ក្រោយកម្មវិធី Miss Lakamo Cambodia បានប្រកាសរៀបចំតាំងពីចុងឆ្នាំ ២០២៤ មកនេះ នារាត្រីថ្ងៃ ១៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះបានបញ្ចប់ រកឃើញម្ចាស់មកុដហើយ បានទៅលើកញ្ញា ដេត ស្រីនាឌ។

បេក្ខភាពទាំង ២៥ រូបនៃកម្មវិធីពិតជាមានសមត្ថភាព និងរូបសម្រស់ស្រស់ស្អាត ពោរពេញដោយចំណេះដឹង។ ឆ្លងកាត់ការចម្រាញ់ច្រើនវគ្គ និងអស់ពេលច្រើនខែ Miss Lakamo Cambodia 2025បានរកឃើញម្ចាស់មកុដដ៏ស័ក្ដិសម។
អ្នកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន Lakamo បានចំណាយកម្លាំងកាយចិត្ត និងថវិកាជាច្រើន ដើម្បីរៀបចំការប្រកួតមួយនោះ ឲ្យមើលទៅមានភាពអស្ចារ្យ និងប្លែកលក្ខណៈជាខ្មែរ តែស្តង់ដារអន្តរជាតិ។ ងាកមកមើលទី Top 5 នៅក្នុងកម្មវិធី បវរកញ្ញា Lakamo Cambodia ពិតជាមិនធម្មតាឡើយ ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ថែមទាំងឈ្លាសវៃក្នុងការឆ្លើយសំណួរផ្សេងៗ ទើបអាចទាក់ចិត្តគណៈកម្មការជាច្រើនរូប។

ងាកមកមើលពីសមាសភាព លំដាប់រងទី៤ បានទៅលើកញ្ញា ឆេន រ៉ាឌី ដែលតំណាងអោយខេត្តកំពង់ធំ, លំដាប់រងទី៣ បានទៅលើ លី ស្រីម៉ី តំណាងខេត្តកំពង់ឆ្នាំង, កញ្ញា ដេស្ទីនី សីម៉ូ ទទួលបានតំណែងលំដាប់រងទី២ ជាអ្នកតំណាងឲ្យខេត្តកំពង់ស្ពឺ, កញ្ញា ធី គន្ធា ទទួលបានតំណែងលំដាប់រងទី១ ដែលតំណាងឲ្យខេត្តបាត់ដំបង ហើយម្ចាស់មកុដ គឺ ដេត ស្រីនាឌ ជាអ្នកតំណាងខេត្ត ស្ទឹងត្រែង៕
ឆេន រ៉ាឌី

លី ស្រីម៉ី

ដេស្ទីនី សីម៉ូ

ធី គន្ធា

ដេត ស្រីនាឌ ម្ចាស់មកុដ Miss Lakamo Cambodia

រូបភាព៖ Miss Lakamo Cambodia























Account
Security
Favourite Content