ដេវីត អ៊ឹងហាវ មមាញឹកការងារក្រៅប្រទេស សឹងរកពេលទំនេរគ្មាន

ដេវីត អ៊ឹងហាវ ជា​តារា​សម្ដែង និងជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​កម្ពុជា លោកក៏​មាន​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដែរ។ ​អាជីព​ជា​អ្នក​សិល្បៈ​តារា​ប្រុស​រូប​នេះ​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រេន​ធំៗ​ និង​ល្បី​​ជា​ច្រើន​នៅ​ក្រៅ​ស្រុក​ផង​ដែរ។

ប៉ុន្មាន​ខែមកនេះ អ៊ឹងហាវ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រ៊េន​ល្បី​​ៗទាំង​នៅ​អាស៊ី និង​អឺរ៉ុប ហើយ​ក្នុង​ខែកញ្ញានេះ លោក​ទទួលបាន event ២ ​រៀប​ចំ​ធ្វើ​នៅ​ឯ​ប្រទេស​សិង្ហបុរី។ កម្មវិធី​ទាំង ២ នោះ​រួម​មាន Chanel Beauty និង ការ​សម្ពោធ​ហាង​​ទំនិញបុរសរបស់ LOUIS VUITTON​។

បង្ហាញ​វត្តមាន​លើក​នេះ តារា​ប្រុស​រូប​សង្ហា​​​រូប​នេះ​ត្រូវ​បាន​ប្រ៊េន​ដ៏​ល្បី​ទាំង ២ ខាង​លើ​ទាក់ទង​ចូលរួម​កម្មវិធីដ៏សំខាន់​នោះ។ ក្នុង​កម្មវិធី​ទាំង ២ ដេវីត អ៊ឹងហាវ កាន់​តែ​ទាក់ទាញ​ និង​ស្រស់​សង្ហា​គួរ​ជា​ទី​ចាប់​អារម្មណ៍​តាម​រយៈ​ការ​រៀប​ចំ​ខ្លួន​ទៅ​តាម​ស្ទីល៍​យុវវ័យ​សម័យ​ថ្មី។

ដេវីត អ៊ឹងហាវ មមាញឹកខ្លាំង​ក្នុង​អាជីព​សិល្បៈនេះ ពិសេស​គឺ​ការ​ចូលរួម​ព្រឹត្តិការណ៍​របស់​ប្រេន​ធំ​ៗ​ទាំង​នៅ​អាស៊ី និង​នៅ​អឺរ៉ុប ហើយ​សំខាន់​លោក​ក្ដោប​បាន​ផ្នែក Fashion និង Beauty។ អ៊ឹងហាវ តែងតែ​ធ្វើ​ដំណើរ​ទៅ​បរទេស​ជា​ញឹកញាប់ សឹងតែ​រក​ពេល​សម្រាក​ក្នុង​ស្រុក​គ្មាន ព្រោះ​ត្រូវ​ចូលរួម​កម្មវិធី​ដែល​ធ្វើឡើង​នៅ​បរទេស។

តាម​ពិត​ទៅ សិង្ហបុរី​ជា​កន្លែង​ដែល អ៊ឹងហាវ បាន​ទៅ​សិក្សា​រៀន​សូត្រ​ក៏​ដូច​ជា​ចាប់​យក​ជំនាញ​សិល្បៈ​តាំង​ពី​ក្មេង។ តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​មហាជន​ក្នុង​ស្រុក​ស្គាល់​មក​ជា​ហូរហែ​តាម​រយៈ​ការ​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង «កំហឹង​ធ្មប់» ជាមួយ​តួ​សម្ដែង​កូន​កាត់ មាលា។

ដេវីត អ៊ឹងហាវ ជា​តារា​មួយ​រូប​ដែល​មាន​ទីផ្សារ​ខ្លាំង​ជាមួយ​ប្រ៊េន​ល្បី​ៗក្រៅ​ស្រុក និង​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កម្មវិធី Fashion Week នា​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង និង​ប្រទេស​អ៊ីតាលី ថែមទាំង​ត្រូវ​ម្ចាស់​ហាង​សំលៀកបំពាក់​​ប្រ៊េន​ល្បី​ៗនៅទីនោះទាក់ទងក្នុងការថតបង្ហាញសម្លៀកបំពាក់ឱ្យពួកគេទៀតផង៕

រូបភាព ៖ David Eung Hao



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា



Leave a Reply

Your email address will not be published.Required fields are marked *