មិនទាន់ចេញផ្សាយផង តួស្រីរឿង «និស្ស័យស្នេហ៍ដាវទេព» វគ្គថ្មីត្រូវអ្នកគាំទ្រសរសើរតែងខ្លួនស្អាតខ្លាំង

កាលពីពេលថ្មីៗ នេះ រឿងភាគចិន «និស្ស័យស្នេហ៍ដាវទេព វគ្គថ្មី» ឬ Chinese Paladin ៤  បានបើកកាម៉េរាថតជាផ្លូវការ ដោយមានការចូលរួមសម្ដែងពីតារាចិនប្រុស ស្រីល្បីៗ ជាច្រើនដូចជា Chen Zhe Yuan, Ju JingYu, Mao Zi Jun, Mao Xiao Hui, Wang Diao, Baron Chen និងតារាផ្សេងៗទៀត។

កំឡុងពេលថតរឿងភាគនេះក៏មានបណ្ដាអ្នកគាំទ្រ និងក្រុមអ្នកថតរូបជាច្រើនតាមប្រមាញ់រូបភាពជាហូរហែរយកមកចែកចាយក្នុងបណ្ដាញសង្គម Weibo។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះតួស្រីម្នាក់ក្នុងចំណោមនោះគឺតារាស្រី Mao Xiao Hui សម្ដែងជាតួអង្គ Liu MengLi គឺពិតជាតែងខ្លួនស្រស់ស្អាត និងមើលទៅសុភាពរាបសាតែម្ដង។ ជាពិសេសគឺលេចធ្លោខ្លាំងរហូតដល់មហាជនលើកឡើងថា តារាស្រី Ju JingYu ដែលដើរតួឯកក៏សម្រស់ចាញ់តារាស្រីនេះដែរ បើដាក់ជិតគ្នាគឺចប់តែម្ដង។

ការតុបតែងផាត់មុខ សម្លៀកបំពាក់ជាដើមហេតុធ្វើឱ្យមានមតិសរសើរតារាស្រីរូបនេះខ្លាំង ព្រោះសក់ដ៏វែងអន្លាយស្ទើរពាក់កណ្ដាលភ្លៅអមជាមួយស្នៀតសក់ផ្កាតូចៗ ពិតជាធ្វើឱ្យនាងមើលទៅប្លែក។ មិនតែប៉ុណ្ណោះ ការផាត់មុខសាមញ្ញៗ និងកាចទៅតាមវគ្គ ពិតជាធ្វើបានល្អ បើទោះជាឈរស្ងៀមក៏រូបសម្រស់របស់នាងមើលទៅឈ្នះដាច់គេតែម្ដង។ បន្ថែមពីនេះ សូម្បីតែសម្លៀកបំពាក់ និងពណ៌សម្លៀកបំពាក់ក៏មើលទៅសក្ដិសមនឹងខ្លួន និយាយឱ្យចំតាំងពីក្បាលដល់ចុងជើងគឺសមគ្នា។ អ្នកមិនដឹងច្បាស់ជាគិតថា តារាស្រីនេះជាតួ​ឯកធំមិនខាន។

ផ្ទុយទៅវិញបែរជាមានមតិរិះគន់ដល់អ្នកតុបតែងតួឯកស្រីបែរជាផាត់មុខឱ្យតារាសម្ដែងស្រី Ju JingYu ក្រាស់ខ្លាំងបើទោះជាវគ្គនោះនាងត្រឹមតែជាមនុស្សស្រីសាមញ្ញធម្មតាក៏ដោយ រីឯសក់វិញធំជាងក្បាល មើលទៅមិនសមឡើយ។ បើក្រឡេកមកមើលសម្លៀកបំពាក់វិញគឺពណ៌ឆើតខ្លាំង និងម៉ូតក៏មិនសូវជាស្អាតប៉ុន្មាន។ ដូច្នេះហើយបណ្ដាអ្នកគាំទ្រក៏សំណូមពរឱ្យខាងក្រុមការងារត្រូតពិនិត្យ និងមើលឡើងវិញចំពោះការតុបតែងតារាស្រីនេះ ព្រោះកុំឱ្យមើលទៅខុសគ្នាដាច់ខ្លាំងពេក។

រឿងភាគ និស្ស័យស្នេហ៍ដាវទេព ៤ នេះដែរស្ថិតក្រោមការផលិតរបស់ក្រុមហ៊ុន iQiyi នេះអាចប្រហែលជាចំណាយពេល ១០០ ថ្ងៃជាងក្នុងការថត និងរំពឹងចាក់ផ្សាយនៅដើមឆ្នាំ ២០២៣ ខាងមុខនេះ។ សម្រាប់វគ្គមុនៗ នៃរឿង និស្ស័យស្នេហ៍ដាវទេព សុទ្ធតែទទួលបានជោគជ័យខ្លាំងដូចជា និស្ស័យស្នេហ៍ដាវទេព វគ្គ ១, វគ្គ ៣ និងវគ្គ ៥ ខណៈចូលរួមដោយតារាសម្ដែងល្បីៗរួមមាន Liu YiFei, HuGe, YangMi, Liu ShiShi, Tiffany Tang ,Wallace Huo, Guli Nazha, Elvis Han, Jeo Cheng និង Yang Cai Qi៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ