«ឆាយ​ប្រុយ» ទឹកធ្លាក់កម្ពស់ ៧០ម៉ែត្រក្នុងតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់

ទឹក​ធ្លាក់ «ឆាយ​ប្រុយ» ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​លាក់​ខ្លួន​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ដែល​មិនសូវ​មាន​អ្នក​ស្គាល់​និង​បាន​ទៅ​ដល់​ច្រើន ប៉ុន្តែ​​ទឹក​ធ្លាក់​ដែល​មាន​កម្ពស់​រហូត​ដល់​ទៅ ៧០ ម៉ែត្រ​មួយ​នេះ​បាន​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង។

ដំណើរ​កម្សាន្ត​បែប​រុករក​បាន​ក្លាយ​ជា​ទី​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ខណៈ​តំបន់​ទេសចរណ៍​ធម្មជាតិ​ស្រស់​ស្អាត​ច្រើន​កន្លែង​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់ និង​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម។ ថ្ងៃ​នេះ​ដែរ AMS នឹង​លើក​យក​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​ស្រុក​វាលវែង ជាប់​ព្រំ​ប្រទល់​ខេត្ត​ពោធិ៍សាត់ ​និង​កោះកុង។

ដ្បិត​ថាទឹក​ធ្លាក់ «ឆាយ​ប្រុយ» ពុំ​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទៅ​លេង​កម្សាន្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ច្រើន​ក៏​ពិត​មែន តែតំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ពិត​ជា​​ស្រស់​បំព្រង​មិន​ចាញ់​តំបន់​ទឹក​ធ្លាក់​ដទៃ​ទៀត​នោះ​ទេ។ លើស​ពី​ភាព​ស្រស់​ស្អាត​ទឹក​ធ្លាក់ «ឆាយ​ប្រុយ» មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា មាន​កម្ពស់​ទឹក​ដល់​ទៅ ៧០ ម៉ែត្រ ធ្លាក់​ចុះ​មក​ក្រោម​ទង្គិច​នឹង​ថ្ម​ក្រោម​ដែល​មាន​ជម្រៅ​ប្រហែល ៣០ ម៉ែត្រ។

មួយ​វិញ​ទៀត ទី​នោះ​ដែរ​គឺ​ប្រៀប​បី​ដូច​ជា​ល្អាង​ភ្នំ​ធម្មជាតិ​ដែល​មាន​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត​ប្រៀប​បាន​ដូច​ជា​កន្លែង​លាក់​ខ្លួន​ដ៏​អាថ៌កំបាំង​មួយ​នៅ​ក្នុង​ព្រៃ​ជ្រៃ។ ទឹក​ធ្លាក់​មួយ​កន្លែងនេះ​ពិត​ជា​សក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​និង​ចូល​ចិត្ត​រស់​នៅ​ជាមួយ​ធម្មជាតិ​ព្រោះ​ថា​តំបន់​នេះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន។

គួរ​ឱ្យ​ដឹង​ដែរ ទឹក​ធ្លាក់កម្ពស់ ៧០ ម៉ែត្រ​នេះ​ស្ថិត​នៅក្នុងភូមិសាស្រ្តតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ព្រំប្រទល់រវាងខេត្តពោធិ៍សាត់ នឹងខេត្តកោះកុង ដែលមានចំងាយ ១៧៩ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់៕

Google Map :https://www.google.com/maps/@12.079194,103.189667,284608m/data=!3m1!1e3?hl=km&entry=ttu&g_ep=EgoyMDI1MTAwNC4wIKXMDSoASAFQAw%3D%3D

រូបភាព ផ្ដល់​ជូន​ដោយ ក្រុម​ប្រមាញ់​រូបភាព​ជីវៈ​ចម្រុះ​កម្ពុជា/គឹម បូរិន


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *