ស្រលាញ់គ្នាជិត ១០ ឆ្នាំ គ្រីស ឌីវ៉ា និងមិត្តប្រុស សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា

តារា​ស្រី​​ ​គ្រីស ​ឌីវ៉ា ​ប្រកាស​បញ្ចប់​ទំនាក់ទំនង​ស្នេហា​រយៈ​ពេល ​៨ ​ឆ្នាំ​ជាមួយ​មិត្ត​ប្រុស​​ ឌីជេ ​អេឡិច ​ហើយ​​​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​រូប​នេះ​បាន​​ស្នើ​ឱ្យ​អ្នក​គាំទ្រ​​គោរព​ការ​សម្រេច​​ចិត្ត​របស់​ពួកគេ​ទាំង​ពីរ​ផង​។​​

ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ​​គូ​ស្នេហ៍​ដែល​តែង​បង្ហាញ​មុខ​លើ​ឆាក​តន្ត្រី​​ជាមួយ​គ្នា​ គ្រីស​ ឌីវ៉ា​ និង​​ឌីជេ​ អេឡិច ​បាន​សម្រេច​បញ្ចប់​ទំនាក់ទំនង​​រយៈ​ពេល​ជិត ១០ ឆ្នាំមួយ​នេះ​​​ ​​បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេស​បុក​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​ ​​ការ​សម្រេច​ចិត្ត​មួយ​នេះ​មិន​មែន​ភាព​ងាយ​ស្រួល តែ​នេះ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​ និង​សុភមង្គល​របស់​យើង​ម្នាក់​ៗ ដោយ​យើង​នឹង​បន្ត​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​មិត្ត​ល្អ​ និង​ដៃ​គូរ​សហការ។​ ក្នុង​នោះ​ដែរ​ គ្រីស​ ក៏​បាន​​ស្នើ​ឱ្យ​មាន​ការ​យោគ​យល់​ពី​សំណាក់​​អ្នក​គាំ​ទ្រ​​ ក៏​ដូច​ជា​គោរព​ភាព​ជា​ឯកជន​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ​។ បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​​បាន​បញ្ចប់​ទំនាក់​ទំនង​ស្នេហា​ក៏​ពិត​មែន​ប៉ុន្តែ​សម្រាប់​ការងារ ​និង​ការ​សម្ដែង​នានា​អ្នក​ទាំង​ពីរ​ នៅ​តែ​បន្ត​ ព្រមទាំងធ្វើ​ជាមួយ​គ្នា​ធម្មតា​ក្នុង​នាមជា​ដៃ​គូ​សហការ​។​

គ្រីស​ ឌី​វ៉ា ​បាន​បង្ហាញ​អារម្មណ៍​​​ និង​អរគុណ​ទៅ​ដល់​ អេឡិច ​Matt សម្រាប់​ក្ដី​ស្រលាញ់ ​សំណើច​ និង​ការ​បំផុស​គំនិត​ដែល​បាន​ចែក​រំលែក​ក្នុង​អំឡុង​ពេល​ដែល​ពួក​​អ្នក​​ទាំង​ពីរ​​ទាក់​ទង​គ្នា​។ ​ទំនាក់​ទំនង​មួយ​នេះ​ដែរ​ជា​ប្រភព​នៃ​កម្លាំង​​ និង​ការ​ច្នៃ​ប្រតិដ្ឋ ហើយ​ខ្លួន​​នាងនឹង​ចង​ចាំ​រាល់​អ្វី​ដែល​បាន​បង្កើត​រួម​គ្នា​​ ពួក​គេ​មិន​អាច​មាន​ថ្ងៃ​នេះ​ទេ ​បើ​​​​មិន​បាន​ស្គាល់​គ្នា​។

ក្រឡេក​មក​មើល​ឌីជេ ​អេឡិច​​​ អតីតមិត្ត​ប្រុស​របស់​ គ្រីស ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់​ទំនង​មួយ​នេះ​ គឺ​អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ច្បាស់​ហើយ​។​ ក្នុង​រយៈ​ពេល​ ៨ ឆ្នាំ​មក​នេះ​អនុស្សាវរីយទាំង​អស់​នឹង​ស្ថិត​នៅ​ជាប់​បេះ​ដូង​របស់់​​លោក​ជា​រៀង​រហូត​។​ យ៉ាង​ណាមិញ​លោក​ ក៏​បាន​ប្រកាស​គោល​ជំហរ​មិន​ខុស​ពី ​គ្រីស​ ថា​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ការងារ​ជាមួយ​គ្នា​ដដែល​ និង​សុំឱ្យ​អ្នក​គាំទ្រ​គោរព​ការ​សម្រេច​ចិត្ត​មួយ​នេះ​។​

គួរ​បញ្ជាក់​ដែរ​ថា ​គ្រីស​ ឌីវ៉ា​ ជា​តារា​ស្រី​ពហុ​ជំនាញ​​ច្រៀង ​សម្ដែង ​និង​មាន​អាជីព​ជា​អ្នក​ច្នៃ​ម៉ូ​ដមួយ​រូប​ផង​ដែរ​។​ តារា​ស្រី​រូប​នេះ​តែង​បង្ហាញ​វត្តមាន​រួម​គ្នា​លើ​ឆាក​តន្ត្រី​ និង ​Live វីដេអូហ្វេសបុក ជាមួយមិត្តប្រុស ​ឌី​ជេ​ អេឡិច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា