ឪពុក ឈិន មុនី្ននាថ ប្រាប់កូនស្រីឱ្យមើលចិត្តដៃគូច្រើនឆ្នាំ មុនសម្រេចចិត្តរៀបការ

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា តារា​កំប្លែង នាយ​ព្រែក និង​គូ​ស្នេហ៍​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ត្រៀម​ចូល​រោង​ការ​ក្នុង​ពេល ៣ ខែ​ខាង​មុខ​ទៀត​នេះ ខណៈ​អ្នក​ទាំង​ពីរ​បាន​ទាក់ទង ​និង​មើល​ចិត្ត​គ្នា​គិត​មក​ទល់​ពេល​នេះ​គឺ ៦ ឆ្នាំ​ហើយ។

កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ តារា​កំប្លែង នាយ​ព្រែក បាន​លុត​ជង្គង់​សុំតារា​សម្ដែង ឈិន មុន្នីនាថ ដែលជា​គូ​ស្នេហ៍​រៀប​ការ និង​ទទួល​បាន​ចម្លើយ YES ពី​នាង​ទៀត​ផង។ ដំណឹង​ល្អ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​និង​ហ្វេន​គាំទ្រ​ចូល​ខមិន​បង្ហាញ​ក្ដី​រំភើប​ហើយ​បាន​ជូន​ពរ​អ្នក​ទាំង​ពីរ​ព្រោងព្រាត​ពេញ​លើ​បណ្ដាញ​សង្គម។ ដោយ​ឡែក កាល​ពី​ម្សិល​មិញ​នេះ​ នាថ បាន​សួរ​​ទៅ​កាន់​លោក​ឪពុក​ គឺ​លោក ឈិន កុសល យល់យ៉ាងណាដែរចំពោះអនាគតកូនប្រសារ និងសុំឱ្យឪពុកបកស្រាយពីមូលហេតុដែលឱ្យកូនៗមើលចិត្តគ្នាដល់ទៅ ៦ ឆ្នាំ?

ឆ្លើយ​តប​នឹង​សំណួរ​របស់​កូន​ស្រី​ តារា​ចម្រៀងជើង​ចាស់​លោក ឈិន កុសល បាន​ប្រាប់​ថា ​លោក​ពុំ​ដែលជំទាស់​ចំពោះ​ទំនាក់ទំនង​របស់​កូនទាំង​ពីរ​នោះ​ទេ តែ​កាល​ដែល​សុំ​ឱ្យ​អ្នក​ទាំង​ពីរ​មើល​ចិត្ត​គ្នា​ឱ្យ​បានរៀង​យូរ​បន្តិច​នោះ ក៏ព្រោះតែលោក​មិន​ចង់​ឃើញ​ការ​បែក​បាក់​ក្រោយ​រៀប​ការ ឬ​ជាទំនាក់ទំនងមួយឆាវដោយសារ​តែ​មិន​ទាន់​ស្គាល់​គ្នា​បាន​ច្បាស់​ ណាមួយ​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ខ្លាច​ថា​មាន​បញ្ហា​ណាមួយ​កើត​ឡើង​អាច​នឹង​ទទួល​រង​ការ​តិះ​ទាន​ពី​សំណាក់​មហាជន។ មួយ​ទៀតនោះ លោកឃើញថា នាយព្រែក ជាតារា​កំប្លែង ហើយចូលចិត្តលេងសើចច្រើន ដូច្នេះហើយលោកក៏ពុំទាន់ទុកចិត្ត១០០ភាគរយនោះទេ ទើបសូមឱ្យកូនៗបន្តមើលចិត្តគ្នាឱ្យបានយូរបន្តិចទើប​ជាការ​ល្អ។

ក្រោយ​បញ្ចប់​ការ​សន្ទនា​តារា​ជើង​ចាស់​រូប​នេះ​ក៏​បាន​ទូន្មាន​កូន​ស្រី​ឱ្យ​ធ្វើ​ខ្លួន​ជា​មនុស្ស​ធំ​ រៀន​ទទួល​យក​ មាន​ភាព​អត់​ធ្មត់​ ចេះ​លើក​លែង ​ព្រោះ​​មិន​ប៉ុន្មាន​ខែ​ទៀត​នាង​នឹង​មាន​ស្វាមី ​មាន​គ្រួសារ​ជា​របស់​ខ្លួន​ឯង​ហើយ។ គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា នាយ​ព្រែក និង​ ឈិន មុនី្ននាថ ត្រៀម​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ ២០២៥ ពោល​គឺ​នៅ​សល់​៣​ខែ​ទៀត​ប៉ុណ្ណោះ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/chhinmonineath06/videos/1109600634023383

រូបភាព ៖ Chhin Monineath & នាយ ព្រែក


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *