ទំនាក់ទំនងស្អិតល្មួតជាង ៤ ឆ្នាំ រវាង Song HyeKyo និងកូនសំណព្វចិត្ដ គួរឲ្យស្រឡាញ់ខ្លាំង

នាពេលថ្មីៗ នេះ តារាស្រី Song HyeKyo បានបង្ហោះរូបកូនសំណព្វរបស់នាង ដែលជាសត្វឆ្កែចិញ្ចឹមឈ្មោះ Ruby ខណៈអ្នកគាំទ្រជាច្រើនអត់ទ្រាំមិនសរសើរមិនបាន ថាអ្នកទាំងពីរពិតជាគួរឲ្យស្រឡាញ់។

តារាស្រី Song HyeKyo ត្រូវបានរាយការណ៍ថា រូបនាងពិតជាស្រឡាញ់សត្វចិញ្ចឹមរបស់ខ្លួនជាខ្លាំង និងទុកវាដូចជាកូនបង្កើត។ ជារឿយៗ តារាស្រីរូបនេះ តែងតែយក Ruby ទៅកន្លែងដែលនាងថតរឿង ឬទៅធ្វើការដូចជាថតពាណិជ្ជកម្មជាដើម។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានយកសត្វចិញ្ចឹមរបស់នាងទៅដើរលេងកម្សាន្ដនៅក្រៅប្រទេសផងដែរ។

ជាមួយគ្នាដែរ តារាស្រី​  Song HyeKyo បានលើកឡើងថា Ruby បានកែប្រែជីវិតរបស់នាងយ៉ាងច្រើន។ ជីវិតនាងចាប់ផ្ដើមរស់នៅមានរបៀប និងទំនួលខុសត្រូវច្រើនជាងមុន ជាពិសេស នាងជាមនុស្សចូលចិត្ដស្ងប់ស្ងាត់ព្រមទាំងចំណាយពេលវេលាទំនេរនៅក្នុងផ្ទះ។ ប៉ុន្ដែចាប់តាំងពីមាន Ruby នាងចាប់ផ្ដើមដើរទៅក្រៅច្រើនជាងមុន និងមានការប្រាស្រ័យទាក់ទងច្រើន។ នាងក៏ចាប់ផ្ដើមមានទម្លាប់ភ្ញាក់ពីគេងលឿនជាងមុនថែមទៀត។ Ruby គឺជាប្រភពកម្លាំងចិត្ដមួយដែលធ្វើឲ្យនាងមានអារម្មណ៍ប្រសើរជាងមុខ។

គួរបញ្ជាក់ថា Ruby ត្រូវបានតារាស្រី Song HyeKyo យកមកចិញ្ចឹម ក្រោយពេលដែលនាងលែងលះជាមួយអតីតស្វាមីតារាប្រុស Song JoongKi។ គិតមកដល់ពេលនេះ តារាស្រី Song HyeKyo បានចិញ្ចឹម Ruby អស់រយៈពេលជាង ៤ ឆ្នាំមកហើយ។ រូបនាងធ្លាប់បានលើកឡើងថា Ruby បានជួបនាងនៅពេលវេលាដែលមិនរំពឹងទុកមួយ ប៉ុន្ដែវាបានផ្ដល់ភាពកក់ក្ដៅ និងក្លាយជាមិត្ដល្អរបស់នាងយ៉ាងឆាប់រហ័ស ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF