តារា ថុង ប្រកាសរៀបចំកម្មវិធី TheSabay Festival លើកទី3 ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរនៅបារាំង

យុវជន​ខ្មែរ-បារាំង ដែល​ធ្លាប់​ផ្ដួចផ្ដើម​កម្មវិធី​វប្បធម៌​ខ្មែរ​ជាច្រើន ដើម្បី​ឲ្យ​កូនខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ដឹង និង​ស្គាល់​ពី​អ្វី​ជា​ខ្លួន គឺលោក តារា ថុង ជា​បុគ្គល​សំខាន់​ជួយ​ផ្សព្វផ្សាយ​រឿង​ល្អ​ៗ​ពី​ប្រទេស​កម្ពុជា ឲ្យ​បរទេស​ស្គាល់ និង​កោតស្ញប់ស្ញែង។ ឥឡូវ​នេះ​លោក​បាន​ប្រកាស​វិល​ត្រឡប់​មកវិញ​ហើយ​ជាមួយ​ការ​រៀបចំ TheSabay Festival លើក​ទី3 ដើម្បីអបអរសាទរបុណ្យចូល​ឆ្នាំ​ខ្មែរ នៅ​បារាំង។

តារា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​កម្មវិធី​ឆ្នាំ​នេះ​នឹង​រៀបចំ​ឡើង​ថ្ងៃ​ទី ២៧-២៨ ខែ​មេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ។ The Sabay Festival បាន​រៀបចំ​កម្មវិធី​មហោស្រព​អឺរ៉ុប-អាស៊ី​អាគ្នេយ៍ ដ៏​ធំ​ជាង​គេ​លើក​ទី3។ The Sabay Festival អាច​ឲ្យ​កូន​ខ្មែរ និង​បរទេស​ដែល​ចង់​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ និង​ដើម្បី​ជា​ការ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី ២៧ និង ២៨ ខែ​មេសា ចាប់ពី​ ១០ ព្រឹក​ដល់ ៦ ល្ងាច ​ Grand Vincennes។

នៅ​ក្នុង​កម្ម​វិធី Southeast Asian Street Food មាន​ការ​សម្ដែង​របាំ​ប្រពៃណី,កម្មវិធី​ប្រដាល់​គុន​ខ្មែរ, ការ​ប្រគំតន្ត្រី​របស់​សិល្បករ​សិល្ប​ការិនី, ការ​ចាក់​ចម្រៀង​របស់​ឌីជេ, ពិធី​ពុទ្ធា​ភិសេក, សកម្មភាព​កុមារ​ផ្សេងៗ,ការ​សាក់យ័ន្ត​ខ្មែរ និង​ពិព័រណ៍​រូបថត ”The Kingdom of My Father” ដោយ​អ្នក​ថត​រូប​ខ្មែរ-បារាំង លោក Raphaël Pech។

អ្វី​ដែល​កាន់តែ​ពិសេស​អ្នក​រៀបចំ​ព្រឹត្តិការ​វប្បធម៌​ខ្មែរ​រូប​នេះ បាន​អញ្ជើញ​ពិធី​ករ​ទូរទស្សន៍​បារាំង គឺ​លោក Raphäl YEM ​ឡើង​បើក​ឆាក​​នៅ​កម្មវិធី Sabay Festival នា​ចុង​សប្ដាហ៍​ខែ​មេសា​នេះ បង្កើន​បរិយាកាស​ឲ្យ​កាន់តែ​រីករាយ​ខ្លាំង​ក្នុង​ពិធី​​បុណ្យ​ឆ្នាំ​ថ្មី​នា​ទឹក​ដី​អឺរ៉ុប​នោះ។

ពិធី​ករ​ទូរទស្សន៍​បារាំង Raphäl YEM

សូម​កូន​ខ្មែរ​ដែល​រស់នៅ​ទី​នោះ អញ្ជើញ​មក​ចូលរួម និង​លេង​កម្សាន្ត​ទាំងអស់​គ្នា​​ជាមួយ​មិត្តភ័ក្ដិ និងក្រុម​គ្រួសារ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ព្រម​ជាមួយ​ការ​ស្វែងយល់ និង​ស្គាល់​ពី​កូន​ខ្មែរ​ដទៃ​ទៀត ព្រម​ទាំង​ចែក​រំលែក​ពី​វប្បធម៌​ដ៏​ផូរផង់​ទៅ​ជុំវិញ​ពិភពលោក។

គួរ​បញ្ជាក់​ថា តារា ថុង គឺ​ជា​អ្នកនៅ​ពី​ក្រោយ​ការ​អញ្ជើញ​សិល្បករ​ខ្មែរ​ឲ្យ​ទៅ​សម្ដែង​នៅ​បារាំង​ក្នុង​កម្មវិធី Festival ប៉ុន្មាន​ឆ្នាំ​មុន និង​ជា​ស្ថាបនិក​សហគមន៍ “សាមគ្គី​កូន​ខ្មែរ​” នៅ​ប៉ារីស​ប្រទេស​បារាំង។ ឆ្នាំ ២០២២ លោក​បាន​អញ្ជើញ​តារា​ចម្រៀង វុទ្ធា និង Ruthko ទៅ​ប្រគំ​តន្ត្រី​នៅ​ប៉ារីស ដើម្បី​ឲ្យ​បរទេស​បាន​ដឹង និង​ស្គាល់​ពី​សិល្បៈ ចម្រៀង​ខ្មែរ។ កាលណោះ​មិន​ត្រឹម​តែ​ខ្មែរ​ឡើយ បរទេស​ដែល​ចូលរួមក៏​បាន​រាំ​លេង​កម្សាន្ត​សប្បាយ​ជាមួយ​ចង្វាក់​រាំវង់ ក្បាច់​សារ៉ាវ៉ាន់ ចូក​កំពឹស និង​កន្ទ្រឹម​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​ជនជាតិ​គេ ក៏​ទទួល​ស្គាល់​ពី​ចម្រៀង​បែប Hip-Hop ដែល​ច្រៀង​ដោយ​កូនខ្មែរ​ដែរ រហូត​គេ hype តាម​ចង្វាក់​ភ្លេង​ថែម​ទៀត​ផ។

ឆ្នាំ ២០២២ ដដែល​អ្នកនាង ទេព បូព្រឹក្ស បាន​ទៅ​ដើរ​លេង​នៅ​ប្រទេស​បារាំង ហើយ​ម្ចាស់​បទ “វីរនារី” ក៏​បាន​ឆៀង​ចូល​ទៅ​កម្សាន្ត​ក្នុង​កម្មវិធី Sabay Festival 2022 និង​ឡើង​បកស្រាយ​ចម្រៀង​ជូន​ដល់​បងប្អូន​ខ្មែរ​នៅ​ទីនោះ។

គំនិត​នៃ​ការ​រៀបចំ​ព្រឹត្តិការ​នេះ​ឡើង តារា ថុង ថា​បាន​​​ទាក់ទាញ និង​ឲ្យ​ភ្ញៀវ​ទេសចរ​​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​សម្បូរបែបដ៏​បវរ​ថ្លៃថ្លា ទៅ​បរទេស​ឲ្យ​កាន់​ស្គាល់​ច្បាស់៕

ទេព បូព្រឹក្ស ​ទៅ​ដើរ​លេង​នៅ​​​បារាំង និង​ឆៀង​ចូល​ទៅ​កម្សាន្ត​​Sabay Festival 2022 និង វុទ្ធា និង Ruthko ទៅ​ប្រគំ​តន្ត្រី​នៅ​ប៉ារីស



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម