ខ្ពស់ពេក! Dew Jirawat ជាប់ជាតួប្រុស F4 មានកម្ពស់ដាច់គេគ្រប់ជំនាន់

បើនិយាយដល់រឿងស្នេហាមនោសញ្ចេតនា F4 ជឿថាប្រិយមិត្តច្បាស់ជាស្គាល់មិនខានព្រោះជារឿងភាគល្បីតាំងពីជំនាន់ឆ្នាំ ២០០០ មកម្ល៉េះ។ ជាពិសេសត្រូវបានបណ្ដាប្រទេសជាច្រើនទិញសិទ្ធិយកមកថតថ្មីជាបន្ដបន្ទាប់។ រឿងនេះដែរត្រូវបានផលិតឡើងចេញពី Manga ដ៏ល្បីរបស់ប្រទេសជប៉ុនមានចំណងជើងថា “Hana Yori Dango” ខណៈរឿងភាគដែលផលិតឡើងដំបូងគេគឺជា តៃវ៉ាន់ មានចំណងជើងថា “Meteor Garden” ក្នុងឆ្នាំ ២០០១។ បន្ទាប់មកទៀតគឺប្រទេសជប៉ុន “Hana Yori Dango” ក្នុងឆ្នាំ ២០០៥ ប្រទេសកូរ៉េខាងត្បូង “Boy Over Flowers” ក្នុងឆ្នាំ ២០០៩ និងប្រទេសចិន “Meteor Garden” ក្នុងឆ្នាំ ២០១៨។


នៅចុងឆ្នាំ ២០២១ ប្រទេសថៃក៏បានចេញផ្សាយ version របស់ខ្លួនមានចំណងជើងថា “Boy Over Flowers” ដែលផលិតដោយ GMMTV។ រឿងនេះដែរត្រូវបានចូលរួមសម្ដែងដោយតារាប្រុសវ័យក្មេងមានទេពកោសល្យដូចជា Bright Vachirawit , Dew Jirawat , Win Metawin និង Nani Hirunkit។

អ្វីដែលធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើរឿងនេះគឺតារាសម្ដែងប្រុស Dew Jirawat Sutivanichsak ដោយសារតែកម្ពស់ដ៏ខ្ពស់ស្រឡះរបស់លោកនិងការសម្ដែងស៊ីសង្វាក់យ៉ាងខ្លាំង។ ថ្វីបើសម្ដែងត្រឹមជាតួឯកប្រុសទី ២ តារាវ័យ ២១ ឆ្នាំរូបនេះពិតជាបានឆក់យកបេះដូងអ្នកគាំទ្រស្រីៗជាច្រើនមិនថាតែក្នុងស្រុកឬក្រៅស្រុកឡើយ។


ជាទូទៅស្នេហាត្រីកោណក្នុងរឿងភាគស្នេហាយុវវ័យ F4 រវាងតួឯកប្រុសស្រី និងតួប្រុសទី ២ មិនសូវធ្វើឲ្យអ្នកតាមដានទស្សនាឈឺក្បាលប៉ុន្មានឡើយ។ ប៉ុន្ដែសម្រាប់ version របស់ថៃពិតជាធ្វើឲ្យហ្វេនៗ នារីពិបាកសម្រេចចិត្តថាតើគួរជ្រើសគាំទ្រ Bright Vachirawit ដែលជាតួឯកប្រុស ឬ Dew Jirawat ជាតួប្រុសទី ២ ឡើយ។

ក្រៅពីសម្ដែងបានយ៉ាងល្អ លោកក៏ត្រូវបានចាត់ទុកជាតួប្រុស F4 ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតគ្រប់ជំនាន់ទាំងអស់ដោយមានកម្ពស់រហូតដល់ ១៩០ សង់ទីម៉ែត្រ។ បើប្រៀបធៀបនឹងតួប្រុសផ្សេងៗ គ្រប់ជំនាន់មានកម្ពស់ខ្ពស់បំផុតត្រឹម ១៨៦ ទៅ ១៨៧ សង់ទីម៉ែត្រប៉ុណ្ណោះជាក់ស្ដែងដូចជាលោក Lee Minho, Connor Leong, Caesar wu ជាដើម។

គួរបញ្ជាក់ មកទល់ពេលនេះរឿងភាគ F4 ថៃមិនទាន់ចាក់ផ្សាយចប់នៅឡើយនោះទេដោយទើបចេញបាន ៩ ភាគប៉ុណ្ណោះ ខណៈសន្ទុះគាំទ្រខ្លាំងមិនធម្មតានិងតែងតែជាប់ Trend ក្នុងបណ្ដាញសង្គម Twitter រាល់ពេលចេញភាគថ្មីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន