នៅតែមានស្ទីល៍ថ្មីប្លែក! ដាដាវ គ្រងឈុតសហសម័យពណ៌ខ្មៅទៅសម្ពោធរឿង «ប្រវត្តិស្នេហ៍នាងនាថ»

ដាដាវ តែងតែ​មាន​​ការ​រៀបចំ​ខ្លួន​ថ្មី មិន​ចម្លង​គេ ហើយ​ក៏​មិន​ជាន់​គេ​ដែរ ហើយ​បើ​ទោះ​ជា​ការ​ស្លៀកពាក់​ប្រចាំ​ថ្ងៃ ឬ​ទៅ​ចូលរួម​កម្មវិធី​ណា​មួយ នាង​ត្រូវ​គេ​សរសើរ​ថា​ស្រស់​ស្អាត​ជានិច្ច។ ជាក់ស្ដែង​ថ្ងៃ​សម្ពោធរឿង «ប្រវត្តិស្នេហ៍នាងនាថ» អ្នក​ម្ដាយ​កូន​១ រូប​នេះ​បាន​បន្ថែម​រសជាតិ​ថ្មី​នៃ Style សហសម័យ។

តួឯក​ស្រី​រឿង «ភ្នាក់ងារ​ស៊ីកាដា» បាន​ជ្រើសរើស​ឈុត​ខ្មៅ​ទៅ​ចូលរួម​ការ​សម្ពោធ​រឿង​ខ្នាត​ធំ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដាដាវ ដែល​រៀបចំ​ឡើង​ដោយ ណុប ដាណេ សម្អាងការ។ នាង​នៅតែ​ជា​ទី​ចាប់អារម្មណ៍​ដោយសារ​តែ​ឈុត​ពណ៌​ស្បៃ និង​សំពត់​ខ្មៅ តែ​អ្វី​ដែល​ប្លែក​បែប​សម័យ​នោះ គឺ​អាវក​ក្អម​ស្បៃ​ដៃវែងនៅ​ពី​ខាង​ក្នុង ដោយ​មាន​គ្រឿង​បុរាណ​ដូចជាខ្សែក្រវាត់ និង​កង់ដៃ​ជាដើម។ ​ឈុត​នោះ គឺ​មាន​ទាំង​បុរាណ និង​សម័យ​បូក​បញ្ចូល​គ្នា មាន​លក្ខណៈ​ស្រស់​ស្អាត​ប្លែក​ម្យ៉ាង មិន​ធ្លាប់​ឃើញ ហើយ​ក៏​លើក​សម្រស់​អ្នក​ស្លៀក​ប្លែក​ជាង​មុន​ដែរ។

ក្រៅ​ពី​ចូលរួម​សម្ពោធ​រឿង​ហើយ ដាដាវ​ ក៏​បង្ហាញ​រូបភាព​​​បែប FASHION ខ្លះ​បន្ថែម​នៃ​ឈុត​នោះ ដែល​អ្នក​ម៉ាក់​សម័យ​ថ្មី​រូប​នេះ​​ថត​​នៅ​ព្រះវិហារ​មួយ​កន្លែង ធ្វើឲ្យ​រូបភាព​ចេញ​មក​​​ដូច​ក្នុង​រឿង​បុរាណ។ ឃើញ​រូបភាព​ចេញ​មក​ឥត​ខ្ចោះ​បែបនោះ​ហើយ អ្នក​រួម​អាជីព​ជាច្រើន​សុទ្ធតែ​ពោល​សរសើរ​នាង​គ្រប់​គ្នា ថា​ពូកែ​លេង​ទឹក​មុខ និង​ម៉ូដ​ស័ក្ដិសម​រូបរាង។

តារា​សម្ដែង និង​ជា​អ្នក​បង្កើត​មាតិកា​រូបនេះ ពិតជា​ត្រូវ​ប៉ាន់​ការងារ​ផ្នែក​ផ្សព្វផ្សាយ​សម្លៀកបំពាក់ និង​គ្រឿង​សម្អាង ព្រោះ​ថា​សម្រស់ ស្បែក និង​ដងខ្លួន ពិតជា​ស្អាត និង​ស៊ី​ជា​មួយ​ម៉ូដ​បែប​យុវវ័យ​សម័យ​ថ្មី។ មិន​តែ​ប៉ុណ្ណោះ ​ថត​ឈុត​បុរាណ​ដូចជា​ថត​សម្អាងការ ក៏​នាង​មាន​ទីផ្សារ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *