ហេតុការណ៍រញ្ជួយដីនៅប្រទេសថៃមុននេះបន្តិចបានធ្វើឱ្យអគារកំពុងសាងសង់មួយកន្លែងបាក់ស្រុតរលំចុះមកបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នករស់នៅតំបន់ក្បែរៗនោះ។ ដោយឡែក តារាម៉ូដែល ដា ដាវ និងស្វាមីក៏បានប្រទះឃើញព្រឹត្តិការណ៍ដ៏រន្ធត់នេះខណៈអ្នកទាំងពីរកំពុងស្ថិតនៅក្នុងប្រទេសថៃ។
តាមរយៈការរៀបរាប់ដោយមានបញ្ចូលទាំងវីដេអូបាក់ស្រុតអគារដោយការរញ្ជួយដី ដា ដាវ និងស្វាមីបានឱ្យដឹងបន្ថែមថា មិនមែនមានតែ១អគារដែលបាក់រលំនោះទេគឺមានអគារច្រើនទៀត។ ខណៈនេះដែរ ពលរដ្ឋនៅក្នុងតំបន់ដែលកំពុងមានគ្រោះរញ្ជួយដីនិងតំបន់ក្បែរខាងកំពុងចលាចលរត់រកទីសុវត្ថិភាព។
ដោយឡែក ដា ដាវ និងស្វាមី បាននាំគ្នាធ្វើដំណើរចេញពីផ្សារដែលកៀកក្បែរនិងតំបន់រញ្ជួយដើម្បីទៅកាន់អូតែល។ យ៉ាងណាមិញ តារាស្រីម៉ូដែលរូបនេះក៏បានផ្ដាំផ្ញើដល់បងប្អូនដែលត្រូវធ្វើដំណើរមកកាន់ប្រទេសថៃបើអាចក៏ផ្អាកសិនទៅ រីឯបងប្អូននៅក្នុងប្រទេសមួយនេះសុំបន្តការថែរក្សាសុវត្ថិភាពឱ្យបានខ្ពស់បំផុត។ តាមរយៈវីដេអូដែល តារាស្រី ដា ដាវ បានបង្ហោះនាពេលនេះបានធ្វើឱ្យមហាជនជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកនាងនិងស្វាមីព្រមទាំងបានចូលខមិនសុំឱ្យអ្នកទាំងពីរមានសុវត្ថិភាពផងដែរ។





គួរឱ្យដឹងដែរថា ហេតុការណ៍រញ្ជួយដីនៅប្រទេសថៃមុននេះបន្តិចបានធ្វើឱ្យអគារ Chatuchak ក្នុងប្រទេសបាក់ដួលរលំចុះមក។ ហេតុការណ៍ដ៏រន្ធត់នេះបានបង្កចលាចលដល់ពលរដ្ឋជាច្រើននៅក្នុងតំបន់នោះ៕
ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/daadao.official/videos/585910081147685
ប្រភពរូបភាព ៖ Daa Dao























Account
Security
Favourite Content