ដេត ស្រីនាឌ ក្លាយជាម្ចាស់មកុដ Miss Planet Cambodia 2024 ផ្លូវការ!

ម្ចាស់​មកុដ Miss Planet Cambodia 2024 បាន​រក​ឃើញ​ហើយ ក្រោយ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រយៈ​ពេល​ជិត ២ ខែ​មក​នេះ។ ដោយ​អ្នក​​ទទួល​បាន​ជយលាភី គឺ ដេត ស្រីនាឌ ដែល​អ្នក​គាំទ្រ​ជាច្រើន​បាន​រំពឹង​ថានាង​ ជា​ស្រ្តីដ៏​ស័ក្ដិសម​បំផុត​ក្នុង​តំណែង​មួយ​នោះ។

គ្រាន់តែ​បេក្ខភាព​ទាំង ១០ រូប​វគ្គ​ឡើង​ឆ្លើយ​សំណួរ​ភ្លាម ទស្សនិកជន​ដែល​ទៅ​ទស្សនា​ផ្ទាល់​នៅ​ទី​នោះ ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​បាត់​ទៅ​ហើយ ព្រោះ​ម្នាក់​ៗ​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង សុទ្ធ​សឹង​មិន​ចាញ់​គ្នា​ឡើយ។ នា​រាត្រី​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃ ១៨ ខែ​កញ្ញា ឆ្នាំ ២០២៤ OPC 08 ​នាង​ខិតខំ​ប្រឹងប្រែង ព្រម​ទាំង​តាំង​ចិត្ត​មុតមាំ​ទាំង​ការ​ដើរ​គ្រប់​វគ្គ និង​ Q&A ដែល​ស​បញ្ជាក់​ថា​​ចំណេះ​ដឹង​ផ្នែក​ភាសា​ទាំង​បទពិសោធន៍​ក្រាស់ក្រែល​កន្លង​មក ធ្វើឲ្យ​នាង​លេចធ្លោ ហើយ​ជា​ចុងក្រោយ​ ដេត ស្រីនាឌ អាច​ផ្ដួល​ដៃគូ ៩ រូប​ផ្សេង​ទៀតបាន។

ដេត ស្រីនាឌ នឹង​ត្រូវ​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Planet International 2024 នា​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាង​មុន​នេះ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​តែម្ដង។

សម្រាប់​​លំដាប់​រង​ទី​៤ បាន​ទៅ​លើ MPC 10 នី លីឡា លំដាប់​រង​ទី​៣ បាន​ទៅ​លើ MOC 04 រស់ ចិត្រា ហើយ​លំដាប់​រង​ទី​២ បាន​ទៅ​លើ MPC 06 ដន ស្រីដែត និង​លំដាប់​រង​ទី​១ បាន​ទៅ​លើ MPC 01 ខន សុវណ្ណសូនីតា។ គណៈ​គ្រប់គ្រង​កម្មវិធី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្រាប់​ជយលាភី ប្រសិន​បើ​មិន​អាច​បំពេញ​កិច្ច​ការ​តាម​ការ​ចាត់​តាំង​របស់​អ្នក​គ្រប់គ្រង នឹង​ត្រូវ​ផ្ទេរ​សិទ្ធិ​ទៅ​កាន់ 1st Runner Up ជាក់ជាមិនខាន។

ម្ចាស់​មកុដ Miss Planet Cambodia 2024 នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ២៥ លាន​រៀល ព្រម​ទាំង​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី Miss Planet International 2024 ឆាប់​ៗ​ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *