ដេត ស្រីនាឌ ឡើងបកស្រាយរឿងរ៉ាវអំឡុងកាលប្រកួត Miss Planet International 2024 តែមហាជនកាន់តែរិះគន់

បើ​ទោះ​ជា​ការ​ប្រកួត Miss Planet International 2024 បញ្ចប់​ទៅ​ហើយ​ក៏​ដោយ តែ​រឿងរ៉ាវ​មួយ​ចំនួន​មិន​ទាន់​ចប់​ទៅ​តាម​កម្មវិធី​ឡើយ ទាំង​ខាង​រៀបចំ និង​កញ្ញា ដេត ស្រី នាឌ ដែល​ជា​បេក្ខភាព​បោះបង់​ការ​ប្រកួត ដែល​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀតប៉ុណ្ណោះនឹង​ចប់​ទៅ​ហើយនោះ។

រូបភាព៖ FB Det Sreyneath

បើ​ទោះ​ជា ដេត ស្រីនាឌ ធ្លាប់​បាន​បកស្រាយ​តាម​រយៈ​វីដេអូ​ខ្លី​ៗ​ខ្លះ​រួច​មក​ហើយ​ក៏​ដោយ ក៏​មហាជន​នៅតែ​ចង់ឲ្យ​នាង​បកស្រាយ និង​និយាយ​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់។ ទី​បំផុត​អតីត Miss Planet Cambodia 2024 រូបនោះ បាន​ឡើង​ក្នុង​កម្មវិធី​មួយ ដើម្បី​បកស្រាយ​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​ដក​ខ្លួន។ ប៉ុន្តែ ស្រីនាឌ មិន​អាច​បកស្រាយ​ឲ្យ​មហាជន​យល់​ឡើយ បែរ​ជា​កាន់តែ​កើន​ឡើង​ការ​រិះគន់​ទ្វេដង​ទៅ​វិញ។

កញ្ញា បាន​បកស្រាយ​ទៅ​កាន់​ពិធី​ការិនី​នៃ​កម្មវិធី​ថា ការ​ដក​ខ្លួន​មកពី​អ្នក​រៀបចំ​កម្មវិធី​មិន​ឲ្យ​តម្លៃ​ប្រជាជន​ខ្មែរ មាន​រឿង​ជាច្រើន​កើតឡើង​នៅ​ពី​ក្រោយ​កម្មវិធី ដែល​ពាក្យ​នេះ​គ្មាន​អ្វី​ថ្មី ហើយ​ធ្វើឲ្យ​គេ​នៅតែ​រិះគន់​មិន​ឈប់។ អ្វី​ដែល​មហាជន​ចង់​ដឹង​ថា រឿង​ចម្រូងចម្រាស​ដែល​និយាយ​នោះជាអ្វីខ្លះ? បកស្រាយ​ពី​ពាក្យ ពហិការ ដែល​នាង​បាន​បង្ហោះ។

វីដេអូ​​បកស្រាយ​របស់ ដេត ស្រីនាឌ មិន​ច្បាស់ មិន​ចំ​ចំណុច​ក្នុង​កម្មវិធី​ដែល​នាង​ថា មិន​ប្រក្រតី វា​មិន​បាន​ជួយ​ឲ្យ​នាង​រួច​ផុត​ពី​ការ​រិះគន់ តែ​វា​បែរ​ជា​ផ្ទុះ​ការ​រិះគន់​លើនាង​ឡើង​វិញ ខណៈ​ដែល​រឿង​សឹងតែ​ស្ងប់​ទៅ​ហើយ​នោះ។ នៅ​ពេល​ដែល​នាង​និយាយ​ឃ្លា​ថា «គេ​មើល​ងាយ​ខ្មែរ» អ្នក​តាម​ដាន​វិស័យ​ប្រកួត​ប្រជែង​សម្រស់ នៅតែ​មើល​មិន​ឃើញ​ពី​ចំណុច​ដែល​គេ​មើលងាយ និង​គិត​ថា នាង​ទាញ​ខ្មែរ​ធ្វើ​ខែល។

អ្នក​តាមដាន​សកម្មភាព​ Miss Planet International 2024 និង ដេត ស្រីនាឌ ពេល​​ប្រកួត ភាគច្រើន​គិត​ថា ទាំងផ្លូវកាយ​ ផ្លូវចិត្ត​ ទំនួលខុសត្រូវ​នាង​មិន​ទាន់រឹងមាំ និងមិន​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់ ក្នុង​ការ​តំណាង​ជាតិឡើយ ព្រោះ​ស្ដាប់​ការ​បកស្រាយ​ប៉ុន្មាន​លើក​ហើយ នៅតែ​មិន​និយាយ​ឲ្យ​ចំសាច់រឿង​ដំណើរដើមទង​តែម្ដង ឬការ​និយាយ​គ្មានកន្លែងណាដែលថាកំហុសធំរបស់កម្មវិធី។ ​តែទោះជា​យ៉ាង​ណា​​ក៏​មាន​អ្នក​គាំទ្រ​នាង​មួយ​ចំនួន​តូច បាន​ការពារ និង​លើក​ទឹកចិត្ត ដេត ស្រីនាឌ ដែរ ព្រោះ​ជឿជាក់​លើ​កញ្ញា ក៏​ដូច​ជា​បញ្ហា​ដែល Miss Planet International បន្សល់​ទុក ក្រោយ​ចប់​កម្មវិធី៕

រូបភាព៖ Black-White TV SHOW



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *