កាលពីពេលថ្មីៗនេះកញ្ញា Mélia Constantin កូនខ្មែរកាត់បារាំងគឺជាតារាសម្ដែង ម៉ូដែល អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ ទើបបញ្ចប់ការងារដើរម៉ូដឲ្យប្រេន Natacha Van របស់ខ្មែរ ដែលបានបង្ហាញលើវេទិកាអន្តជាតិ នាពេលកន្លងទៅ។


Mélia Constantin និងមិត្តសម្លាញ់ Sydney Marith បានដើរម៉ូដឲ្យប្រេនទៅកម្ពុជា Natacha Van នៅទីក្រុងហុងកុង ព្រមជាមួយម៉ូដែលអន្តជាតិជាច្រើនរូបទៀត។ តារាស្រីរូបនេះពិតជាមានរូបរាងខ្ពស់ ស្រឡូន និងទម្រង់មុខស្រស់ស្អាតខ្លាំង ហើយពេលគ្រងឈុតបែប elegant ២ ឈុតនៃ ប្រេន Natacha Van មើលទៅអស្ចារ្យខ្លាំងតែម្ដង។
សម្រាប់ Natacha Van ជាប្រេនខ្មែរ ដែលមានតម្លៃថ្លៃដូចប្រេនអន្តជាតិល្បីៗដទៃទៀតដោយឈុតខ្លះតម្លៃខ្ទង់ពាន់ដុល្លារឯណោះ។ Natacha Van ជាអ្នកច្នៃម៉ូដខ្មែរមានដើមកំណើតនៅទីក្រុងហុងកុង និងបានដំណើរការហាងសម្លៀកបំពាក់នៅកម្ពុជា ហើយថែមទាំងមានឈ្មោះល្បីល្បាញលើឆាក ម្ចាស់ប្រេន Natacha Van ធ្លាប់បានសិក្សានៅ London College of Fashion។


តារាស្រីដ៏មានរូបសម្ផស្សឆើតឆាយ មាលា ទទួលបានការងារពេញដៃនាពេលសព្វថ្ងៃ មិនថាការសម្ដែង ថតម៉ូដ ដើរម៉ូដ ឬ TVC។ បន្ទាប់ពីដើរម៉ូដឲ្យ Natacha Van នៅហុងកុងរួចភ្លាម កញ្ញាបានត្រឡប់មកខ្មែរវិញ និងបានបន្តសកម្មភាពការងារ ដោយត្រូវហោះទៅឆ្ងាយជាងមុន ដើម្បីដើរម៉ូដនៅ New York Fashion Week ២០២៥។
កាលពីម្សិលមិញ តួឯកស្រីក្នុងរឿង «កំហឹងធ្មប់» បានចាកចេញពីកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការដើរបង្ហាញម៉ូដនៅ New York Fashion Week នាចុងសប្ដាហ៍នេះ។ ក្នុងដំណើរឆ្ពោះទៅ New York Fashion Week មាលា បានចាកចេញទៅជាមួយបវរកញ្ញាខ្មែរ ផន ស្រីពី នាព្រលានយន្តហោះអន្តជាតិភ្នំពេញ ពោធិ៍ចិនតុង ម្សិលមិញថ្ងៃ ៨ ខែកញ្ញា ឆ្នាំ ២០២៥៕





រូបភាព៖ Mélia Constantin និង Phorn Sreypii






















Account
Security
Favourite Content