វិសាល-ស្រីនា ដឹកដៃគ្នាទៅទទួលពាន់រង្វាន់ Global Influencer Expo 2024 នៅកូរ៉េ

គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា ហេង វិសាល និង ជា ស្រីនា បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ Global Inferencer Expo 2024 នៅ​ប្រទេស​កូរ៉េ​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​ឋានៈ​ទៅ​ចូលរួម ដែល​ជា​តំណាង​ប្រទេស​ផង​នោះ ស្រីនា ដែល​អ្នក​ផលិត​មាតិកា​ទាក់ទង​នឹង​សម្រស់ ចំណេះដឹង បទពិសោធន៍ល្អ​ៗ ដ៏​មាន​ប្រជាប្រិយភាព​ទទួល​បាន​ពាន​រង្វាន់​១​ផង​ដែរ។

កម្មវិធី​បាន​ប្រកាស​ពី​ម្ចាស់​ពាន “Asia’s Best Beauty” បាន​ទៅ​លើ Inferencer ជា ស្រីនា ​ពី​ប្រទេស​កម្ពុជា​ឡើង​ទៅ​ទទួល ធ្វើឲ្យ​មាន​សំឡេង​ទះ​ដៃ​គាំទ្រ​ខ្លាំង ក្នុង​នោះ​គឺ ហេង វិសាល ជា​ស្វាមី បង្ហាញ​ពី​អារម្មណ៍​រំភើប​ជំនួស​ភរិយា​សំណព្វ​ចិត្ត​តែម្ដង។ ពេល​ឡើង​ថ្លែង​ចំណាប់អារម្មណ៍ ស្រីនា មិន​ត្រឹម​និយាយ​ពី​ខ្លួនឯង​ឡើយ ដោយ​នាង​បាន​លើកឡើង​ពី​អ្នក​ផលិត​មាតិកា​ Vlogger​ ខ្មែរ​ដទៃ​ទៀត។

វិសាល និង ស្រីនា មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ខក​បំណង​ឡើយ ហើយ​ក៏​ជា​មនុស្ស​នាំ​មុខមាត់​ដល់​សង្គម​ជាតិ​​ដូច​ក្នុង​ការ​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​អ៊ីចឹងដែរ។ មួយ​វិញ​ទៀត​តាំងពី​ប្រកាស​ជា​គូសង្សារ រហូត​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់ និង​ក្រាប​ក្បាល​ដល់​កន្ទេល​តាម​ប្រពៃណី​រួច​មក អ្នក​ទាំង ២ នៅតែ​ទទួល​បាន​ការ​គាំទ្រ និង​សរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាំង​គូ គ្មាន​ពេល​ទំនេរ ពិសេស​គឺ Content ដែល​មាន​អត្ថប្រយោជន៍។

ងាក​ទៅ​មើល​ការ​តុបតែង​ខ្លួន​នៃ​គូស្នេហ៍​ទាំង ២ ពិត​ជា​ស្រស់​ស្អាត និង​ស៊ីវិល័យ​សម​ដែលចូលរួម​ក្នុងវិធី​ក្នុង​​ប្រទេស​អភិវឌ្ឍ និង​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ផ្នែក fashion និង​គ្រឿង​សម្អាង។ គួរ​បញ្ជាក់​ផង​ដែរ​ថា Global Influencer Expo 2024 បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ ១៤ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងពាណិជ្ជកម្មនៅទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង ដោយ​បាន​អញ្ជើញ Influencer ជាង ៤៥ ប្រទេស​មក​ជួបជុំ​គ្នា៕

រូបភាព៖ SreyNea Nea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *