HWASA រំឭករឿងឈឺចាប់ពីការសម្រកទម្ងន់ ដែលប៊ិះធ្វើឱ្យនាងត្រូវបាត់ឱកាសក្លាយជាអ្នកចម្រៀង

ថ្មីៗនេះ HWASA សមាជិកក្រុមចម្រៀងនារី MAMAMOO បានលាតត្រដាងក្នុងកម្មវិធី The K-Star Next Door អំពីពេលដែលនាងចាប់ផ្តើមចូលជាអ្នកហ្វឹកហាត់ដើម្បីក្លាយជាអ្នកចម្រៀងដំបូងៗ ថាកាលនោះ​នាងស្ទើរតែត្រូវបានបណ្តេញចេញពីក្រុម Trainee ទៅហើយដោយសារ​មិន​អាច​សម្រក​ទម្ងន់​បាន​តាម​លក្ខខណ្ឌ​កំណត់​របស់ក្រុមហ៊ុន។

តារាវ័យ ២៩ឆ្នាំរូបនេះបានចែករំលែកថា៖ “នៅពេលជាអ្នកហ្វឹកហាត់ ខ្ញុំ​មាន​ទម្ងន់​ប្រហែល ៦០ គីឡូក្រាម ហើយ​ប្រធាន​ក្រុមហ៊ុន​បាន​ប្រាប់​ខ្ញុំ​ឲ្យ​សម្រក​ទម្ងន់ឱ្យបាន​ដល់​ ៤៨ គីឡូក្រាម។ ខ្ញុំ​ខំ​អស់​ពី​សមត្ថភាពហើយវាស្រក​បាន​ត្រឹម​តែ ៤៩ គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​គាត់នៅតែ​ចង់​ដេញ​ខ្ញុំ​ចេញទៀត”។ រឿងនេះធ្វើឱ្យនាងខឹងយ៉ាងខ្លាំងចំពោះប្រធានក្រុមហ៊ុន រហូតធ្វើ​ឱ្យនាង​ត្រូវ​ឈ្លោះប្រកែកជាមួយគាត់​ជាញឹកញាប់​តាមរយៈ​អ៊ីម៉េល។

“បន្ទាប់ពីឈ្លោះជាមួយគាត់ ខ្ញុំក៏​បាន​សរសេរ​ចម្រៀង​មួយ​បទ​អំពី​អារម្មណ៍​របស់​ខ្លួនឯង ហើយ​បទ​ចម្រៀង​នោះមានចំណងជើងថា ‘My Heart’ ។ ​នៅ​ពេល​នោះ​គាត់​រំពឹង​ថា​នឹង​មាន​ការ​សុំទោស​ពី​ខ្ញុំ ប៉ុន្តែចុងក្រោយគាត់ក៏ទទួលបានយកបទចម្រៀងនេះជំនួសវិញ ហើយ​តាំងពីពេលនោះមក ​គាត់ក៏​ចូល​ចិត្ត​ខ្ញុំ​កាន់​តែ​ខ្លាំង។ តាមពិតទៅ វា​មិន​ងាយ​ស្រួល​ទេ​សម្រាប់​អ្នកហ្វឹកហាត់​ស្រី​ក្នុង​ការ​និយាយ​បែប​នោះ។ ប៉ុន្តែខ្ញុំបានគិតរួចហើយ ហើយខ្ញុំមិនគិតថាវាពិបាកទេ ខ្ញុំ​គិត​ថាសាកសិនទៅក៏ល្អ”។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ HWASA បានក្លាយជាសិល្បករ​ស្រីម្នាក់​ដែល​ជានិមិត្តរូបផ្នែក​ទំនុក​ចិត្ត​សម្រាប់​មនុស្សស្រី​នា​ពេលបច្ចុប្បន្ននេះ ទាំង​ទស្សនៈក្នុងការប្រើជីវិត ការស្លៀកពាក់ ឬការងារដែលលើកតម្កើងមនុស្សស្រីរបស់នាង។ នៅថ្ងៃទី ១៩ ខែកញ្ញា នាងនឹងធ្វើការត្រលប់មកឆាកតន្ត្រីវិញជាមួយនឹងវីដេអូចម្រៀង “NA” ពីមីនីអាល់ប៊ុម​មាន​ចំណងជើងថា “O” ជាស្នាដៃថ្មីរបស់នាង បន្ទាប់ពីការចេញបទចម្រៀងទោល María ក្នុងឆ្នាំ ២០២០ ហើយនឹងក្លាយជាស្នាដៃដំបូងរបស់នាងចាប់តាំងពីចាកចេញពី RBW Entertainment មកចាប់ផ្តើមរួមការងារជាមួយទីភ្នាក់ងារថ្មីគឺ P Nation ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *