ដាដាវ តែងតែមានការរៀបចំខ្លួនថ្មី មិនចម្លងគេ ហើយក៏មិនជាន់គេដែរ ហើយបើទោះជាការស្លៀកពាក់ប្រចាំថ្ងៃ ឬទៅចូលរួមកម្មវិធីណាមួយ នាងត្រូវគេសរសើរថាស្រស់ស្អាតជានិច្ច។ ជាក់ស្ដែងថ្ងៃសម្ពោធរឿង «ប្រវត្តិស្នេហ៍នាងនាថ» អ្នកម្ដាយកូន១ រូបនេះបានបន្ថែមរសជាតិថ្មីនៃ Style សហសម័យ។


តួឯកស្រីរឿង «ភ្នាក់ងារស៊ីកាដា» បានជ្រើសរើសឈុតខ្មៅទៅចូលរួមការសម្ពោធរឿងខ្នាតធំកាលពីចុងសប្ដាហ៍កន្លងទៅ ដាដាវ ដែលរៀបចំឡើងដោយ ណុប ដាណេ សម្អាងការ។ នាងនៅតែជាទីចាប់អារម្មណ៍ដោយសារតែឈុតពណ៌ស្បៃ និងសំពត់ខ្មៅ តែអ្វីដែលប្លែកបែបសម័យនោះ គឺអាវកក្អមស្បៃដៃវែងនៅពីខាងក្នុង ដោយមានគ្រឿងបុរាណដូចជាខ្សែក្រវាត់ និងកង់ដៃជាដើម។ ឈុតនោះ គឺមានទាំងបុរាណ និងសម័យបូកបញ្ចូលគ្នា មានលក្ខណៈស្រស់ស្អាតប្លែកម្យ៉ាង មិនធ្លាប់ឃើញ ហើយក៏លើកសម្រស់អ្នកស្លៀកប្លែកជាងមុនដែរ។
ក្រៅពីចូលរួមសម្ពោធរឿងហើយ ដាដាវ ក៏បង្ហាញរូបភាពបែប FASHION ខ្លះបន្ថែមនៃឈុតនោះ ដែលអ្នកម៉ាក់សម័យថ្មីរូបនេះថតនៅព្រះវិហារមួយកន្លែង ធ្វើឲ្យរូបភាពចេញមកដូចក្នុងរឿងបុរាណ។ ឃើញរូបភាពចេញមកឥតខ្ចោះបែបនោះហើយ អ្នករួមអាជីពជាច្រើនសុទ្ធតែពោលសរសើរនាងគ្រប់គ្នា ថាពូកែលេងទឹកមុខ និងម៉ូដស័ក្ដិសមរូបរាង។
តារាសម្ដែង និងជាអ្នកបង្កើតមាតិការូបនេះ ពិតជាត្រូវប៉ាន់ការងារផ្នែកផ្សព្វផ្សាយសម្លៀកបំពាក់ និងគ្រឿងសម្អាង ព្រោះថាសម្រស់ ស្បែក និងដងខ្លួន ពិតជាស្អាត និងស៊ីជាមួយម៉ូដបែបយុវវ័យសម័យថ្មី។ មិនតែប៉ុណ្ណោះ ថតឈុតបុរាណដូចជាថតសម្អាងការ ក៏នាងមានទីផ្សារផងដែរ៕
































Account
Security
Favourite Content