ដេវីត អ៊ឹងហាវ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបនៅកម្ពុជា លោកក៏មានផលិតកម្មផ្ទាល់ខ្លួនដែរ។ អាជីពជាអ្នកសិល្បៈតារាប្រុសរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រេនធំៗ និងល្បីជាច្រើននៅក្រៅស្រុកផងដែរ។

ប៉ុន្មានខែមកនេះ អ៊ឹងហាវ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីប្រ៊េនល្បីៗទាំងនៅអាស៊ី និងអឺរ៉ុប ហើយក្នុងខែកញ្ញានេះ លោកទទួលបាន event ២ រៀបចំធ្វើនៅឯប្រទេសសិង្ហបុរី។ កម្មវិធីទាំង ២ នោះរួមមាន Chanel Beauty និង ការសម្ពោធហាងទំនិញបុរសរបស់ LOUIS VUITTON។
បង្ហាញវត្តមានលើកនេះ តារាប្រុសរូបសង្ហារូបនេះត្រូវបានប្រ៊េនដ៏ល្បីទាំង ២ ខាងលើទាក់ទងចូលរួមកម្មវិធីដ៏សំខាន់នោះ។ ក្នុងកម្មវិធីទាំង ២ ដេវីត អ៊ឹងហាវ កាន់តែទាក់ទាញ និងស្រស់សង្ហាគួរជាទីចាប់អារម្មណ៍តាមរយៈការរៀបចំខ្លួនទៅតាមស្ទីល៍យុវវ័យសម័យថ្មី។
ដេវីត អ៊ឹងហាវ មមាញឹកខ្លាំងក្នុងអាជីពសិល្បៈនេះ ពិសេសគឺការចូលរួមព្រឹត្តិការណ៍របស់ប្រេនធំៗទាំងនៅអាស៊ី និងនៅអឺរ៉ុប ហើយសំខាន់លោកក្ដោបបានផ្នែក Fashion និង Beauty។ អ៊ឹងហាវ តែងតែធ្វើដំណើរទៅបរទេសជាញឹកញាប់ សឹងតែរកពេលសម្រាកក្នុងស្រុកគ្មាន ព្រោះត្រូវចូលរួមកម្មវិធីដែលធ្វើឡើងនៅបរទេស។






តាមពិតទៅ សិង្ហបុរីជាកន្លែងដែល អ៊ឹងហាវ បានទៅសិក្សារៀនសូត្រក៏ដូចជាចាប់យកជំនាញសិល្បៈតាំងពីក្មេង។ តារាប្រុសរូបនេះត្រូវបានមហាជនក្នុងស្រុកស្គាល់មកជាហូរហែតាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង «កំហឹងធ្មប់» ជាមួយតួសម្ដែងកូនកាត់ មាលា។
ដេវីត អ៊ឹងហាវ ជាតារាមួយរូបដែលមានទីផ្សារខ្លាំងជាមួយប្រ៊េនល្បីៗក្រៅស្រុក និងធ្លាប់ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី Fashion Week នាទីក្រុងប៉ារីស ប្រទេសបារាំង និងប្រទេសអ៊ីតាលី ថែមទាំងត្រូវម្ចាស់ហាងសំលៀកបំពាក់ប្រ៊េនល្បីៗនៅទីនោះទាក់ទងក្នុងការថតបង្ហាញសម្លៀកបំពាក់ឱ្យពួកគេទៀតផង៕
រូបភាព ៖ David Eung Hao























Account
Security
Favourite Content