ទីបំផុត ឈុំ ចាន់ដារ៉ា ក្លាយជាម្ចាស់មកុដ Miss Supranational Cambodia ម្ដងទៀត

នៅ​តែ​ខ្លាំង​មិន​ប្រួលប្រែ​បេក្ខភាព​ដែល​មាន​ទាំង​កញ្ចប់ ឈុំ ចាន់​ដារ៉ា បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​គ្រង​មកុដ Miss Supranational Cambodia 2025 ក្នុង​ចំណោម​បេក្ខភាព​លេច​ធ្លោ​ជា​ច្រើន​នាក់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​រាត្រី​ម្សិលមិញ​នេះ។

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ពេល​នេះ​បេក្ខភាព​ដែល​មាន​ទាំង​រូប​សម្រស់ ​និង​ចំណេះ​ដឹង ​និង​ធ្លាប់​ជា​ម្ចាស់​មកុដកាលឆ្នាំ​មុន ឈុំ ចាន់​ដារ៉ា បាន​សម្រេច​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​ខ្លួន​ក្លាយ​ជា​ជយលាភី Miss Supranational Cambodia ម្ដង​ទៀត​ ក្រោយ​ខកខាន​មិន​បាន​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ​កាល​​ ២០២៤​។

ពិត​ណាស់ ស្រស់​សោភា​រូប​នេះ​ធ្លាប់ជា​ម្ចាស់​មកុដ​កាលឆ្នាំទៅមិញ​ ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​ទិដ្ឋាការ​ទើប​មាន​ការ​ខកខាន​មិន​បាន​ទៅ​ប្រកួត ​ខណៈ​លើក​នេះ​មហាជន​បាន​ដាក់​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​លើ​បវរកញ្ញា​ជើង​ខ្លាំង​រូប​នេះ​ក្នុង​ការ​ដណ្ដើម​ជយលាភី​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ។

ដោយ​ឡែក ការ​ប្រកួត​នា​រាត្រី​ម្សិល​មិញ​មហាជន​អ្នក​គាំទ្រ​នៅ​តែ​មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​បវរ​កញ្ញា​រូប​នេះ ​ក្នុង​ចំណោម​បេក្ខភាព​ជា​ច្រើន​រូប​ទាំង​លើ​វិញ្ញាសា​រូប​សម្រស់ និង​ចំណេះដឹង​ខណៈ ​ដារ៉ា ​បាន​វ៉ា​ដាច់​បេក្ខភាព​ជើង​ខ្លាំង​ជា​ច្រើន​រូបមាន​ទាំង​បវរកញ្ញាខ្មែរ និង​បវរកញ្ញា​កូន​កាត់​​។

ឈុំ ចាន់​ដារ៉ា មិន​ត្រឹម​ជា​បេក្ខភាព​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ក្រាស់​ក្រាល​ពី​មហាជន​ក្នុង​ស្រុក​នោះ​ទេ​ បវរកញ្ញា​ស្រស់​សោភា​រូប​នេះ​ពិត​ជា​បេក្ខភាព​សក្ដិសម​បំផុត​សម្រាប់​ដំណែង​ជយលាភី Miss Supranational Cambodia 2025 នាពេលនេះ៕

ប្រភពរូបភាព ៖ Supranational Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *