កេរ្តិ៍ឈ្មោះ 3.37 លានពិន្ទុ ស្របពេលតារាសម្ដែង Jun Ji Hyun ដែលទើបលេចមុខក្នុងរឿង “Tempest” បានជាប់ចំណាត់ថ្នាក់ទី 5 ជាមួយនឹងសន្ទស្សន៍កេរ្តិ៍ឈ្មោះ 3,31 លានពិន្ទុ។

ចំពោះចំណាត់ថ្នាក់ទី 6 ដល់ទី 10 រួមមាន Lim Yoona ក្រុម Girls’ Generation, Jang Dong Yoon, Uhm Jung Hwa, Go Hyun Jung និង Kim Da Mi ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

Leave a Reply

Your email address will not be published.Required fields are marked *