តើ Kim Woo Bin រស់នៅដោយរបៀបណា ក្រោយពីគ្រូពេទ្យប្រាប់ថា ខ្លួនមានពេលត្រឹម ៦ខែទៀត?

តារាសម្ដែងកូរ៉េខាងត្បូងលោក Kim Woo Bin បានរំឭកពីការតស៊ូជាមួយនឹងជំងឺមហារីកច្រមុះនៅក្នុងកម្មវិធីមួយនៅលើគណនី YouTube “Zzanbro”។ 

តួសម្ដែងនៅក្នុងភាពយន្តរឿង Office Black Belt រូបនេះ បាននិយាយពីរឿងរ៉ាវដែលកើតឡើងតាំងតែពីឆ្នាំ ២០១៧ នៅពេលដែលលោកពិនិត្យឃើញជំងឺដ៏កាចសាហាវមួយនេះជាលើកដំបូង៖ “នៅពេលដែលគ្រូពេទ្យប្រាប់ដំណឹងនេះមកខ្ញុំ គ្រប់យ៉ាងវាដូចនៅក្នុងរឿងអ៊ីចឹង គាត់បាននិយាយថា ក្នុងករណីដែលអាក្រក់បំផុត ខ្ញុំមានពេលត្រឹមតែ ៦ខែប៉ុណ្ណោះ”។ 

ពិតណាស់ នៅពេលដែលលោកទទួលបានដំណឹងនេះជាលើកដំបូង លោកពិតជាគាំងស្មារតី តែដោយហេតុថា លោកជាមនុស្សសុទិដ្ឋិនិយមដែលចូលចិត្តមើលពិភពលោកក្នុងផ្លូវល្អ លោកក៏បានគិតឃើញអ្វីដែលលើសពីនេះ។ លោកបានរៀបរាប់ពីហេតុការណ៍នៅពេលនោះថា៖ “ដំបូងឡើយ ខ្ញុំភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំង។ ខ្ញុំពិតជាចង់ឱ្យវាក្លាយជាសុបិន។ ប៉ុន្តែចម្លែកត្រង់ថា ខ្ញុំបែរជាមិនដែលគិតសោះថានឹងមានអ្វីកើតឡើង បើខ្ញុំមិនអាចរួចផុតពីគ្រោះមួយនេះ? ខ្ញុំបែរជាគិតថា នេះជាឱកាសមួយសម្រាប់ខ្ញុំទៅវិញ”។ 

“ប្រាកដណាស់ ថាខ្ញុំមិនបានមើលឃើញវាជាឱកាសភ្លាមៗនោះទេ តែក្រោយពីចំណាយពេលព្យាបាលបានមួយរយៈ ខ្ញុំបានកែប្រែការគិតរបស់ខ្ញុំលើជំងឺមួយនេះ។ អស់ពេលជាងមួយទសវត្សរ៍ទៅហើយ ក្រោយពីខ្ញុំបានប្រឡូកក្នុងវិស័យសិល្បៈ ខ្ញុំតែងតែវក់វីនឹងការងាររហូតមក ហើយមិនដែលមានពេលសម្រាកណាមួយឱ្យពិតប្រាកដនោះទេ។ ដូចនេះហើយ ខ្ញុំក៏គិតថា នេះប្រហែលជាឱកាសមួយដែលឋានសួគ៌បានប្រគល់ឱ្យខ្ញុំដើម្បីផ្អាកពីការងារ ចំណាយពេលមើលមកខ្លួនឯងវិញ និងមានពេលវេលានៅជាមួយគ្រួសារ” Kim Woo Bin រៀបរាប់ដូច្នេះ។

ក្នុងគ្រោះតែងមានលាភ នៅកំលុងពេលនោះ តារាវ័យ ៣៥ឆ្នាំរូបនេះបានប្រើប្រាស់ពេលវេលាសេសសល់របស់ខ្លួនជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់។ លោកក៏មិនបានភ្លេចដល់អ្នកដែលតែងព្រួយបារម្ភ និងជួយលោកនៅពេលនោះទេ ដោយលោករំឭកថា៖ “ខ្ញុំទទួលបានការគាំទ្រ និងលើកទឹកចិត្ត ជាមួយនឹងអ្នកដែលបន់ស្រន់ឱ្យខ្ញុំជាច្រើនអ្នកផងដែរ។ វាពិតជាបានផ្ដល់ឥទ្ធិពលដល់ខ្ញុំក្នុងការជំនះជំងឺមហារីក។ ហើយការព្យាបាលរបស់ខ្ញុំពិតជាដំណើរការបានយ៉ាងល្អ រហូតសូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើលនឹងលទ្ធផលនេះដែរ។ ខ្ញុំពិតជាអរគុណដល់អ្នកទាំងនោះជាខ្លាំង”។ 

ក្រោយពីបានជាសះស្បើយពីជំងឺ Kim Woo Bin បានយល់ថា វាជាបេសកម្មមួយរបស់លោក ដែលត្រូវចែករំលែកនូវអ្វីដែលលោកបានទទួល ទៅឱ្យអ្នកដទៃទៀតដែលប្រហែលជាកំពុងតែត្រូវការវាដូចជាលោកនៅពេលនោះ។ ដោយ តារាសម្ដែង និងតារាបង្ហាញម៉ូដរូបនេះ តែងតែធ្វើការបន់ស្រន់ជារៀងរាល់យប់ ដោយសង្ឈឹមថាអ្នកឯទៀតនឹងទទួលបានអព្ភូតហេតុដូចជាលោក។

អស់រយៈពេលជាង ២ឆ្នាំនៃការតស៊ូជាមួយនឹងជំងឺមហារីកច្រមុះយ៉ាងលំបាកលំបិន Kim Woo Bin ក៏បានជាសះស្បើយនៅក្នុងឆ្នាំ ២០១៩ និងបានត្រឡប់មកទទួលការងាសម្ដែងវិញនៅក្នុងឆ្នាំ ២០២២ តាមរយៈភាពយន្តរឿង Alienoid៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *